ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ប៉េ​កាំ​ង​ កាត់​បន្ថយ​កម្រិត​ប្រកាស​អាសន្ន​ការ​ឆ្លង​រាលដាល​វីរុស​កូវីដ១៩

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​សាលាក្រុង​ប៉េ​កាំ​ង ក្នុង​សន្និសីទ​សារព័ត៌មាន​មួយប្រកាស​នា​ថ្ងៃ​ទី​១៩ កក្កដា​ថា ក្រុង​ប៉េ​កាំ​ង​ត្រូវ​កាត់​បន្ថយ​ការ​ឆ្លើយ​តប​ប​ន្ទ្ទា​ន់​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ពី​កម្រិត​ប្រកាស​អាសន្ន​ទី​២​មក​កម្រិត​ទី​៣​វិញ​ចាប់ពី​ថ្ងៃ​ទី​២០ កក្កដា​ទៅ ។…

ប្រទេស​ចិន ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​សាលាក្រុង​ប៉េ​កាំ​ង ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ
ប្រកាស​នា​ថ្ងៃ​ទី​១៩ កក្កដា​ថា ក្រុង​ប៉េ​កាំ​ង​ត្រូវ​កាត់​បន្ថយ​ការ​ឆ្លើយ​តប​ប​ន្ទ្ទា​ន់​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ពី​កម្រិត​ប្រកាស​អាសន្ន​ទី​២​មក​កម្រិត​ទី​៣​វិញ​ចាប់ពី​ថ្ងៃ​ទី​២០ កក្កដា​ទៅ ។

អគ្គនាយករង​នៃ​សាលាក្រុង​ប៉េ​កាំ​ង​លោកស្រី CHEN BEI គូសបញ្ជាក់​ថា ទីក្រុង​ប៉េ​កាំ​ង​អាច​ទប់​ជាប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ក្រោយ​ពី​ចាត់​បណ្ដា​វិធានការ​មឺ​ុ​ង​ម៉ាត់​នានា ដើម្បី​ត្រួតពិនិត្យ​ប្រភព​​នៃ​ការ​ឆ្លង​តាំងពី​ដើម​ទី​មក​រាំង​ខ្ទប់​បណ្ដា​ប្រភព​ដែល​បញ្ចេញ​ការ​ឆ្លង និង​ពង្រឹង​បណ្ដាញ​បង្ការ​និង​ត្រួតពិនិត្យ ។

ពី​ថ្ងៃ​ទី​១១ មិថុនា មក​ថ្ងៃ​ទី​១៩ កក្កដា ក្រុង​ប៉េ​កាំ​ង​មាន​អ្នក​ឆ្លង​វីរុស​៣៣៥​នាក់ ទាក់ទិន​នឹង​ផ្សារ
លក់ដុំ​ធំ​សី​ុ​ន​ហ្វា​ឌី ដែល​ជា​ប្រភព​នៃ​រលក​ឆ្លង​ថ្មី​ក្នុង​រដ្ឋធានី​ចិន ។ ទីក្រុង​នោះ​ពេល​នេះ​លែង​មាន​អ្នក​ឆ្លង​ថ្មី​ណា​ម្នាក់​ទៀត​ហើយ​សម្រាប់​១៤​ថ្ងៃ​ជាប់​ៗ​គ្នា​គិត​មក​ដល់​ថ្ងៃ​ទី​១៩ កក្កដា ។

ក្រុង​ហុងកុង​សភាពការណ៍​ឆ្លង​វីរុស​ថ្មី​គួរ​ឲ្យ​បារម្ភ​ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង​លោកស្រី​ការី​ឡា​ម កាលពី​ថ្ងៃ​ទី​១៩ កក្កដា បាន​ហៅ​សភាពការណ៍​ថា​ធ្ងន់ធ្ងរ ក្នុង​ការ​តស៊ូ​ប្រឆាំង​វីរុស​នៅ​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ ដោយ​លោកស្រី​រាយការណ៍​ពី​អ្នក​ឆ្លង​វីរុស​ថ្មី​ដល់​ជាង​១០០​នាក់​នៅ​ទីនោះ​២៤​ម៉ោង​ចុង​ក្រោយ ដែល​នោះ​ជា​ការ​ឆ្លង​ក្នុង​កម្រិត​កំពូល​មួយ ។

ហុងកុង​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​រង​ប៉ះ​ពាល់​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​មុនគេ
តែ​ទីក្រុង​នោះ​ពី​ដំបូង​ទី ហាក់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​ដល់​ចំណុច​ស្ទើរតែ​បញ្ចប់​ការ​ឆ្លង​តាំងពី​ខែមិថុនា​មក ចំពោះ​ការ​ឆ្លង​ក្នុងស្រុក ក៏​ប៉ុ​ន្ទែ​ចំនួន​អ្នក​ឆ្លង​បាន​កើនឡើង​វិញ ដល់​កម្រិត​ខ្ពស់​រយៈពេល​២​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ។

លោកស្រី​ការី ឡា​ម ប្រកាស​នា​ថ្ងៃ​ទី​១៩ កក្កដាថា អ្នក​ឆ្លង​វីរុស​ថ្មី​ជាង​៥០០​នាក់​ត្រូវ​បាន​រក​​ឃើញ​រយៈពេល​២​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ។ សរុប​អ្នក​ឆ្លង​ថ្មី​១០៨​នាក់​ត្រូវ​បាន​រក​ឃើញ​នា​ថ្ងៃ​ទី​១៩ កក្កដា ជា​ចំនួន​ដ៏​ខ្ពស់​បំផុត​មួយ ។ បែប​នេះ​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​ក្នុង​ទីក្រុង​នេះ​ឡើង​ដល់​១.៨៨៦​នាក់​ក្នុង​នោះ​ស្លាប់​១២​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ