ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​ជួប​វិបត្តិ​កូ​វី​ដ​-១៩ ជាង​៣​ពាន់​គ្រួសារ​​បាន​ទទួល​​អំណោយ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ​កាលពី​​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ​លោក​នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ ​កាលពី​​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ​លោក​នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោក​ជំទាវ បាន ស្រី​មុំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន ​លោក​ ផា​ន់ ចាន់​ធុ​ល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន រួម​នឹង​សហការី បាន​បន្ត​ដឹកនាំ​សមាជិក សមាជិកា​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក្រុមការងារ​ប្រតិបត្តិ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អនុ​សាខា​កាកបាទក្រហមកម្ពុជា​ក្រុង ស្រុក អ្នក​ស្ម័គ្រចិត្ត យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា និង​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន យុវជន ស​.​ស​.​យ​.​ក​. មូលដ្ឋាន​ឃុំ​ទាំង​៨ ចុះ​ចែក​​អំណោយ​ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ខ្វះខាត​សរុប​ចំនួន​៣.៣៥៧​គ្រួសារ ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​សម្រាល​នូវ​ការ​លំបាក ជូន​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ខ្វះខាត​ក្នុងអំឡុងពេល​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ។

​អំណោយ​​​ខាងលើ​នេះ ជា​អំណោយ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ​លោក​​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​បន្ត​អំពាវនាវ​ដល់​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​ប្រុង​ប្រយ័ត្ន​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ដោយ​ត្រូវ​បង្កើន​អនាម័យ​សុខភាព​រស់នៅ​ឱ្យ​បាន​ល្អ កុំ​ធ្វេសប្រហែស ត្រូវ​ពាក់​ម៉ាស ឬ​ក្រ​ម៉ា ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត​ជា​ប្រចាំ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​កម្ចាត់​មេរោគ និង​បាក់តេរី​ផ្សេង​ៗ ។

បើ​មានការ​សង្ស័យ​ទៅ​លើ​អ្នក​ណា​ម្នាក់ ឬ​ចំពោះ​ខ្លួនឯង​ផ្ទាល់ សូម​ប្រ​ញ៉ាប់​ទូរស័ព្ទ​មក​លេខ​១១៥ ឬ​មក​កាន់​មណ្ឌល​សុខភាព មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​បំផុត ឬ​រាយការណ៍​មក​អាជ្ញាធរ​ភូមិ ឃុំ ដើម្បី​បញ្ជូន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ ។ សូមកុំ​ចម្លងរោគ​ពី​យើង​ទៅ​គេ ហើយ​ក៏​កុំ​ចម្លងរោគ​គេ​មក​ក្រុម​គ្រួសារ​យើង កន្លែង​ណា​ដែល​មិន​ចាំបាច់​ទៅ សូម​កុំទៅ ជា​ពិសេស​កន្លែង​ដែល​មានការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន និង​សូម​ស្តាប់​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យ​បាន​ជាប់​ជា​និច្ច ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ក្រុមការងារ​ចុះ​ចែក​អំណោយ​​នៅ​ភូមិ​ប៉ា​ង​រលឹម ភូមិ​អូរ​ខ្ទីង ភូមិ​ក្រចាប់​លើ ភូមិ​ភ្នំ​រាំង ភូមិ​ក្រចាប់ ភូមិ​ស្លេវ ភូមិ​ភ្នំ​ដំបង រីឯ​នៅ​រសៀល​ថ្ងៃ​ដដែល​ក្រុមការងារ​ចុះ​ចែកអំណោយ​​ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រៃ​មង្គល ភូមិ​សួស្តី ភូមិ​អូរ​ប្រើស ភូមិ​ដីក្រហម ភូមិ​កូនភ្នំ ភូមិ​ខ្លុង ភូមិ​អូរ​តា​វ៉ៅ និង​ភូមិ​ក្បាល​ព្រ​លាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ