ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ប្រាប់​ក្រុមហ៊ុន​មួយ សាងសង់​ផ្លូវ​ឲ្យ​ទាន់​ពេល​កំណត់ និង​មានគុណ​ភាព​បាន​យូរអង្វែង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ផ្តល់​អនុសាសន៍​ដល់​ក្រុមហ៊ុន​ធ្វើ​ផ្លូវជាតិ​លេខ​៧ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​១…

រាជធានី​ភ្នំពេញ ៖ ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ផ្តល់​អនុសាសន៍​ដល់​ក្រុមហ៊ុន​ធ្វើ​ផ្លូវជាតិ​លេខ​៧ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​១ សាងសង់​ឲ្យ​មានគុណ​ភាពរឹងមាំ ដែល​អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ផ្តល់​អនុសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ក្នុង​ឱកាស​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Wang Xinhua តំណាង​ក្រុមហ៊ុន Sichuan Road & Bridge (Group) Corporation Ltd ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រសួង ។

ក្នុង​ជំនួប​ពិភាក្សា​នេះ ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​ការងារ​សម្រេច​បាន ក្នុង​ការ​សាងសង់​ផ្លូវជាតិ​លេខ​៧ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​១ ដើម្បី​ធានា ឲ្យ​សំណង់​មានគុណ​ភាពរឹងមាំ ដែល​អាច​ប្រើប្រាស់​ជាប់ បាន​យូរអង្វែង ក៏​ដូច​ជា​ធានា ឲ្យ​គម្រោង​បញ្ចប់​ទៅ​ដោយ​រលូន​ស្រប​តាម​កិច្ចព្រមព្រៀង ឬ​សៀវភៅ​បន្ទុក និង​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ លើ​ការ​ពង្រឹង និង​លើកកម្ពស់​កម្រិត​គុណភាព​ផ្លូវ ឲ្យ​បាន​រឹង​មាំ និង​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ទទួល​បន្ទុក ឲ្យ​បាន​ជិត​ស្និទ្ធ ធ្វើ​យ៉ាងណា​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។

ជាមួយ​គ្នា​នេះ​ផង​ដែរ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​បន្ថែម​គ្រឿងចក្រ និង​កម្លាំង​ពលកម្ម​ច្រើន​ថែម​ទៀត ដើម្បី​ធានា​ដល់​ការ​សាងសង់​បញ្ចប់​ទៅ​តាម​កាលបរិច្ឆេទ​គ្រោងទុក ប្រកបដោយ​គុណ​ភាពរឹងមាំ ។

ជា​ការ​ឆ្លើយ​តប លោក Wang Xinhua បាន​ប្តេជ្ញា​អនុវត្ត និង​ទទួលយក​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ទេស​រដ្ឋមន្ត្រី ដើម្បី​ឲ្យ​គម្រោង​សាងសង់​ផ្លូវ​ទាំងនេះ មានគុណ​ភាពរឹងមាំ និង​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង ដោយ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ទទួល​បន្ទុក ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។

លោក Wang Xinhua បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល និង​ថ្នាក់ដឹកនាំ​ក្រសួង ដែល​បាន​ផ្តល់​ការ​គាំទ្រ និង​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ ដើម្បី​ឲ្យ​គម្រោង​ទាំងនេះ សម្រេច​បាន​ជោគជ័យ តាម​ផែនការ​ដែល​បាន​គ្រោងទុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ