ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហេង សំ​រិ​ន ប្រគល់​ម៉ាស​សុខាភិបាល​១៨​ម៉ឺន​ម៉ាស​ដល់​ក្រសួងសុខាភិបាល និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​បាន​ប្រគល់​ម៉ាស​សុខាភិបាល ប្រមាណ​១៨​ម៉ឺន​ម៉ាស​ជូន​ដល់​ក្រសួងសុខាភិបាល និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សម្រាប់​ប្រើប្រាស់ និង​ចែក​ជូន​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​បាន​ប្រគល់​ម៉ាស​សុខាភិបាល ប្រមាណ​១៨​ម៉ឺន​ម៉ាស​ជូន​ដល់​ក្រសួងសុខាភិបាល និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សម្រាប់​ប្រើប្រាស់ និង​ចែក​ជូន​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ។

ពិធី​ប្រគល់ និង​ទទួល​ម៉ាស​ប្រារព្ធ​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​តាម​រយៈ លោក កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​សម្តេច​ប្រធានរដ្ឋសភា​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។

តាម​រយៈ​លោកនាយក​ខុទ្ទកាល័យ​សម្តេច​ប្រធានរដ្ឋសភា​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ពលី​កម្ម និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​លះបង់​កម្លាំងកាយ ចិត្ត​និង​ស្មារតី​ក្នុង​ការ​បំពេញភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​ក្នុង​គ្រា​លំបាក​នេះ កប​ដោយ​ប្រសិទ្ធភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

លោក កែវ ពិសិដ្ឋ បាន​លើក​ឡើង​ថា សម្តេច​ប្រធានរដ្ឋសភា​តែងតែ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នេះ​នៅ​ក្នុង​នោះ​សម្តេច​តែងតែ​ចុះ​អប់រំ​ណែនាំ​ពលរដ្ឋ​ឲ្យ​គោរព​តាម​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល និង​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​សមាជិក​សមាជិកា​រដ្ឋសភា​ទាំងអស់ ចុះ​ចែក​ម៉ាស់ អាកុល ឬ​ជែ​ល​លាងដៃ រួម​និង​សម្ភារៈ​ប្រើប្រាស់ គ្រឿង​ឧបភោគបរិភោគ ដល់​ប្រជា​ពលរ ដ្ឋ​ជា​ប្រចាំ ។

លោក​បន្ត​ថាស​ម្តេច​ប្រធានរដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ដាក់​ចេញ​វិធានការ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​បន្តបន្ទាប់​នា​ពេល​កន្លង​មក មាន​វិធានការ​ការពារ​សុខភាព​ពលរដ្ឋ​ក៏​ដូច​ជា ការ​ស្តា​ឡើង​វិញ​នូវ​ជីវភាព​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ​ពី​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩ ដូច​ជា ការ​ផ្តល់​បញ្ចប់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​កម្មការិនី​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ទេសចរណ៍ និង​វិស័យ​ផ្សេង​ៗ​ទៀត ដែល​បាន​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ជា​ពិសេស​ការ​ផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ ពលរដ្ឋ​ក្រីក្រ ប្រមាណ​៥៦​ម៉ឺន​គ្រួសារ​នៅ​ទូ​ទាំង​ប្រទេស នៅ​ក្នុង​ជុំ​ទី​១ នេះ គិត​មក​ដល់​ពេល​នេះ​ពលរដ្ឋ​ទាំង​អស់នោះ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ សឹង​គ្រប់​ក្រុម​គ្រួសារ ហើយ​ក្នុង​នោះ​រដ្ឋ​បាន ចំណាយ​ថវិកា​ប្រមាណ​ជា​២២​លាន​ដុល្លារ​រួច​មក​ហើយ​ដែរ ។

សម្តេច​ប្រធានរដ្ឋសភា មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ម៉ាស​ដែល​សម្តេច​ប្រគល់​ជូន​ក្រសួងសុខាភិបាល និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នា​ឱកាស​នេះ​នឹង​បានជា​ប្រយោជន៍​ដល់​សកម្មភាព​ការងារ​ការ​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា រីក​រាលដាល​ខ្លាំង​ជាង​នេះ​បង្ក​គ្រោះភ័យ​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ​បន្ត​ទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ