ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី គិតគូរ​ចង់​តម្រូវ​ឱ្យ​ប្រជាជន​ពាក់​ម៉ាស​ជា​កំហិត

3 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី លោក Muhyiddin Yassin…

ម៉ា​ឡេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី លោក Muhyiddin Yassin បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​កំពុង​ពិចារណា​ឱ្យ​មានការ​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ បន្ទាប់​ពី​មានការ​លេច​ចេញ​នូវ​ក្រុម​មនុស្ស​ឆ្លង​វីរុស​ថ្មី​ចំនួន ១៣​នាក់ ចាប់តាំងពី​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​យ៉ាង​ទូលំទូលាយ​លើ​ការ​ធ្វើ​ដំណើរ និង អាជីវកម្ម​កាលពី​ខែ​មុន​។

អាជ្ញាធរ​សុខាភិបាល​ម៉ា​ឡេ​ស៊ី បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ២១​ករណី កាលពី​ថ្ងៃ​ច័ន្ទ ដោយ​សរុប​ចំនួន​ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​ដល់ ៨៨០០​ករណី និង ១២៣​នាក់​បាន​បាត់បង់​ជីវិត​។

កាលពី​ថ្ងៃ​ច័ន្ទ គឺជា​ការ​កើនឡើង​ទ្វេ​ដង នៃ​ការ​ឆ្លង​មេរោគ​ប្រចាំ​ថ្ងៃ​ក្នុង​មួយ​ថ្ងៃ បន្ទាប់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​គ្រប់គ្រង​កំណើន​ប្រចាំ​ថ្ងៃ​ទៅ​ជា​តួលេខ​ខ្ទង់រាយ ចាប់តាំងពី​ការ​ចាក់សោ ត្រូវ​បាន​បន្ធូរបន្ថយ​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា​។ ចំនួន​ករណី​វិជ្ជមាន បាន​កើនឡើង​ចំនួន ១៥​ករណី នៅ​ថ្ងៃអាទិត្យ ហើយ​ចំនួន ១៨​ករណី​នៅ​ថ្ងៃ​សុក្រ​។

លោកនាយក​រដ្ឋមន្ត្រី Muhyiddin បាន​និយាយ​ថា ការ​កើនឡើង​ប្រចាំ​ថ្ងៃ​ខ្ទង់ដប់ រួម​ជាមួយនឹង​ចង្កោម​ថ្មី​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រដ្ឋ​ជា​ច្រើន នៅ​ទូ​ទាំង​ប្រទេស បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​គិត​ថា វា​ចាំបាច់​ក្នុង​ការ​ពាក់​ម៉ាស​ជា​កាតព្វកិច្ច​សាធារណៈ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ ដែល​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​ថា​៖ «​ព័ត៌មាន​លម្អិត​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ពេល​ដែល​បទបញ្ញត្តិ​ពាក់ព័ន្ធ ត្រូវ​បាន​សម្រេច​ចុង​ក្រោយ​ដោយ​រដ្ឋាភិបាល​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ម៉ា​ឡេ​ស៊ី ស្ថិត​ក្នុង​ចំណោម​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ ដែល​បាន​ចាត់វិធានការ​តឹង​រឹង​លើ​សកម្មភាព​សាធារណៈ បិទ​ព្រំដែន រារាំង​ការ​ធ្វើ​ដំណើរ​ទ្រង់ទ្រាយ​ធំ និង​បាន​បញ្ជា​ឱ្យ​គ្រប់​ផ្នែក​សំខាន់​ៗ​ទាំងអស់ ត្រូវ​បិទ​ប្រតិបត្តិការ នៅ​ក្នុង​ខែមីនា ដោយសារ​ប្រទេស​នេះ​បាន​ប្រយុទ្ធ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ