ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​បង្ហាញ​ពី​ការ​រំលោ.ភ​បំពាន​លើ​អត្ត​ព​លិ​ក​វ័យក្មេង​នៅ​ជប៉ុន

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស (HRW) បាន​រក​ឃើញ​ថា អត្ត​ព​លិ​ក​វ័យក្មេង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ជា​រឿយ​ៗ បាន​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​លើ​រាង​កាយ និង​ពាក្យ​សំដី ហើយ​ពេល​ខ្លះ​មាន​ទាំង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ថែម​ទៀត អំឡុង​ពេល​ហ្វឹកហាត់​។…

ប្រទេស​ជប៉ុន ៖ របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស (HRW) បាន​រក​ឃើញ​ថា អត្ត​ព​លិ​ក​វ័យក្មេង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ជា​រឿយ​ៗ បាន​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​លើ​រាង​កាយ និង​ពាក្យ​សំដី ហើយ​ពេល​ខ្លះ​មាន​ទាំង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ថែម​ទៀត អំឡុង​ពេល​ហ្វឹកហាត់​។

របាយការណ៍​នេះ ត្រូវ​បាន​ដក​ចេញពី​ការ​ចងក្រង​មួយ ដែល​ជា​បទ​ពិសោធន៍​របស់​អត្ត​ព​លិ​ក​ជាង ៨០០ នាក់​នៅ​ក្នុង​ប្រភេទ​កីឡា​ចំនួន​៥០​ផ្សេង​គ្នា​។ របាយការណ៍​ដែល​មាន​៦៧​ទំព័រ ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ ទី​២០ ខែកក្កដា ដែល​បង្ហាញ​ពី​ការ​រំលោភ​បំពាន​មក​លើ​អត្ត​ព​លិ​ក​វ័យក្មេង​។

លោកស្រី Minky Worden នាយក​ផ្នែក​ផ្តួចផ្តើម​ពិភពលោក​នៅ​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អស់​រយៈពេល​ជា​ច្រើន​ទស​វត្ស កុមារ​នៅ​ក្នុង​ប្រទេស​ជប៉ុន ត្រូវ​បាន​គេ​វាយដំ និង​រំលោភ​បំពាន​យ៉ាង​សាហាវ ។ ខណៈ​កាលពី​ឆ្នាំ​២០១៣ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ជប៉ុន (JOC) បាន​សន្យា​ចាត់វិធានការ​លុប​បំបាត់​អំពើ​ហិង្សា ក្នុង​ចំណោម​សហព័ន្ធ​កីឡា​របស់​ខ្លួន បន្ទាប់​ពី​ការ​ស្ទង់​មតិ​ផ្ទៃក្នុង​បាន​បង្ហាញ​ថា​ជាង ១០​ភាគរយ​នៃ​អត្ត​ព​លិ​ក​របស់​ខ្លួន បាន​រង​គ្រោះ​ដោយសារ​ការ​សម្លុត ឬ​យាយី​លើ​រូបរាង​កាយ​។ ហើយ​ក្នុង​នោះ​ពួក​គេ​ក៏​បាន​កាត់​បន្ថយ​ថវិកា​ដល់​សហព័ន្ធ​យូ នៅ​ពេល​ដែល​គ្រូបង្វឹក​ត្រូវ​បាន​រក​ឃើញ​ថា បាន​រំលោភ​បំពាន​លើ​រាង​កាយ​របស់​អត្ត​ព​លិ​ក​ជា​ស្ត្រី​។

ទោះ​យ៉ាងណា​ក៏​ដោយ HRW បាន​លើក​ឡើង​ថា មិន​ទាន់​មាន​សកម្មភាព​គ្រប់គ្រាន់ ដែល​បាន​ធ្វើ​ចាប់តាំងពី​ពេល​នោះ​មក ហើយ​ពួក​គេ​ក៏​បាន​ទាមទារ​ឱ្យ​អង្គការ​ដូច​ជា ក្រុមប្រឹក្សា​កីឡា​ជប៉ុន​និង JOC ប្រើប្រាស់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នា​ពេល​ខាង​មុខ ជា​កត្តា​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ ចំពោះ​ទ​ង្វើ​ដ៏​គួរ​ឱ្យ​ស្អប់ខ្ពើម​ទាំងនេះ​៕ (ដកស្រង់​ចេញពី CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ