ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នៅ​តែ​​រង​ប៉ះពាល់​ខ្លាំង​ជាង​​គេ​ លោក​ត្រាំ​នៅ​តែ​ជំទាស់​ការ​ពាក់​ម៉ាស​ជា​ស​កល

3 ឆ្នាំ មុន

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ៖ យោង​តាម​តុល្យការ​របស់ AFP នា​ថ្ងៃ​ទី​១៩ កក្កដា គិត​ត្រឹម​ម៉ោង​១១​ម៉ោង​សកល​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19…

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ៖ យោង​តាម​តុល្យការ​របស់ AFP នា​ថ្ងៃ​ទី​១៩ កក្កដា គិត​ត្រឹម​ម៉ោង​១១​ម៉ោង​សកល​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 មក​ទល់​ពេល​នេះ​ចំនួន​អ្នក​ស្លាប់​បាន​ឡើង​ដល់​យ៉ាងតិច​៦០១.​៨២២​នាក់​ហើយ ។

សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ទាំង​ចំនួន​អ្នក​ស្លាប់​ទាំង​ចំនួន​អ្នក​ឆ្លង ដោយ​អ្នក​ស្លាប់​ក្នុង​ប្រទេស​មហាអំណាចនោះ​កើន​ដល់​១៤០.៤៧៤​នាក់ ហើយ​ចំនួន​អ្នក​ឆ្លង​មាន​ដល់​ជាង​៣,៧​លាន​នាក ។ បន្ទាប់​ពី​នេះ​គឹប្រេ​ស៊ី​ល​ដែល​មាន​អ្នក​ស្លាប់​៧៩.៤៨៨​នាក់​អង់គ្លេ្ល​ស​ស្លាប់​៤៥.២៧៣​នាក់ ម៉ិក​ស៊ិ​ក​ស្លាប់​៣៩.១៨៤​នាក់ អ៊ី​តា​លី​ស្លាប់​៣៥.០៤២​នាក់ ។

ប្រទេស​បារាំង​តម្រូវ​ឲ្យ​ពាក់​ម៉ាស​ការពារ​ជា​កាតព្វកិច្ច ចាប់ពី​ថ្ងៃ​ទី​២០ កក្កដា​តទៅ ហើយ​អ្នក
ដែល​រំលោភ​បំពាន​នឹង​ទទួល​ការ​ពិន័យ​ដល់​ទៅ​១៣៥​អឹ​រ៉ូ ។ ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​វីរុស​មាន​កាន់តែ​ខ្លាំង​នៅ​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ​នៅ​តែ​ការពារ​ពាក្យ​របស់​លោក​ដែល​ថា​ជំងឺ​នោះ​នឹង​បាត់​ទៅ​វិញ ដោយ​អះអាង​ថា លោក​ប្រឆាំង​ចំពោះ​ការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស​ក្នុង​កម្រិត​ជាតិ។

កង​ម៉ា​រី​ន​អា​មេ​រិ​ក​ដាក់​ពង្រាយ​នៅ​តិច​សាស់​ជួយ​ប្រឆាំង​វីរុសអភិបាល​រដ្ឋ​តិច​សាស់​លោក GREG ABBOTT ប្រកាស​នា​ថ្ងៃ​ទី​១៩ កក្កដា​ថា បណ្ដា​កងទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក បាន​ចាប់ផ្ដើម​ដាក់​ពង្រាយនៅ​តិច​សាស់​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ប្រឆាំង ការ​ឆ្លង​រាលដាល​នៃ​វីរុស ។

លោក GREG ABBOTT គូសបញ្ជាក់​ថា ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក បាន​បញ្ជូន​កង​ទាហាន​ម៉ា​រី​ន​៥​ក្រុម​មក​កាន់​ទីតាំង​៤​នៅ​ភាគ​និរតី​តិច​សាស់ ។ ចាប់ពី​ថ្ងៃ​ទី​១៩ កក្កដា ទៅ​ក្រុមព្យាបាល​ផ្នែក​សង្គ្រោះ​បន្ទាន់​មួយ​ក្រុម​របស់​កងទាហាន​ម៉ា​រី​ន​នឹង​ចាប់ផ្ដើម​ផ្ដល់​ការ​ជួយ​ទ្រទ្រង់ ខាង​សុខា​ភិបាល​ក្នុង​ភាគ​ខាងត្បូង​រដ្ឋ​នេះ ។ ទាហាន​ម៉ា​រី​ន​៤​ក្រុម​ទៀត​ជួយ​ធ្វើ​អន្តរាគមន៍​រហ័ស​នៅ​តំបន់​ជនបទ​ដោយ​ជួយ​ដល់​បណ្ដា​មន្ទីរពេទ្យ​នា​ភាគ​ខាងត្បូង​និង​ភាគ​និរតី​តិច​សាស់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ