ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជក្រឹត្យ កំណត់​ឲ្យ​មាន​ងារ​«​ឯកឧត្ដម»ឬ«​លោក​ជំទាវ​»​សម្រាប់​ចៅក្រម និង​ព្រះរាជអាជ្ញា

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ចេញ​ព្រះរាជក្រឹត្យ…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់ កំណត់ ឱ្យ​មាន​ងារ​ជា «​ឯកឧត្តម ឬ​លោក​ជំទាវ​» សម្រាប់​ចៅក្រម និង ព្រះរាជអាជ្ញា ដែល​មាន មុខ​តំណែង នៅ​តាម​សាលា​ជម្រះក្តី និង អយ្យការ​អម សាលា​ជម្រះក្តី ។

ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ ធ្វើ​នៅ​ព្រះ​បរម​រាជ​វាំង បើយោង​តាម​មាត្រា​២ កំណត់​ឲ្យ​មាន​ងារ​ជា «​ឯកឧត្តម​» ឬ «​លោក​ជំទាវ​» សម្រាប់​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​មានមុខ​តំណែង​នៅ​តាម​សាលា​ជម្រះក្តី និង​អយ្យការ​អម​សាលា​ជម្រះក្តី ដូច​ខាងក្រោម ៖

ក​- ប្រធាន អនុប្រធាន និង​ចៅក្រម​ទាំងអស់ នៃ​តុលាការ​កំពូល
ខ​- អគ្គ​ព្រះរាជអាជ្ញា អគ្គ​ព្រះរាជអាជ្ញា​រង និង​ព្រះរាជអាជ្ញា​ទាំងអស់ នៃ​មហាអយ្យការ​អម​តុលាការ​កំពូល
គ​- ប្រធាន និង​អនុប្រធាន​នៃ​សាលាឧទ្ធរណ៍
ឃ​- អគ្គ​ព្រះរាជអាជ្ញា និង​អគ្គ​ព្រះរាជអាជ្ញា​រង នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍
ង​- ប្រធាន​សាលាដំបូង​រាជធានី​-​ខេត្ត
ច​- ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត ។

ខាងក្រោម​នេះ​ជា ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ