ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​អា​មេ​រិ​កមួយ ​ទាមទារ​ឲ្យ​ដក​កងទ័ព​សហព័ន្ធ​ចេញ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អភិបាលក្រុង​ព័រ​ឡែ​ន​លោក TED WHEELER កាលពី​ថ្ងៃ​ទី​១៩ កក្កដា បាន​ស្នើ​ជា​ថ្មី​ឲ្យ​ដក​កងទ័ព​សហព័ន្ធ ដែល​ដាក់​ពង្រាយ​ក្នុង​ទីក្រុង​នា​ភាគ​ពាយ័ព្យ​អា​មេ​រិ​ក​នោះ​ចេញ ដោយ​អះអាង​ថា​កងកម្លាំង​នោះ​គ្រាន់តែ​មក​ជួយ​បង្កាត់​ថែម​អំពើ​ហិង្សា…

សហរដ្ឋអាមេរិក ៖ អភិបាលក្រុង​ព័រ​ឡែ​ន​លោក TED WHEELER កាលពី​ថ្ងៃ​ទី​១៩ កក្កដា បាន​ស្នើ​ជា​ថ្មី​ឲ្យ​ដក​កងទ័ព​សហព័ន្ធ ដែល​ដាក់​ពង្រាយ​ក្នុង​ទីក្រុង​នា​ភាគ​ពាយ័ព្យ​អា​មេ​រិ​ក​នោះ​ចេញ ដោយ​អះអាង​ថា​កងកម្លាំង​នោះ​គ្រាន់តែ​មក​ជួយ​បង្កាត់​ថែម​អំពើ​ហិង្សា ដែល​នាំ​ឲ្យ​កក្រើក​ក្រុង​នះ​ចាប់តាំងពី​ជិត​២​ខែ​មក​ហើយ​តែ​ប៉ុណ្ណោះ ។

តាម​ទូរទស្សន៍ CNN លោក TED WHEELER និយាយ​ថា កងទ័ព​សហព័ន្ធ​ដែល​ដាក់​ពង្រាយ​ក្នុង​ទីក្រុង​របស់​យើង មាន​ច្រើន​សិប​នាក់​និង​អាច​ដល់​ច្រើន​រយ​នាក់ ហើយ​ពួក​គេ​បាន​រួមចំណែក​ធ្វើ​ឲ្យ​សភាពការណ៍​កាន់តែ​ធ្ងន់ធ្ងរ ។ វត្ត​មាន​របស់​ពួក​គេ បង្ក​ថែម​ទៀត​អំពើ​ហិង្សា​ដែល​បែប​នោះ​មិន​បាន​ជួយ​ធ្វើ​ឲ្យ​សភាពការណ៍​មាន​ភាព​ស្ងប់ស្ងាត់​ឡើយ ។ ពួក​គេ​មិន​ត្រូវ​បាន​ស្វាគមន៍ ហើយ​យើង​ចង់​ឲ្យ​ពួក​គេ​ចាកចេញ ។

បណ្ដា​ភ្នាក់ងារ​សហព័ន្ធ​ត្រូវ​បាន​បញ្ជូន​មក​ដើម្បី​បញ្ចប់​បាតុកម្ម ដែល​កើត​មាននៅ​មុខ​តុលាការ​នៃ​ទីក្រុង​នោះ ដើម្បី​តវ៉ា​ប្រឆាំង​អំពើ​សាហាវយង់ឃ្នង​របស់​ប៉ូលិស និង​ការ​ប្រកាន់​ពូជ​សាសន៍ ។ បាតុកម្ម​បណ្ដាល​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​នានា​ជាមួយ​ប៉ូលិស ដែល​តែង​បំបែក​ដោយ​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ។ ពួក​បាតុករ​ក៏​ប៉ុនប៉ង​ដែរ​ដុត​ទីស្នាក់ការ​របស់​សមាគម​ប៉ូលិស​នៃ​ទីក្រុង​នោះ កាលពី​យប់​ថ្ងៃ​ទី​១៨​មក​១៩ កក្កដា ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ តាម TWITTER បានការ​ពារ​ការ​ដាក់​ពង្រាយកង​ទ័ព​នោះ ។ លោក​សរសេរ​នា​ថ្ងៃ​ទី​១៩ កក្កដាថា យើង​ត្រូវ​ការពារ​បណ្ដា​អគារ​សហព័ន្ធ​និង​ប្រជា
ជន​យើង​ដែល​នឿយណាយ​ចំពោះ​បណ្ដា​មេដឹកនាំ​មូលដ្ឋាន ដែល​បាត់បង់​ការ​ត្រួតត្រា​លើ​ពួក​អានា​ធិ​ប​តេ​យ្យ​និង​ពួក​អ្នក​ដើរ​ក្រឡុក​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ។

បាតុកម្ម​នៅ​ក្រុង​ព័រ​ឡែ​ន​ចាប់ផ្ដើម ក្រោយ​ការ​ស្លាប់​របស់​ជន​ស្បែក​ខ្មៅ លោក GEORGE FLOYD ពី​ដំណាច់​ខែឧសភា​មក ដោយសារ​ប៉ូលិស​ស្បែក​សម្នាក់​យក​ជ​ង្ក​ង់​សង្កត់ក​គេ​ដល់​ដាច់ខ្យល់ ។ កំហឹង​បាន​ផ្ទុះ​កាន់តែ​ខ្លាំង​ឡើង​បន្ទាប់​ពី​ការ​ចាប់ខ្លួន​ពួក​អ្នក​តវ៉ា​នៅ​តាម​ដង​វិ​ថី​នានា​នៃ​ទីក្រុង​នោះ ដោយ​ពុំ​ផ្ដល់​ពី​មូលហេតុ ។

ពួក​សកម្មជន​សិទ្ធិ​មនុស្ស​និង​បណ្ដា​សមាជិក​សភា​អា​មេ​រិ​ក បាន​បរិហារ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ចំពោះ​ការ​ចាប់ខ្លួន​ទាំងនេះ ហើយ រដ្ឋ​អាជ្ញា​មួយ​រូប​លោកស្រី ELLEN ROSENBLUM គូសបញ្ជាក់​ថា លោកស្រី​នឹង​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​យុទ្ធ​វី​ធី​នៃ​ការ​បំភិតបំភ័យ​របស់​កងកម្លាំង​សហព័ន្ធ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ rfi (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ