ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តូចចិត្ត​ប្តី​មិន​ទទួលស្គាល់​កូន​ក្នុង​ផ្ទៃ​​ក៏​​មក​រករឿង ប្តី​ទ្រាំ​មិន​បាន ផ្អើល​ពេញ​ផ្លូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជា​ប្រពន្ធចុង​មាន​ផ្ទៃពោះ​1​ខែ​ទៅ​2​ខែ ហើយ​តូចចិត្ត​នឹង​ប្តី​ដែល​មិន​ព្រម​ទទួលស្គាល់​កូន​ក្នុង​ផ្ទៃ ក៏​ផឹកស្រា​ស្រវឹងស្រា រួច​ជិះ​ម៉ូតូ​មក​ពី​ទួល​សង្កែ និង​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ប្តី​ធ្វើ​ឲ្យ​ប្តី​ទ្រាំ​មិន​បាន​ក៏​ប្រវាយប្រតប់​វិញ​រហូត​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​7​និង​30​នាទី​យប់ ថ្ងៃ​ទី​20…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជា​ប្រពន្ធចុង​មាន​ផ្ទៃពោះ​1​ខែ​ទៅ​2​ខែ ហើយ​តូចចិត្ត​នឹង​ប្តី​ដែល​មិន​ព្រម​ទទួលស្គាល់​កូន​ក្នុង​ផ្ទៃ ក៏​ផឹកស្រា​ស្រវឹងស្រា រួច​ជិះ​ម៉ូតូ​មក​ពី​ទួល​សង្កែ និង​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ប្តី​ធ្វើ​ឲ្យ​ប្តី​ទ្រាំ​មិន​បាន​ក៏​ប្រវាយប្រតប់​វិញ​រហូត​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​7​និង​30​នាទី​យប់ ថ្ងៃ​ទី​20 ខែកក្កដា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​552 កែង​ផ្លូវ​289 នៅ​ចំណុច​ក្រោយ​ប៉េ​អឹ​ម​លើ​ផ្ទៃ​ប្រទេស ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​1 ខណ្ឌទួលគោក ។

បើ​តាម​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គឺ​ស្ត្រី​ម្នាក់​ជា​ប្រពន្ធចុង​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ វ័យ​ជាង​30​ឆ្នាំ បាន​ផឹកស៊ី​នៅ​ទួល​សង្កែ​1 លុះ​ពេល​ដែល​ស្រវឹងស្រា ស្រាប់តែ​ពឹង​ឱ្យ​គេ​ជួយ​ដឹក​តាម​ម៉ូតូ​មក​ដល់​កន្លែង​កើតហេតុ ក៏​ឃើញ​ប្តី​របស់​គាត់ រួច​ក៏​យក​ដុំ​ថ្ម​ទៅ​គប់ និង​វាយ​តែ​ម្តង ហើយ​ប្រវាយប្រតប់​គ្នា​ឡើង​ផ្អើល​ពេញ​ផ្លូវ រហូត​ដល់​ខាង​ប្តី​ដែល​គេ​ស្គាល់​ថា ឈ្មោះ​ស្មី នោះ ខឹង​ក៏​តបត​ទៅ​វិញ បណ្តាល​ឱ្យ​ជ្រុលដៃ​រហូត​ដល់​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ​អស់​រយៈពេល​ជិត​15​នាទី ទើប​ដឹងខ្លួន​វិញ​។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធចុង​រូប​នេះ​ក៏​បាន​និយាយ​ថា ខ្លួន​បាន​ស្គាល់គ្នា​ជាមួយ​ប្តី​របស់​គាត់​តាំងពី​មុន​ចូល​ឆ្នាំ​ខ្មែរ រហូត​មក​ដល់​ពេល​នេះ​មាន​ផ្ទៃពោះ​បាន​1​ខែ​ទៅ​2​ខែ​ទៅ​ហើយ ប៉ុន្តែ​ខាង​ប្រុស​មិន​ទទួលខុសត្រូវ​នោះ​ទេ ដោយ​ទុក​គាត់​ចោល ទើប​គាត់​ទ្រាំ​លែង​បាន​ក៏​ធ្វើ​រឿង​បែប​នេះ​តែ​ម្តង​ទៅ ហើយ​គាត់​មិន​ចង់បាន​អី​ច្រើន​នោះ​ទេ គ្រាន់តែ​ចង់ឱ្យ​ខាង​ប្តី​ចេញ​មក​ដោះស្រាយ​ជាមួយ​គាត់​តែ​ប៉ុណ្ណោះ ។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ដែល​ឈ្មោះ​ស្មី​នេះ ជា​មេការ​សំណង់​នៅ​ក្នុង​ការដ្ឋាន​ខាងលើ​នេះ គឺ​គាត់​មាន​ប្រពន្ធ​រស់នៅ​ជាមួយ​គ្នា ហើយ​ប្រពន្ធ​គាត់​មិន​ដែល​រករឿង​គាត់​នោះ​ទេ មក​ពី​ខាង​ប្រពន្ធចុង​ចេះ​តែ​មក​ទាក់ទង​ជាមួយ​គាត់​ខ្លួនឯង រួច​ហើយ​មុន​កើតហេតុ​មួយ​ថ្ងៃ គឺ​ប្រពន្ធចុង​នេះ​បាន​មក​រករឿង និង​ឈ្លោះ​គ្នា​ជាមួយនឹង​ខាង​បុរស​ជា​មេ​ការ​សំណង់​នេះ​ម្តង​ហើយ​តាំងពី​4​ល្ងាច ហើយ​គាត់​ខឹង​ក៏​មិន​បាន​ទៅ​ប្តឹង ឬ​មួយ​តបត​អ្វី​នោះ​ទេ មិន​តែ​ប៉ុណ្ណឹង​ហើយ​នៅ​តែ​រករឿង​គាត់​ទៀត​។ ហើយ​ភ្លាម​ៗ​នោះ​ដែរ ក៏​មាន​រថយន្ត​សង្គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ​ចំនួន​2​គ្រឿង ប៉ុន្តែ​ប្រពន្ធចុង​មិន​ព្រម​ឡើង​នោះ​ទេ សុខចិត្ត​ដេក​យំ​ស្រែក​នៅ​លើ​ដី​អោយ​ផ្អើល​គេឯង ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ គឺ​សមត្ថកិច្ច​បាន​ហៅ​ម៉ូតូ​កង់​បី​អោយ​ដឹក​យក​ស្ត្រី​ប្រពន្ធចុង​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កក់​1 ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ