ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពានរង្វាន់ Ballon d’Or 2020 ត្រូវ​លុប​ចោល​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ព្រឹត្តិការណ៍​ពានរង្វាន់ FIFA Ballon d’Or ត្រូវ​​សម្រេច​លុប​ចោល​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​២០២០ និង​ជា​លើក​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពានរង្វាន់​មួយ​នេះ នេះ​បើ​យោង​តាម​ការ​ប្រកាស​ពី​អ្នក​រៀបចំ។ ទស្សនាវដ្តី​បាល់ទាត់​បារាំង…

ប្រទេស​បារាំង ៖ ព្រឹត្តិការណ៍​ពានរង្វាន់ FIFA Ballon d’Or ត្រូវ​​សម្រេច​លុប​ចោល​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​២០២០ និង​ជា​លើក​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពានរង្វាន់​មួយ​នេះ នេះ​បើ​យោង​តាម​ការ​ប្រកាស​ពី​អ្នក​រៀបចំ។

ទស្សនាវដ្តី​បាល់ទាត់​បារាំង (France Football magazine) ដែល​ជា​អ្នក​បង្កើត​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ ឬ FIFA Ballon d’Or បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ច័ន្ទ ទី​២០ ខែកក្កដា​ថា នឹង​មិន​មាន​ព្រឹត្តិការណ៍​ខាងលើ​សម្រាប់​ឆ្នាំ​នេះ​ឡើយ។ ដែល​វា​ជា​លើក​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ ៦៤​ឆ្នាំ​នៃ​ការបង្កើតពាន​រង្វាន់​នេះ​ឡើង។ បន្ទាប់​ពី​យុទ្ធនាការ​បាល់ទាត់​ជា​ច្រើន​រង​ផល​ប៉ះពាល់ និង​រំសាយ​ចោល​ពាក់កណ្តាល​ទី ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩​។

សូម​បញ្ជាក់​ថា ពានរង្វាន់​ដ៏​មាន​កិត្យានុភាព ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ឱ្យ​ដោយ​អ្នក​សារព័ត៌មាន គឺជា​ពានរង្វាន់​ប្រចាំឆ្នាំ ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​កីឡាករ​បាល់ទាត់​បុរស​ឆ្នើម​បំផុត​នៅ​លើ​ពិភពលោក បាន​បង្កើត​ចាប់តាំងពី​ឆ្នាំ​១៩៥៦​។ ខណៈ​ពានរង្វាន់​ស​ម្រា​ប់​ស្ត្រី ត្រូវ​បាន​ផ្តល់​ជូន​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៨ ។

កីឡាការិនី Megan Rapinoe

បច្ចុប្បន្ន​នៅ​មិន​ទាន់​កីឡាករ​ណា​ម្នាក់ អាច​ធ្វើ​បាន​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​ដូច​កីឡាករ Lionel Messi (6) និង Cristiano Ronaldo (5) នៅឡើយ​ទេ ក្នុង​ការ​ឈ្នះ​ពានរង្វាន់​ខាងលើ​ច្រើន​បំផុត ខណៈអ្នកឈ្នះកាលពីឆ្នាំមុនគឺជា Lionel Messi (​បុរស) និង Megan Rapinoe (ស្ត្រី) ​៕ (​ដកស្រង់​ចេញពី Reuters)