ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​បញ្ជូន​យាន​ស្រាវជ្រាវ​​​មួយ​ទៅ​កាន់​​​តារាវិថី​ភព​ព្រះ​អង្គារ៍​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ យាន​បំពេញបេសកកម្ម​នៅ​ក្រៅ​ភព​ផែនដី​មួយ​របស់​អា​រ៉ាប់ ត្រូវ​បាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​២០ កក្កដា ប្រកបដោយ​ជោគជ័យ​ចេញពី​ប្រទេស​ជប៉ុន សំដៅ​ទៅ​កាន់​តារាវិថីនៃ​ភព​ព្រះ​អង្គារ៍ ដោយ​វា​នឹង​ផ្ដល់​បណ្ដា​រូបភាពដើម្បី​អាច​ស្វែង​យល់​ពី​បរិយាកាស និង​ធាតុអាកាស​​នៃ​ភព​នោះ ។…

ប្រទេស​ជប៉ុន ៖ យាន​បំពេញបេសកកម្ម​នៅ​ក្រៅ​ភព​ផែនដី​មួយ​របស់​អា​រ៉ាប់ ត្រូវ​បាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​២០ កក្កដា ប្រកបដោយ​ជោគជ័យ​ចេញពី​ប្រទេស​ជប៉ុន សំដៅ​ទៅ​កាន់​តារាវិថី
នៃ​ភព​ព្រះ​អង្គារ៍ ដោយ​វា​នឹង​ផ្ដល់​បណ្ដា​រូបភាពដើម្បី​អាច​ស្វែង​យល់​ពី​បរិយាកាស និង​ធាតុ
អាកាស​​នៃ​ភព​នោះ ។

យាន​នោះ​របស់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ឈ្មោះ​ALAMAL (​ក្ដី​សង្ឃឹម​) ​ជា​យាន​គ្មាន​មនុស្ស​ជិះ​ត្រូវ​បាន​បាញ់​បញ្ជូន​ចេញពី​មជ្ឈមណ្ឌល អវកាស​TANEGASHIMA ភាគ​និរតី​ជប៉ុន​នា​វេលា​ម៉ោង​៦​និង​៥៨​នាទី​ម៉ោង​ក្នុងស្រុក ក្រោយ​ពន្យារពេល​២​លើក​កាលពី​ស​ប្ដា​ហ៍​មុន មក​ពី​ធាតុអាកាស
មិន​អំណោយផល ។ ១​ម៉ោង​ក្រោយ​ការ​បាញ់​បង្ហោះ​មានការ​អបអរសាទរ​យ៉ាង​ខ្លាំង​ក្នុង​បន្ទប់​ត្រួតពិនិត្យ​ជប៉ុន​ពេល​យាន​នោះ បាន​បំបែក​ចេញពី​កាំជ្រួច H-IIA លេខ​៤២​របស់​ក្រុមហ៊ុន​ជប៉ុន MITSUBISHI HEAVY INDUSTRIES ។

ជោគជ័យ​នៃ​ការ​បាញ់​បញ្ជូន​យាន​នោះ​នាំ​ឲ្យ​ប្រទេស​អេ​មី​រ៉ា់​អា​រ៉ាប់​រួម មាន​មោទនភាព​យ៉ាង​ខ្លាំង ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ជប៉ុន​ក្រោយ​ការ​បាញ់​បង្ហោះ លោក YOUSUF HAMAD AL SHAIBANI អគ្គនាយក​នៃ​ម​ជ្ឈមណ្ឌល​អវកាស MOHAMMED BIN RASHID ថ្លែង​ថា បេសកកម្ម​នោះ​ជា​ដំណាក់កាល​សំខាន់​មួយ សម្រាប់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​និងតំបន់ ។

គម្រោង​នោះ​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​យុវជន​ច្រើន​លាន​នាក់​ក្នុង​ពិភព​អា​រ៉ាប់ ដែល​ក្ដី​ស្រម័យ​នោះ​ជា​ក្ដី​ស្រមៃ​ដ៏​ធំ ហើយ​ត្រូវ​ធ្វើការ​ដ៏​លំបាកលំបិន ដើម្បី​អាច​សម្រេច​បាន​ក៏​ទោះជា​យល់​ថា​វា​ប្រហែល​មិន​អាច​ទៅ​រួច​ក្ដី ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ