តាមពិតខ្លួនយើងនេះឯង ដែលប្រដៅទូន្មានបានដោយលំបាកជាទីបំផុត ហ្វឹកហាត់ក៏លំបាក និងកែឧបនិស្ស័យអាក្រក់ផ្នែកណាមួយ ក៏លំបាកទាំងអស់ ហេតុនេះការទូន្មានខ្លួនអប់រំចិត្តឱ្យលុះទៅក្នុងអំណាចរបស់ខ្លួនជារឿងសំខាន់ណាស់ ។
តាមប្រក្រតីមនុស្សយើងច្រើនតែមិនសូវបានប្រដៅខ្លួនឯង ឬដាស់តឿនខ្លួនឯងទេ ប៉ុន្តែបែរជាទៅប្រដៅអ្នកដទៃ ដាស់តឿនអ្នកដទៃបានដោយសព្វគ្រប់ ។ ប្រដៅឲ្យគេធ្វើយ៉ាងនេះ ដាស់តឿនឲ្យគេធ្វើយ៉ាងនោះ ប្រដៅបាន ដាស់តឿនបាន តែចំណែកខ្លួនឯងត្រឡប់ជាមិនព្រមប្រដៅ មិនព្រមដាស់តឿន ទើបបានជាភ្លាំងភ្លាត់ប្រព្រឹត្តខុសក្នុងកិច្ចការផ្សេងៗ ជួបប្រទះនូវទុក្ខលំបាកសព្វបែបយ៉ាងក្នុងជីវិត ។
បើបុគ្គលមិនប្រដៅខ្លួនឯង ឬមិនព្រមដាស់តឿនខ្លួនឯងទេ ព្រោះគិតថា ខ្លួនឯងឆ្លាតហើយ នោះមុខតែរកផ្លូវត្រូវមិនឃើញឡើយ មានតែមានមុខឆ្ពោះទៅរកសេចក្តីវិនាសតែម្យ៉ាងប៉ុណ្ណោះ គួរឲ្យខ្លាចមែនទែន ។ សាន សារិន
ចែករំលែកព័តមាននេះ