ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ជំរុញ​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម​ត្រី​ឲ្យ​ដល់​១០​ម៉ឺន​គ្រួសារ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នាំ​ចិញ្ចឹម​ត្រី​ឲ្យ​បាន​ដល់​១០​ម៉ឺន​គ្រួសារ ពិសេស​នោះ​ចិញ្ចឹម​ត្រី​អណ្តែង​ឲ្យ​ក្លាយជា​អធិរាជ​ត្រី​អណ្តែង ។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​កសិករ​នៅ​ស្រុក​ព្រៃកប្បាស នា​ព្រឹក​ថ្ងៃ​ទី​២១…

ខេត្តតាកែវ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នាំ​ចិញ្ចឹម​ត្រី​ឲ្យ​បាន​ដល់​១០​ម៉ឺន​គ្រួសារ ពិសេស​នោះ​ចិញ្ចឹម​ត្រី​អណ្តែង​ឲ្យ​ក្លាយជា​អធិរាជ​ត្រី​អណ្តែង ។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​កសិករ​នៅ​ស្រុក​ព្រៃកប្បាស នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ដាក់​គោលដៅ​ឲ្យ​មាន​ពលរដ្ឋ​ចិញ្ចឹម​ត្រី​ដល់​១០​ម៉ឺន​គ្រួសារ​ចិញ្ចឹម​ត្រី ខណៈ​បច្ចុប្បន្ន​មាន​ជាង​៤​ម៉ឺន​គ្រួសារ ។

សម្តេច​បន្ត​ថា ប​ច្ចុ​ប្ប​នេះ​ជើងហោះហើរ​បាន​ផ្អាក​ជើងហោះហើរ​ច្រើន ដូច្នេះ​គេ​ផ្អាក​ផលិត​គ្រឿងយន្ត ក្នុង​នោះ​ក៏​មាន​ផ្អាក​ទិញ​ឡាន ម៉ូតូ ក៏​ប៉ុន្តែ​គេ​មិន​អាច​ផ្អាក​ទិញ​សម្ភារៈ​សម្រាប់​ហូប​បាន​នោះ​ទេ ។ ដូច្នេះ វា​ជា​ឱកាស​សម្រាប់​ប្រទេស​ដែល​ជា​អ្នក​ផលិត ។ សម្តេច​បញ្ជាក់​ថា ៖«​យើង​ត្រូវ​ប្រែក្លាយ​វិបត្តិ​កូ​វី​ដ​១៩​នេះ​ឲ្យ​ក្លាយជា​របស់​កម្ពុជា ដើម្បី​ពង្រីក​ទីផ្សា​នាំ​ចេញ​នៅ​ប្រភេទ​ស្បៀង​ទាំងឡាយ មិនមែន​តែ​អង្ករ​នោះ​ទេ យើង​នាំ​ចេញ​ទាំង​ម្យ៉ៅ​មី ចេក ស្វាយ​…» ។

សម្តេច​បន្ត​ថា យើង​អាច​ផ្អាក​ទិញ និង​ផលិត​ម៉ូតូ​កង់​បាន ប៉ុន្តែ​ុ​យើង​មិន​អាច​ផ្អាក ហូប​បាន​ទេ ។ ដូច្នេះ​យើង​ត្រូវ​តែ​បង្កើត​សមត្ថភាព​ផលិត​នូវ​អ្វី​ដែល​ប្រជាជន​ត្រូវការ​នូវ​អ្វី​ដែល​តំបន់ និង​ពិភពលោក​ត្រូវការ ។ អា​លូវ​នេះ​អាច​ក្រុមហ៊ុន​លក់​មិន​ដាច់ ប៉ុន្តែ​អ្នក​ផលិត​ស្រូវ អង្ករ ឬអ្វី​ដែល​ជា​ផលិតផល​ស្បៀង គឺ​នៅ​តែ​មានឱកាស​ចូល​ទីផ្សារ ។ សម្តេច​ក៏​បាន​ស្នើ​ឲ្យ​ពិនិត្យ​មើល​នូវ​បញ្ហា​ទាំងឡាយ​ដែល​ទាក់ទង និង​ផលិតកម្ម​កសិកម្ម​របស់​យើង ។ យើង​មិន​ទាន់​ចប់​ថ្ងៃនេះ​ទេ គឺ​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​បន្ត អ្នកបច្ចេកទេស​យើង​បាន​ចុះ​មក​ស្រាវជ្រាវ​បន្ត​ទៀត ។

សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​អ្នក​ចិញ្ចឹម​បង្កង ជំរុញ​ឲ្យ​មានការ​ចិញ្ចឹម​កាន់តែ​ច្រើន ជាង​នេះ​មិន​ថា បង្កង​ទេ ត្រូវ​ចិញ្ចឹម​ត្រី ឲ្យ​បាន​ច្រើន​ប្រភេទ​រាប់​ទាំង​ត្រី​អណ្តែង ឲ្យ​ទៅ​ជា​អធិរាជ​ត្រី​អណ្តែង ។ បច្ចុប្បន្ន​នេះ យើង​មាន​ជាង​៤​ម៉ឺន​គ្រួសារ តែ​យើង​ត្រូវ​ដាក់​គោលដៅ​ឲ្យ​បាន ១០​ម៉ឺន​គ្រួសារ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ដាក់​គោលដៅ​នេះ​មិន​បាន​ប៉ះពាល់​ដល់ទី​ផ្សារ​នោះ​ទេ ព្រោះថា​នៅ​ពេល​ដែល​លក់​មិន​ដាច់​ទុក​នៅ​សិន បើសិន​លក់​មិន​អស់​យក​មក​វិញ​ធ្វើ​ត្រីងៀត ឬ​ស្រី​ប្រឡាក់ ។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា ប្រទេស​កម្ពុជា គឺ​ប្រទេស​កសិកម្ម ។ បើសិន​មានការ​បិទ​រោងចក្រ ឬ​សណ្ឋាគារ​នោះ​ក៏​មិន​ស្លាប់​ដែរ ព្រោះថា នៅ​កម្ពុជា​កម្មករ​មិន​ទាន់​ផ្តាច់ខ្លួន​ពី​វិស័យ​កសិកម្ម​នៅឡើយ​ទេ ។ កម្ពុជា​មិន​ដូច​ប្រទេស​គេ​ទេ ពីព្រោះ​គេ​ធ្វើ​ឧស្សាហកម្ម​នៅ​ពេល​ឪពុក​ម្តាយ​គេ​ធ្វើ​ឧស្សាហកម្ម​កូន​ក៏​ធ្វើ​ឧស្សាហកម្ម ដូច្នេះ​នៅ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​នោះ​ពួក​គេ​នឹង​ជួប​វិបត្តិ​ដែរ ។

ផ្ទុយ​ទៅ​វិញ​កម្ពុជា ជាក់ស្តែង​កម្មករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ពួក​គេ​ក៏​បាន​ចូលរួម​ក្នុង​វិស័យ​កសិកម្ម​ផង​ដែរ ។ សម្តេច​បញ្ជាក់​ថា​៖«​កម្មករ​មក​ពី​ថៃ​ជាង​១០​ម៉ឺន​នាក់ ពួក​គេ​ក៏​ចូលរួម​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម ។ កម្មករ​ដែល​បាត់បង់​ការងារ​ធ្វើ​មក​ស្រុក​កំណើត ហើយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ក៏​បាន​ចូលរួម​ក្នុង​វិស័យ​កសិកម្ម​ជាមួយ​ឪពុក​ម្តាយ​ដែល​ជា​កសិកម្ម​នៅឡើយ ។ អី​ញ្ចឹ​ង​កម្លាំង​ដែល​បំពេញបន្ថែម​ដែល​បាត់បង់​ពី​វិស័យ​សេវាកម្ម ឧស្សាហកម្ម និង​បំពេញ​ក្នុង​វិស័យ​កសិកម្ម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ