កូរ៉េ​ខាងត្បូង​បាញ់​បង្ហោះ​ផ្កាយ​រណប​យោធា​ដំបូង​ទៅ​កាន់​តារាវិថី​(វីដេអូ)


ប្រទេស​កូរ៉េ​ខាងត្បូង ៖ កងទ័ព​កូរ៉េ​ខាងត្បូង​អះអាង​ថា ប្រទេស​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២០​ ខែ​កក្កដា ឆ្នាំ២០២០​ បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​គមនាគមន៍​យោធា​ដំបូង ទៅ​កាន់​តារាវិថី​ចេញពី​រដ្ឋ​ផ្ល​រី​ដា​អា​មេ​រិ​ក​។ បែប​នោះ​នាំ​ឲ្យ​កូរ៉េ​ខាងត្បូង​ក្លាយជា​ប្រទេស​ទី​១០ លើ​ពិភពលោក ដែល​បញ្ជូន​​ផ្កាយ​រណប​គម​នា​កមន៍​យោធា​សុទ្ធសាធ​ទៅ​កាន់​តារាវិថី​។

ផ្កាយ​រណប​ឈ្មោះ ​ANASIS-11 ​ត្រូវ​បាន​បាញ់​បង្ហោះ​ដោយ​កាំជ្រួច ​FALCON 9 BLOCK5 ផលិត​ដោយ​ក្រុមហ៊ុន​អវកាស​អា​មេ​រិ​ក​ SPACEX​។ ការ​បាញ់​បង្ហោះ​ចាប់ផ្ដើម​នា​វេលា​ម៉ោង ១៧​និង​៣០​នាទី​ម៉ោង​នៅ​អា​មេ​រិ​ក ចេញពី​មជ្ឈមណ្ឌល​អវកាស​ច​ន​កេ​ណ្ណ​ឌី​។ ក្រោយ​បំបែក​ចេញពី​កាំជ្រួច ផ្កាយ​រណប​នោះ អាច​ភ្ជាប់​ការ​ទាក់ទង​ជាមួយ​មជ្ឈមណ្ឌល អវកាស​ទូ​លូ​ស​បារាំង នា​វេលា​ម៉ោង​១៩​និង​១៩​នាទី ។

កងទ័ព​កូរ៉េ​ខាងត្បូង​និយាយ​ថា ផ្កាយ​រណប​នេះ​ត្រូវ​បំបែក​ចេញពី​កាំជ្រួច ៣២​នាទី​ក្រោយ ការ​បាញ់​​បង្ហោះ ពេល​ហោះ​បាន​កម្ពស់​ជិត​៦៣០​គីឡូម៉ែត្រ ហើយ​សាកល្បង​បញ្ជូន​សញ្ញា​ដំបូង​របស់​វា មក​កាន់​ផែនដី​១៨​នាទី​ក្រោយមក​។

ការ​សិក្សា​មួយ​របស់​ GLOBAL FIREPOWER ​បង្ហាញ​កាលពី​ថ្ងៃ​ទី​២១​ ខែកក្កដា​ថា ​កូរ៉េ​ខាង​ត្បូង ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៦ នៃ​មហាអំណាច​យោធា​ពិភពលោក​ក្នុង​ឆ្នាំ​២០២០​។ កម្លាំង​យោធា​របស់​កូរ៉េ​ខាងត្បូង ក្នុង​ចំណោម​ប្រទេស​១៣៨​មាន​អានុភាព​ចំណាត់ថ្នាក់​ទី​៦ នាំមុខ​ទាំង​បារាំង​និង​អង់គ្លេស​ផង​។

ដើម្បី​វាយតម្លៃ​ពី​កម្លាំងយោធា GLOBAL FIREPOWER​ផ្អែក​លើ​កត្តា​នានា​ដូច​ជា ចំនួន​ប្រជា​ជន​ចំនួន​កង​ទាហាន គ្រឿង​ឧបករណ៍​យោធា និង​ថវិកា​ការពារ​ជាដើម ។ ប្រទេស​កូរ៉េ​ខាងជើង​ស្ថិត​ក្នុង​ចំណា​ច់​ថ្នាក់​ទី​២៥​។ សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​មាន​កម្លាំងយោធា​ខ្លាំង​ជាងគេ នាំមុខ​រុ​ស្ស៊ី ចិន ឥណ្ឌា​និង​ជប៉ុន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ