ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​! យុទ្ធ ឋានះ ប្រកាស​ចង់​ចូល​ដណ្តឹង សូ​ដា​នី​តា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​នាំ​គ្នា​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​តារា​ប្រុស​ដែល​កាក់កប​ឈុត​អោប​ថើប​លោក យុទ្ធ ឋា​នះ បាន​ប្រកាស​ជា​សាធារណៈ​ពី​គោលបំណង​ចង់​ចូល​ស្តីដណ្តឹង​តារា​សម្តែង​នាង សូ​ដា នី​តា…

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​នាំ​គ្នា​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​តារា​ប្រុស​ដែល​កាក់កប​ឈុត​អោប​ថើប​លោក យុទ្ធ ឋា​នះ បាន​ប្រកាស​ជា​សាធារណៈ​ពី​គោលបំណង​ចង់​ចូល​ស្តីដណ្តឹង​តារា​សម្តែង​នាង សូ​ដា នី​តា ។

យ៉ាងណា គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅឡើយ​ទេ​ថា ការ​ប្រកាស​យ៉ាង​ដូច្នេះ​ពី​លោក យុទ្ធ ឋា​នះ ជា​ការ​ពិត​ឬ​ជា​ការ​លេងសើច​នៅឡើយ​ទេ? ប៉ុន្តែ​បើ​តាម​អ្វី​ដែល​លោក​បាន​សរសេរ​​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ បាន​បញ្ជាក់​ថា លោក​នឹង​ចូល​ស្តីដណ្តឹង សូ​ដា នី​តា ប្រសិន​បើ​នាង​បើកភ្លើង​ខៀវ​។

តារា​សម្តែង​លោក យុទ្ធ ឋា​នះ បាន​បង្ហោះ​សារ​អម​ជាមួយនឹង​រូប សូ​ដា នី​តា យ៉ាង​ដូច្នេះ​ថា ក្រោក​ឡើង​មាន​អាម្ម​ណ៍​នឹក​មនុស្ស​ស្រី​ម្នាក់​នេះ កាន់តែ​ស្គាល់ កាន់តែ​ដឹង កាន់តែ​យល់ និង​កាន់តែ​អាណិត​។

លោក​បញ្ជាក់​ថា គាត់​ជា​មនុស្ស​ស្រី​ដ៏​រឹង​មាំ ចូល​ចិត្ត​យកអាសា​មនុស្ស​ជុំវិញ​ខ្លួន​ជា​មនុស្ស​ល្អ មិន​ថា​អ្នក​ណា​ក៏​ដោយ​គាត់​តែងតែ​យកអាសា​គេ​ជា​និច្ច ។ ខ្ញុំ​សូម​សរសើរ​គាត់ ក្នុង​ចំណោម​មនុស្ស​ដែល​ខ្ញុំ​ស្គាល់​កន្លង​មក​មាន​តែ​គាត់​ទេ ដែល​អាច​កែប្រែ​ខ្ញុំ​បាន សំដី​គាត់​និយាយ​មក​លើ​ខ្ញុំ គឺ​សុទ្ធតែ​ពាក្យ​ល្អ​ៗ ប្រាប់​នេះ​ប្រាប់​នោះ​អោយ​ខ្ញុំ​ក្លាយជា​មនុស្ស​ម្នាក់​ចាស់ទុំ ចេះ​ដឹង​រកស៊ី ។

ហើយ​សរសើរ​១​ចំណុច​ទៀត​ដែរ គាត់​លើស​ពី​ស្រី​ដទៃ​នោះ​គឺ​គាត់​ជា​មនុស្ស​ស្រី​រស់នៅ​ក្នុង​ចំណោម​​សិល្បៈ​នឹង​គេ​ដែរ តែ​គាត់​មិន​ចេះ​ស្រ​វ៉ា ឬ​សំលឹង​មើល​ទ្រព្យ​របស់​មនុស្ស​ប្រុស​ម្នាក់​ណា​ឡើយ​។ ខ្ញុំ​មិន​ខ្វល់ តើ​គាត់​ជា​អ្នក​ណា? ហើយ​ក៏​មិន​ខ្វល់​អ្នក​ណា​សើចយំ​ខ្ញុំ​ឡើយ អោយ​តែ​គាត់​ព្រម ខ្ញុំ​នឹង​សុំ​អ្នក​ម៉ាក់​ដណ្តឹង​គាត់ គាត់​ជា​មនុស្ស​ស្រី​ដែល​ដឹង (​សំណាប​យោង​ដី ស្ត្រី​យោង​ប្រុស​) អរគុណ​ពេលវេលា​ដែរ​អោយ​ខ្ញុំ​ស្គាល់​គាត់ So Danita​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក យុទ្ធ ឋា​នះ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ដោយ​ខ្លី​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ នេះ​ថា អ្វី​ដែល​លោក​បាន​សរសេរ​បង្ហោះ​នោះ គឺជា​ការ​ពិត​។ ចំណែក​នាង សូ​ដា នី​តា មិន​ទាន់​មានការ​បកស្រាយ​អោយ​បាន​ច្បាស់លាស់​នៅឡើយ​ទេ ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​នាង​ត្រឹម​បង្ហោះ​សារ​ដោយ​ខ្លី​ថា អូ​ចឹ​ង​ផង​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ