ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​​ម៉ាស្អាត! នាំ​នាង​ពី​​​ភ្នំពេញ ​ទៅ​ធ្វើ​ស៊ី​​​​នៅ​ផ្ទះ​សំណាក់​ខេត្តកំពត​ អស់ពី​ខ្លួន​​(វីដេអូ)

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២១ មាន​ករណី​ឆបោក​កើតឡើង​នៅផ្ទះ​សំណាក់​អាណា ស្ថិត​នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ…

ខេត្តកំពត ៖ តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២១ មាន​ករណី​ឆបោក​កើតឡើង​នៅផ្ទះ​សំណាក់​អាណា ស្ថិត​នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត ​លើ​នារី​ម្នាក់​ហៅថាអា​ម៉ា​យ៉ា អាយុ​៣២​ឆ្នាំ។ នាង​អា​ម៉ា​យ៉ា ជានា​រី​ស្រស់​ស្អាត​សម្បុរ​ជ្រះ ជា​អ្នកបម្រើ​ការ​នៅ​ហាង​ផឹកស៊ី​យីហោ P8 នៅ​រាជ​ធានី​ភ្នំពេញ។

ហើយ​ករណី​នេះ​បង្ក​ឡើង​ដោយ​បុរស​ជើងឆើត​២​នាក់ មិន​ស្គាល់​សាវតា បាន​នាំ​នាង ​និង​មិត្ត​ស្រី​ម្នាក់​ទៀត ទាំងអស់​មាន​គ្នា​៤​នាក់ គឺ​(​ស្រី​២​នាក់ ប្រុស​២​នាក់​គ្រប់​គូ​) ​ចេញពី​ហាង​ផឹកស៊ី​P8 ផ្លូវ​វេង​​ស្រេង រាជធានី​ភ្នំពេញ ។ បុរស​ទាំង​២​នាក់​បាន​នាំ​នាង​ទាំង​២​នាក់​ដែល​ទាក់​បាន​ពី​ភ្នំពេញ ជិះ​រថយន្ត​ឡិច​ស៊ី​ស ​RX300 នាំ​ទៅ​ដេក​នៅផ្ទះ​សំណាក់​ឈ្មោះ អាណា ក្រុង​កំពត ។

ក្រោយ​ពី​សម្រាក​ក្នុងផ្ទះ​សំណាក់​បាន​មួយ​យប់ លុះ​ព្រឹក​ឡើង​ប្រើ​វិធី​លួងលោម​យក​ទ្រព្យសម្បត្តិ​នាង មាន​គ្រឿងអលង្ការ​ដូច​ជា កងដៃ​ឈុត ចិញ្ចៀន​ប្លា​ទី​ន ក្រវិល​មាស ខ្សែ​ក សរុប​ជា​ប្រាក់​១.៦៥០​ដុល្លារ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ម៉ាក ​OPPO ពណ៌​ស ស៊ី​ម​ទូរស័ព្ទ​លេខ 093239127 បាន​សម្រេច ​គឺ​ស៊ី​​ម៉ា​ស្អាតតែម្តង រួច​បើករថយន្ត​គេចខ្លួន​បាត់​ទៅ​ ។

តាម​សម្តី​របស់​នារី​រង​គ្រោះ​ដែល​លង់ខ្លួន​ចាញ់បោក​ប្រុស​ព្រាន​បាន​និយាយ​ថា ជនសង្ស័យ​ទាំង​២​នាក់​បាន​ប្រាប់​ពួក​នាង​ថា រូបគេ​ខ្វះ​លុយ​បង្គ្រប់​ដោះស្រាយ​រឿង​ប៉ូលិស​ចាប់​រថយន្ត​ដឹកឈើ​៣​គ្រឿង ។ ចាំ​ទិញ​សង​វិញ​លើស​ដើម ក្រោយ​ពេល​បាន​ឈើ​មក​វិញ ។

បន្ទាប់​ពី​ទទួល​បាន​គ្រឿងអលង្ការ ​និង​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ហើយ ​ប្រុស​ព្រាន​ទាំង​២​បាន​ជិះ​រថយន្ត​មួយ​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ផ្សែង​បារី ពាក់​ផ្លា​ក​លេខ 2AZ-0936 (​អក្សរ​មិន​ច្បាស់​មិនដឹង​ខេត្ត​ណា​) ​ប្រើ​ទូរស័ព្ទ​ស៊ី​ម​លេខ 015450909 គេចខ្លួន​បាត់​ រហូត​អត់​ឃើញ​វិល​វិញ​ទេ ទុក​នាង​ឱ្យ​ចាំ​នៅផ្ទះ​សំណាក់​ទាំង​ខកចិត្ត​ខក​ប្រាណ ។

តាម​មន្ត្រី​សមត្ថកិច្ច​ថា រហូត​ដល់​ម៉ោង​១៣ ថ្ងៃ​ទី​១៨ កក្កដា ២០២០ នារី​រង​គ្រោះ​បាន​មក​ផ្តល់​ព័ត៌មាន​នៃ​ការ​ឆបោក​នេះ ។ តាម​រយៈ​ការ​ស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព​ក្នុងផ្ទះ​សំណាក់​ គឺ​បាន​បង្ហាញមុខ​បុរស​ទាំង​២​នាក់ ដែល​អាច​ឈាន​ទៅ​កំណត់​អត្ថ​សញ្ញាណ​ ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជន​ឆបោក​នេះ នៅ​ថ្ងៃ​ណាមួយ​​ជាក់​មិន​ខាន ។

គួរ​ឱ្យ​អាណិត​នាង​ណាស់ មាន​តែ​ប៉ុណ្ណឹង​ផង បោក​យក​អស់​ទៅ​ទៀត ពិតជា​ប្រុស​ចោលម្សៀត​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ