ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GMAC​មិន​ទាន់​ទទួល​បានការ​ឆ្លើយ​តប​ពី EU រឿង​សុំ​ពន្យា​ការ​ដក EBA

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ថ្ងៃនេះ សហភាព​អឺរ៉ុប​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​អ្វី​នៅឡើយ​ពី​ការ​ស្នើ​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ដោយ​សុំ​ពន្យារពេល​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ព​ន្ ធ​EBA ពី​កម្ពុជា ព្រោះតែ​ពេល​នេះ កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ​១៩​ផង ដែល​បាន​ធ្វើ​អោយ​រោងចក្រ​ជា​ច្រើន​ព្យួរ​និង​បិទទ្វារ​ហើយ​បង្ក​អោយ​កម្មករ​រាប់​ម៉ឺន​នាក់​អត់​ការងារ​ធ្វើ ។…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ថ្ងៃនេះ សហភាព​អឺរ៉ុប​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​អ្វី​នៅឡើយ​ពី​ការ​ស្នើ​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ដោយ​សុំ​ពន្យារពេល​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ព​ន្ ធ​EBA ពី​កម្ពុជា ព្រោះតែ​ពេល​នេះ កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ​១៩​ផង ដែល​បាន​ធ្វើ​អោយ​រោងចក្រ​ជា​ច្រើន​ព្យួរ​និង​បិទទ្វារ​ហើយ​បង្ក​អោយ​កម្មករ​រាប់​ម៉ឺន​នាក់​អត់​ការងារ​ធ្វើ ។

យោង​តាម​លោក​កាំ​ង​ម៉ូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ថ្លែង​ថា​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​គឺ​ធ្វើ​រួច​ហើយ ដោយ​បាន​សរសេរ​លិខិត​ដាក់​ទៅ​សហគមន៍​អឺរ៉ុប​សុំ​ពន្យារពេល​ក្នុង​ការ​ដក​EBA ផ្នែក​ខ្លះ​ពី​កម្ពុជា ក៏​ប៉ុន្តែ​ការ​សម្រេច​យ៉ាងណា​នោះ គ៊ឺ​អាស្រ័យ​លើ​ភាគី​អឺរ៉ុប ហើយ​ក៏​មិន​ទាន់​មានការ​ឆ្លើយ​តប​យ៉ាងណា​ដែរ​រហូត​មក​ដល់​ពេល​នេះ ។

លោក​បន្ត​ថា​បញ្ហា​ប្រឈម​នៅ​ពេល​នេះ គឺ​ការ​ដោះស្រាយ​នឹង​វិបត្តិ​កូ​វី​ដ​១៩​ធំ​ជាង ចំណែក​បញ្ហា​EBA ក៏​នៅ​តែ​បន្ត​ចរចា​និង​សុំ​ដែរ ក៏​ប៉ុន្តែ​បរឿង​ដែល​ត្រូវ​ដោះស្រាយ​ពេល​នេះ គឺ ត្រូវ​ប្រជុំ​ផ្ទៃក្នុង​និង​ចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដូច​ជា​សហជីព រាជរដ្ឋាភិបាល​និង​តំណាង​រោងចក្រ​ដើម្បី​រក្សា​ស្ថិរភាព​ន​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ។

លោក​បាន​បន្ត​ថា «​នៅ​ពេល​ដែល​EBA ត្រូវ​បាន​ដក​គឺ​ពិតជា​មាន​ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​កាត់ដេរ​ហើយ ក៏​ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ដោះស្រាយ​គឺ​ដោះស្រាយ​នឹង​វិបត្តិ​ដែល​កើតឡើង​ដោយសារ​កូ​វី​ដ​១៩​សិន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ