ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នកក្រថ្មី​ចំនួន​ជាង ៥ ម៉ឺន​គ្រួសារ​នាំ​ឲ្យ​ចំនួន​អ្នកក្រ​កើន​ជាង ៦០​ម៉ឺន​គ្រួសារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​បាន​រក​ឃើញ​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​ចាត់ទុកជា «​អ្នកក្រ​» ចំនួន​ជាង ៥ ម៉ឺន​គ្រួសារ​បន្ថែម​ទៀត ដូច្នេះ​ចំនួន​គ្រួសារ​ក្រីក្រ​នៅ​កម្ពុជា​ដែល​រង​គ្រោះ​ដោយ​កូ​វី​ដ ១៩…

រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​បាន​រក​ឃើញ​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​ចាត់ទុកជា «​អ្នកក្រ​» ចំនួន​ជាង ៥ ម៉ឺន​គ្រួសារ​បន្ថែម​ទៀត ដូច្នេះ​ចំនួន​គ្រួសារ​ក្រីក្រ​នៅ​កម្ពុជា​ដែល​រង​គ្រោះ​ដោយ​កូ​វី​ដ ១៩ បាន​កើនឡើង​ជាង ៦០ ម៉ឺន​គ្រួសារ ដែល​នាំ​ឲ្យ​ការ​ចំណាយ​សម្រាប់​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយ​កូ​វី​ដ ១៩ នឹង​កើនឡើង​ដល់​ជាង ២៨ លាន​ដុល្លារ​អា​មេ​រិ​ក ។

ថ្លែង​នៅ​ចេញពី​វាលស្រែ ទីកន្លែង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ធ្វើស្រែ និង​សំណេះសំណាល​ជាមួយ​ប្រជា​កសិករ​ក្នុងស្រុក​ព្រៃកប្បាស ខេត្តតាកែវ មួយ​កន្លែង​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា​តាម​រយៈ​ព័ត៌មាន​ពី​ក្រសួង​ពាក់ព័ន្ធ រក​ឃើញ​ថា​គ្រួសារ​ក្រីក្រ​បាន​កើន​ពី ៥៦ ម៉ឺន​គ្រួសារ ដែល​កន្លង​មក​បាន​ចំណាយ​អស់ ២៤ លាន​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មវិធី​ជួយ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ពេល​នេះ​បាន​កើន​ដល់ ៦០​ម៉ឺន​គ្រួសារ ដែល​នាំ​ឲ្យ​ការ​ចំណាយ​របស់​រដ្ឋ​នឹង​កើន​ដល់ ២៨ លាន​ដុល្លារ សម្រាប់​ជួយ​ពលរដ្ឋ​ក្រីក្រ​និង​រង​គ្រោះ​ដោយ​កូ​វី​ដ ១៩ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល​នៅ​តែ​ទទួលខុសត្រូវ​ជួយ​ពលរដ្ឋ​» តែ​យ៉ាងណាមិញ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ក្នុង​លោក​នេះ គ្មាន​នរណា​មិន​ធ្វើការ ចាំ​ដេកស៊ី​ឲ្យ​រដ្ឋ​ចិញ្ចឹម​ទេ ដូច្នេះ​កម្មករ​រោងចក្រ​ដែល​បាត់បង់​ការងារ​ដោយសារ​តែ​ការ​បិទ​រោងចក្រ ក៏​មានឱកាស​ចូលរួម​ធ្វើស្រែ​និង​កសិកម្ម​ជាមួយ​ឱ​ពុក​-​ម្តាយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ