ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​បញ្ចប់​ការ​សាកល្បង​គ្លីនិក​វ៉ាក់​សាំង​មួយ​ប្រឆាំង​វីរុស​ COVID-19

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ក្រសួង​ការពារ​ប្រទេស​​រុ​ស្ស៊ីក្នុង​សេចក្ដី​ប្រកាស​មួយ នា​ថ្ងៃ​ទី​២០​កក្កដា​អះអាង​ថា ក្រសួង​នោះ​ដែល​រួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​សិក្សា​ជំងឺឆ្លង​និង​សិក្សា​មេរោគ​រុ​ស្ស៊ី GAMALEIA បាន​បញ្ចប់​ដោយ​ជោគជ័យ ការ​សាកល្បង​គ្លីនិក វ៉ាក់សាំង​មួយ​ប្រឆាំង​វីរុស​COVID-19 ដោយ​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់​បាន​ចេញពី​មន្ទីរពេទ្យ…

ប្រទេស​រុ​ស្ស៊ី ៖ ក្រសួង​ការពារ​ប្រទេស​​រុ​ស្ស៊ីក្នុង​សេចក្ដី​ប្រកាស​មួយ នា​ថ្ងៃ​ទី​២០​កក្កដា​អះអាង​ថា ក្រសួង​នោះ​ដែល​រួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​សិក្សា​ជំងឺឆ្លង​និង​សិក្សា​មេរោគ​រុ​ស្ស៊ី GAMALEIA បាន​បញ្ចប់​ដោយ​ជោគជ័យ ការ​សាកល្បង​គ្លីនិក វ៉ាក់សាំង​មួយ​ប្រឆាំង​វីរុស​COVID-19 ដោយ​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់​បាន​ចេញពី​មន្ទីរពេទ្យ ។

ការ​សាកល្បង​គ្លីនិក​នោះ​នូវ​វ៉ាក់សាំង​ប្រឆាំង​វីរុស ជាមួយ​ការ​ចូលរួម​របស់​បណ្ដា​អ្នក​ស្ម័គ្រចិត្ត ត្រូវ​បាន​ធើ្វ​ក្នុង​មន្ទីរពេទ្យ​យោធា​BOURDENKO​។ នា​ព្រឹក​ថ្ងៃ​ទី​២០​កក្កដា​ក្រុម​ទី​២​នៃ​អ្នក​ស្ម័គ្រចិត្ត ចំនួន​២០​នាក់​បាន​ចេញពី​មន្ទីរពេទ្យ​យោធា​នោះ​។

លទ្ធផល​នៃ​ការ​សាកល្បង​បង្ហាញ​យ៉ាង​ច្បាស់ ពី​ការ​បង្កើត​ភាព​ស៊ាំ​គឺ​ប្រព័ន្ធ​ការពារ សម្រាប់​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់ ក្រោយ​ទទួល​ការ​ចាក់​វ៉ាក់សាំង​នោះ​។ ម្យ៉ាងទៀត​ពុំ​មាន​សញ្ញា​នៃ​ឥទ្ធិពល​បន្ទាប់បន្សំ​ឬ​ប្រតិកម្ម​មិនល្អ​ណាមួយ​ឡើយ ហើយ​ក៏​ពុំ​មានការ​ត្អូញត្អែរ​ទាក់ទិន​នឹង​សុខភាព ពី​សំណាក់​អ្នក​ស្ម័គ្រចិត្ត​ទាំងនោះ​ដែរ ។ ពួក​គេ​ពេល​នេះ​បាន​ចេញពី​មន្ទីរពេទ្យ​អស់ហើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ