ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្គាប់​កំណត់​ងារ​​ជា«​ឯកឧត្តម ឬ​លោក​ជំទាវ​» សម្រាប់​ចៅក្រម​និង​ព្រះ​រាជ​អាជ្ញា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​មុខ​តំណែង​ប្រធាន​សាលាដំបូង ផ្ទេរ និង​តែងតាំង​មុខ​តំណែង​ព្រះរាជអាជ្ញា មាន​ដូច​ខាងក្រោម…

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​មុខ​តំណែង​ប្រធាន​សាលាដំបូង ផ្ទេរ និង​តែងតាំង​មុខ​តំណែង​ព្រះរាជអាជ្ញា មាន​ដូច​ខាងក្រោម ៖

ផ្ទេរ​និង​តែងតាំង​មុខ​តំណែង​ព្រះរាជអាជ្ញា
១-​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យ​អម​សាលាដំបូង​ខេត្តកំពង់ចាម ផ្ទេរ​មក​ជា​ព្រះ
រាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ
២-​លោក កែវ សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ទេរ​ឲ្យ​មកបម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​នៅ​ក្រសួងយុត្តិធម៌
៣-​លោក វង្ស ប៊ុ​ន​វិសុទ្ធ​វរៈ ព្រះរាជអាជ្ញា​ថ្នាក់​លេខ​៣ តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យ
ការ​អម​សាលាដំបូង​ខេត្តកំពង់ចាម
៤.​លោក គឺ ប៊ុ​ណ្ណា​រា​វរៈ ព្រះរាជអាជ្ញា​ថ្នាក់​លេខ​១ តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង
៥-​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ផ្ទេរ​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​នៅ​ក្រសួងយុត្តិធម៌ ។


តែងតាំង​មុខ​តំណែង​ជា​ប្រធាន​សាលាដំបូង

១-​លោក កៅ វ​ណ្ឌី ឧត្តម​ចៅក្រម​ថ្នាក់​លេខ​៦ អតីត​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ
២-​លោក តុ​ប ឈុ​ន​ហេង ឧត្តម​ចៅក្រម​ថ្នាក់​លេខ​៦ ជា​ប្រធាន​សាលាដំបូង​ខេត្តក្រចេះ
៣-​លោក កែ សា​ខន ឧត្តម​ចៅក្រម​ថ្នាក់​លេខ​១ ជា​ប្រធាន​សាលាដំបូង​ខេត្តព្រៃវែង ៕

អត្ថបទសរសេរ ដោយ