ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ អស់ពី​ចម្លង​ទៅ​ប្រធានាធិបតី​ប្រេ​ស៊ី​ល ឥលូវ​មក​ដល់​រដ្ឋមន្ត្រី​ម្តង

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​សញ្ជាតិ របស់​ប្រេ​ស៊ី​ល លោក Onyx Lorenzoni…

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​សញ្ជាតិ របស់​ប្រេ​ស៊ី​ល លោក Onyx Lorenzoni បាន​និយាយ​ថា គាត់​បាន​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ​ចន្ទ​។

នៅ​ក្នុង Twitter លោក​រដ្ឋមន្ត្រី​បាន​សរសេរ​ថា គាត់​ត្រូវ​បាន​គេ​ធ្វើតេស្ត បន្ទាប់​ពី​រោគ​សញ្ញា​របស់​​គាត់​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ​មុន​។ លោក​បាន​បន្ត​ថា លោក​បាន​ចាប់ផ្តើម​ការ​ព្យាបាល​ដែល​គេ​ហៅ​ថា «Covid-kit» ដែល​ជា​ការ​លាយ​គ្នា​នូវ​ថ្នាំ​លើស​ពី​មួយ​មុខ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​វេជ្ជបណ្ឌិត​មួយ​ចំនួន និង​មានការ​គាំទ្រ​ពី​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Jair Bolsonaro ថា វា​ជា​ការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​ដំណាក់កាល​ដំបូង​នៃ​វីរុស​នេះ​។

លោក Lorenzoni បាន​សរសេរ​នៅ​លើ​គណនី Twitter របស់​គាត់​ថា​៖ «​ខ្ញុំ​បាន​ប្រើប្រាស់​ថ្នាំ Azithromycin, Ivermectin និង Chloroquine ចាប់តាំងពី​ថ្ងៃ​សុក្រ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​ធូរស្បើយ​បន្តិច​រួច​ទៅ​ហើយ​»​។

អំពី​ថ្នាំ​នេះ​វិញ សមាគម​ជំងឺឆ្លង​នៃ​ប្រទេស​ប្រេ​ស៊ី​ល (SBI) នៅ​ក្នុង​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ បាន​ជម្រុញ​ឱ្យ​អ្នកជំនាញ​វេជ្ជសាស្ត្រ បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំ Hydrochloroquine ដើម្បី​ព្យាបាល​ជំងឺ​កូ​រ៉ូ​ណា ព្រោះ​វា​ត្រូវ​បាន​គេ​បង្ហាញ​ថា គ្មាន​ប្រសិទ្ធភាព​និង​អាច​បណ្តាល​ឱ្យ​ខូចខាត​ដល់​សុខភាព​។

មួ​យស​ប្តា​ហ៍​មុន​នេះ ភ្នាក់ងារ​ឃ្លាំមើល​សុខភាព​ជាតិ​របស់​ប្រេ​ស៊ី​ល ដែល​គ្រប់គ្រង​ឱសថ ភ្នាក់​ងារ ANVISA បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​និយាយ​ថា មិន​មាន​ភស្តុ​តាង​ច្បាស់​លាស់​​ណាមួយ​ដែល​ថា ថ្នាំ Ivermectin មាន​ប្រសិទ្ធភាព​លើ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ​។

បន្ថែម​លើ លោក​ប្រធានាធិបតី Bolsonaro ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ៣​រូប​ផ្សេង​ទៀត ក៏​បាន​ធ្វើតេស្ត​វិជ្ជមាន​។

បន្ទាប់​ពី លោក​ប្រធានាធិបតី Bolsonaro បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ រដ្ឋមន្ត្រី​ជិតដិត​របស់​គាត់​ជា​ច្រើន​នាក់​ត្រូវ​បាន​ធ្វើតេស្ត​រក​ជំងឺ​នេះ​នៅ​ថ្ងៃ​បន្ទាប់​។ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ធ្វើតេស្ត​វិជ្ជមាន​ទេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ