ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep ថា​គ្មាន​ទេ​ការ​គោរព​ពី​លោក​ចំពោះ Arsenal នៅ​ក្រៅ​ទីលានប្រកួត

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City លោក Pep Guardiola បាន​សារភាព​ថា លោក​មានការ​គោរព​ចំពោះ​ក្រុម…

ប្រទេស​អង់គ្លេស ៖ អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City លោក Pep Guardiola បាន​សារភាព​ថា លោក​មានការ​គោរព​ចំពោះ​ក្រុម Arsenal នៅ​ក្នុង​ទីលាន​ប្រកួត ប៉ុន្តែ​មិន​មាន​ទេ សម្រាប់​ពួក​គេ​នៅ​ក្រៅ​ទីលាន​។

សូម​រំលឹក​ថា ក្រុម​របស់​លោក Pep ​បាន​ធ្លាក់​ចេញពី​ពានរង្វាន់ FA Cup នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ចាញ់​ក្រុម Arsenal ដោយ​លទ្ធផល ២-០ នៅ​ឯ​កីឡដ្ឋាន​ជាតិ Wembley កាលពី​ថ្ងៃ​សៅរ៍។ ក្នុង​នោះ​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​វ័យ ៤៩ឆ្នាំរូបនេះ មានការ​ស្ងើចសរសើរ​ចំពោះ​ការ​លេង​របស់ Arsenal ក្រោម​ការ​ដឹកនាំ​របស់​អតីត​ជំនួយការ​របស់​លោក​គឺ​លោក Mikel Arteta ។

ចំណែកឯកំហឹង​របស់​លោក Pep ជាមួយ​ក្រុម Arsenal ត្រូវ​បាន​គេ​ជឿថា ​កើតឡើង​បន្ទាប់​ពី​ក្រុម​មួយ​នេះ ស្ថិត​ក្នុង​ចំណោម​ក្រុម​ទាំង​៨ នៅ​ក្រប​ខណ្ឌ Premier League ដែល​កំពុង​បាន​តវ៉ា​ប្រឆាំង​នឹង​ក្រុម Man City អំឡុង​ពេល​នៃ​ការ​ប្តឹង​ឧទ្ធរណ៍​របស់​ពួក​គេ​ទទួល​បាន​ជោគជ័យ លើ​ការ​ហាមឃាត់​មិន​ឱ្យ​លេង​ក្នុង​ពានរង្វាន់ Champions League រយៈពេល ២​ឆ្នាំ​ពី UEFA នៅឯ​តុលាការ​អ​ជ្ញា​កណ្តាល​កីឡា CAS កាលពី​ពេលកន្លងទៅ​ថ្មី​ៗ​នេះ​។

លោក Pep Guardiola ថ្លែង​ឱ្យ​ដឹង​ថា «​គូប្រជែង​តែងតែ​ទទួល​បានការ​គោរព និង​កិត្តិយស​ពី​ខ្ញុំ​ហើយ Arsenal ក៏​មាន​ដែរ​។ ខ្ញុំ​មានការ​គោរព​ចំពោះ​អ្វី​ដែល Arsenal មាននៅ​លើ​ទីលាន ប៉ុន្តែ​មិនមែន​ទេ​សម្រាប់​ពួក​គេ​នៅ​ក្រៅ​ទីលាន​។ ដូច្នេះ​ខ្ញុំ​សូម​អបអរសាទរ​ពួក​គេ និង​សំណាងល្អ​ពេល​ប៉ះ Chelsea នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​»​។

សូម​បញ្ជាក់​ថា Arsenal នឹង​ត្រូវ​ប៉ះ Chelsea នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ ក្នុង​កីឡដ្ឋាន​ជាតិ Wembley ដើម្បី​ដណ្តើម​ពានរង្វាន់ FA Cup រដូវ​កាល ២០១៩/២០៕ (ដកស្រង់​ចេញពី CNA)