ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងដុល្លារសាំងហ្គាពួរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះបានធ្លាក់ថ្លៃជាងប្រាក់ដុល្លារសាំ ងហ្គាពួរបន្តិច ដែលធនាគារជាតិនៃកម្ពុជា ឱ្យដឹងនៅថ្ងៃទី ២១ខែកក្កដា ឆ្នាំ ២០២០នេះ ថា…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះបានធ្លាក់ថ្លៃជាងប្រាក់ដុល្លារសាំ ងហ្គាពួរបន្តិច ដែលធនាគារជាតិនៃកម្ពុជា ឱ្យដឹងនៅថ្ងៃទី ២១ខែកក្កដា ឆ្នាំ ២០២០នេះ ថា ១ដុល្លារសាំងហ្គាពួរ ទិញចូលរហូតដល់ ២៩៤៥ រៀល លក់ចេញ ២៩៧៤ រៀល ខណៈដែល កាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ២៩៤២ រៀល និងលក់ចេញតែ ២៩៧១ រៀលប៉ុណ្ណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបជាមួយប្រាក់នៃ បណ្តាប្រទេសសំខាន់ៗមួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយមចាយញឹកញាប់ដែលក្នុងនោះរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៨៨ រៀល, ១អឺរ៉ូ ទិញចូល ៤៦៨៤ រៀល លក់ចេញ ៤៧៣១ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៨៧៣ រៀល លក់ចេញ ២៩០១ រៀល ។

ទន្ទឹមនេះសម្រាប់ប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះ គឺ ១យន់ចិន ទិញចូល ៥៨៥ រៀល លក់ចេញ ៥៩១ រៀល, ១០០យ៉េនជប៉ុន ទិញចូល ៣៨១៥ រៀល លក់ចេញ ៣៨៥៣ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៤១ រៀល លក់ចេញ ៣៤៤ រៀល ។ ជាមួយគ្នានេះសម្រាប់ប្រាក់បាតថៃធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១បាតថៃ ទិញ ចូល ១២៩ រៀល លក់ចេញ ១៣០ រៀល ហើយ ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល និងលក់ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ