ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ស្រី​ត្រូវ​គេ​ផ្តាច់ជីវិត​រួច​យក​ទៅ​ចោល​​ក្នុង​ស្រះ​ទឹក តើ​ឃាតករ​ជា​នរណា?

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រូពេទ្យ​ស្រី​ម្នាក់​ត្រូវ​បាន​ជន​សង្ស័យ​​ម្នាក់​កាប់​ចំ​.​ក​ក្រោម​ត្រចៀក​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ រួច​ក៏​យក​សព​នារី​រង​គ្រោះ​ទៅ​បោះចោល​ក្នុង​ស្រះ​ទឹក ហេតុការណ៍​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៦​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភូមិ​ខ្វាន់​ទៀង…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រូពេទ្យ​ស្រី​ម្នាក់​ត្រូវ​បាន​ជន​សង្ស័យ​​ម្នាក់​កាប់​ចំ​.​ក​ក្រោម​ត្រចៀក​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ រួច​ក៏​យក​សព​នារី​រង​គ្រោះ​ទៅ​បោះចោល​ក្នុង​ស្រះ​ទឹក ហេតុការណ៍​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៦​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភូមិ​ខ្វាន់​ទៀង ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ស្រ៊ុ​ន ច​ន្ទ្រា ភេទ​ស្រី អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ មុខរបរ​បើក​បន្ទប់​ព្យាបាល​ជំងឺ​ទូទៅ ហើយ​ត្រូវ​ជនសង្ស័យ​កាប់​ចំ​.​ក​ក្រោម​ត្រចៀក បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ជនសង្ស័យ​ជា​ឃាតករ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​ក៏​មិនដឹង​ថា ជនសង្ស័យ​ដែល​កាប់​ទៅ​លើ​ជន​រង​គ្រោះ ដោយសារ​មានរឿង​គំនុំ​អ្វី​នៅ​ឡើង​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​បាន​កាប់​ស្ត្រី​ជា​គ្រូពេទ្យ​ម្នាក់​ដែល​ជា​អ្នក​បើក​កន្លែង​ថែរក្សា និង​ព្យាបាល​ជំងឺ​មួយ​កន្លែង បណ្តាល​ឲ្យ​បាត់បង់​ជីវិត រួច​ក៏​បាន​យក​សាកសព​ស្ត្រី​រង​គ្រោះ​ទៅ​បោះ​ចោល​ក្នុង​ស្រះ​ទឹក​ដែល​នៅ​ខាងក្រោយ​ផ្ទះ​របស់​ជន​រង​គ្រោះ​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ សាកសព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បុរស​ជា​ប្តី​ប្រទះ​ឃើញ​នៅ​ក្នុង​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ និង​កម្លាំង​អធិការ​នគរបាល​ស្រុក​បាន​សហការ​គ្នា​ចុះ​ទៅ​ពិនិត្យ​សាកសព​នៅ​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​កោសល​វិនិច្ឆ័យ និង​ស្រាវជ្រាវ​រក​ឃាតករ​ពិត យក​មក​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់​។

ក្នុង​នោះ​ផង​ដែរ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ប្រាសាទ​បល្ល័ង្ក ក៏​បាន​នាំ​ខ្លួន​បុរស​ជា​ប្តី និង​ឪពុកក្មេក​របស់​ស្ត្រី​រង​គ្រោះ ទៅ​កាន់​អធិកា​ដ្ឋា​ន​ដើម្បី​សាកសួរ​ហើយ តែ​ចម្លើយ​ជា​យ៉ាងណា​នោះ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​នោះ​ទេ ។ ចំណែក​សាកសព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​បងប្អូន​សាច់ញាតិ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ