ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ខ្មែរ​-​ចិន បញ្ចប់​ការ​ចរចា​ជា​ផ្លូវការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​និង​ចិន នៅ​ថ្ងៃ​ទី​២០ កក្កដា​នេះ បាន​ប្រកាស​រួម​គ្នា​បញ្ចប់​ការ​ចរចា «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA» ជា​ផ្លូវការ ដោយ​ភាគី​ទាំង​ពីរ​សន្យា​ថា​នឹង​គោរព​តាម​ការ​សម្រេច​ដែល​បាន​ចុះ​រួម​គ្នា​នៅ​ថ្ងៃនេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួងពាណិជ្ជកម្មចិន​។…

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​និង​ចិន នៅ​ថ្ងៃ​ទី​២០ កក្កដា​នេះ បាន​ប្រកាស​រួម​គ្នា​បញ្ចប់​ការ​ចរចា «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA» ជា​ផ្លូវការ ដោយ​ភាគី​ទាំង​ពីរ​សន្យា​ថា​នឹង​គោរព​តាម​ការ​សម្រេច​ដែល​បាន​ចុះ​រួម​គ្នា​នៅ​ថ្ងៃនេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួងពាណិជ្ជកម្មចិន​។

ក្រសួងពាណិជ្ជកម្ម​ចិន បាន​គូសបញ្ជាក់​ថា នៅ​ថ្ងៃ​ទី ២០ ខែកក្កដា​នេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ចិន និង​លោក​ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ធ្វើ​សន្និសីទ​វី​ដេ​អូ​ដើម្បី​ប្រកាស​រួម​គ្នា​នៃ​ការ​បញ្ចប់​កិច្ចចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​និង​កម្ពុជា​និង​ផ្លាស់​ប្តូរ​ទស្សនៈ​ស៊ីជម្រៅ​ស្តី​ពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​នឹង​ការ​រាតត្បាត​ទ្វេភាគី​និង ធ្វើ​ឲ្យ ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទ្វេភាគី​កាន់តែ​ស៊ីជម្រៅ​។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ចាត់​ទុក​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ប្រកបដោយ​ជោគជ័យ គឺជា​វិធាន​ការណ៍​ជាក់ស្តែង​មួយ​ដើម្បី​អនុវត្ត​តាម​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​អភិវឌ្ឍភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​។

លោក​ប៉ាន សូរ​ស័ក្តិ បាន​អះអាង​ថា កម្ពុជា​មាន​ឆន្ទៈ​បន្ត​ធ្វើការ​រួម​គ្នា​ជាមួយ​ក្រសួងពាណិជ្ជកម្ម​ចិន​ដើម្បី​ធ្វើ​ការងារ​ទាំងអស់​នៃ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឆ្លៀត​យក​ឱកាស​នៃ​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ដល់​កម្រិត​ថ្មី​មួយ និង​រួមចំណែក​ដល់​ការ​រួម​គ្នា​កសាង​សេដ្ឋកិច្ច​ពិភពលោក​។

ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​នឹង​អនុវត្ត​តាម​នីតិវិធី​របស់​ខ្លួន ខិតខំ​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ចុះហត្ថលេខា​នៅ​ឆ្នាំ ២០២០ ។ បន្ទាប់​ពី​កិច្ចប្រជុំ​នេះ​ភាគី​ទាំង​ពីរ​បាន​ចេញ​នូវ «​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​បញ្ចប់​កិច្ចចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ព្រះរាជាណាចក្រ​កម្ពុជា​» ។

ក្នុង​នោះ​ផង​ដែរ លោក Deng Xijun ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​អាស៊ាន បាន​បង្ហោះ​សារ​អបអរសាទរ​ចំពោះ​ការ​សម្រេច​បាន​នូវ FTA​រវាង​កម្ពុជា​និង​ចិន ហើយ​លោក​អះអាង​ថា

លោក Deng Xijun បាន​បញ្ជាក់​ថា «​ខ្ញុំ​ទន្ទឹងរង់ចាំ​និង​មើលឃើញ​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​វិនិយោគ​និង​កិច្ច​សហប្រតិបត្តិការ កាន់តែ​ច្រើន​សម្បើម​ដែល​នឹង​ជួយ​ជំរុញ​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុងអំឡុងពេល​កូ​វី​ដ ១៩ នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ