ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់រឿងដីធ្លី បា.ញ់ជាង​២០គ្រាប់​ទប់​ទល់កម្លាំង​ពលរដ្ឋ​ដែល​លើកគ្នា​មកតទល់​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ហេតុការណ៍​​ជម្លោះ​រវាង​កម្លាំង​ចម្រុះ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​និង​កម្លាំង​អធិការដ្ឋាន​ខាងជើង​បឹ​ង​ទន្លេសាប ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ឡើង​វិញ «អន្លង់ថ្ម​» ស្ថិត​នៅ​ក្នុង​ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ រហូត​មានការ​ផ្ទុះអាវុធ​ពី​ភាគី​កងកម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​និង​កម្លាំង​អធិការដ្ឋាន​ខាងជើង​បឹង​ទន្លេសាប…

ខេត្តកំពង់ធំ ៖ ហេតុការណ៍​​ជម្លោះ​រវាង​កម្លាំង​ចម្រុះ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​និង​កម្លាំង​អធិការដ្ឋាន​ខាងជើង​បឹ​ង​ទន្លេសាប ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ឡើង​វិញ «អន្លង់ថ្ម​» ស្ថិត​នៅ​ក្នុង​ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ រហូត​មានការ​ផ្ទុះអាវុធ​ពី​ភាគី​កងកម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​និង​កម្លាំង​អធិការដ្ឋាន​ខាងជើង​បឹង​ទន្លេសាប ចំនួន​២២​គ្រាប់ បាញ់​គំរាម​មក​លើ​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃ​ទី​១៦ ខែ​ក​ក្កដា ឆ្នាំ​២០២០ ។​

តាម​ប្រភព​​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ​ហេតុការណ៍​ផ្ទុះអាវុធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៤​រសៀល​នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នោះ ។

តាម​ប្រភពពី​ប្រជា​ពលរដ្ឋ​​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ ពួក​គាត់​ឃើញ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ជា​ច្រើន​នាក់​នៅ​កន្លែង​ដី​តំបន់​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​ឡើង​វិញ​«អន្លង់ថ្ម​» ហើយ​បានឃើញ​ប្រជាពលរដ្ឋ​ចំនួន​ពីរ​នាក់​ដែល​ត្រូវ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ និង​កម្លាំង​អធិការដ្ឋាន​ខាងជើង​បឹង​ទន្លេសាប ចាប់​វាយ​ខ្នោះ​ បាន​បញ្ជាក់​ថា​ ពេល​គាត់​ទាំង​ពីរ​នាក់​ទៅ​ដល់​កន្លែង​កើតហេតុ​ខាងលើ ក៏​ត្រូវ​បាន​កងកម្លាំង​រដ្ឋបាល​ព្រៃឈើ​បាន​និយាយ​ថា​ ​ពួក​គាត់​នាំ​គ្នា​មក​តវ៉ា​ប្រឆាំង រារាំង​ការ​ធ្វើ​ការងារ​របស់​សមត្ថកិច្ច​បន្ទាប់​មក​ក៏​ចាប់​ពួក​គាត់​វាយ​ខ្នោះ (​ស្លាបសេក​) ហើយ​នាំ​ពួក​គាត់​ទាំង​ពីរ​ទៅ​ខាងក្រោយ​ឡាន​ឲ្យ​អង្គុយ​ហើយ​ប្រាប់​ថា​កុំ​ឲ្យ​រើ ។

តាម​ប្រភពដដែល​បានបន្ត​ថា ស្រាប់តែ​ពេ​លនោះ រូប​គាត់​ទាំង​ពីរ​នាក់​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​វាយ​ចំ​គុ​ម្ភ​ត្រចៀក​ម្នាក់​មួយ​ដៃ​យ៉ាងដំណំ រួច​និយាយ​គំរាម​ហើយ​គំរាម​ទៀត​ថា​ ចាប់​ដាក់គុក ថា​ហើយ​ រួច​ក៏​រុញ​អ្នក​ទាំង​ពីរ​បញ្ចូល​ក្នុង​ឡាន អ្នក​ទាំង​ពីរ​បាន​បញ្ចា​ក់​ច្បាស់​ថា មន្ត្រី​ដែល​វាយ​ពួក​លោក​នោះ​គឺ​ឈ្មោះ ហេង ទ្រី ជា​មន្ត្រី​ជាប់កិច្ចសន្យា​រដ្ឋបាល​ព្រៃឈើ ។

តាម​ប្រភពដដែល​បាន​បន្ត​ថា មួយសន្ទុះ​ក្រោយមក​កម្លាំង​សមត្ថកិច្ច​ក៏​បន្ត​ដឹក​ពួក​គាត់​ទាំង​ពីរ​នាក់​ចេញពី​តំបន់​នោះ​ ។ ប្រជាពលរដ្ឋ​ផ្សេង​ៗ​ទៀត​ដែល​ឃើញ​ហេតុការណ៍​នេះ ក៏​បាន​បបួល​គ្នីគ្នា​ទៅ​សុំ​យក​អ្នក​ទាំង​ពីរ ​ដែល​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ចាប់​នោះ​មក​វិញ តែ​សមត្ថកិច្ច​មិន​ព្រម​ឲ្យ ហើយ​ឈាន​ដល់​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ខណៈនោះ​កងកម្លាំង​បាន​ស្រែក​ទៅ​កាន់​ក្រុម​ប្រជាពលរដ្ឋ​ថា «​តែ​ហ៊ាន​ចូល​ម្នាក់​ប៉ា​ញ់​ម្នាក់​» ពេល​នោះ​ក្រុម​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​កាន់តែ​ច្រើន​ឡើង​ៗ ស្រប​ពេល​នោះ​ក៏​លឺ​សម្លេង​ផ្ទុះ​គ្រាប់កាំភ្លើង​ចំនួន​ពីរ​គ្រាប់​ផ្ទួន​ៗ​គ្នា​នៅ​ម៉ោង​ប្រហែលជា​៤​រសៀល ។

តាម​ប្រភពដដែលបានប​ន្ត​ទៀត​ថា ពេល​លឺ​សម្លេង​ផ្ទុះអាវុធ​យ៉ាង​ដូច្នេះ ធ្វើ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ស្មាន​តែ​សមត្ថកិច្ច​បាញ់​ត្រូវ​មនុស្ស ហើយ​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​កាន់តែ​ច្រើន​ឡើងៗ ស្រាប់តែ​មានការ​ផ្ទុះ​អាវុ​ធ​ជា​បន្តបន្ទាប់​រហូត​ដល់​២២​គ្រាប់​ទើប​ឈប់ ធ្វើ​ឲ្យ​ពលរដ្ឋ​ទុ​ច​ដំណើរ​មិន​ហ៊ាន​ចូល​ទៅ​ទៀត​ដើម្បី​សុវត្ថិភាព​របស់​ពួក​គាត់ ។​

ជុំវិញ​ករណី​នេះ ​លោក ប៊ុ​ន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្នុង​ហេតុការណ៍​នេះ​ដែរ មន្ត្រី​របស់​លោក​ម្នាក់​ត្រូវ​បាន​រង​របួស​ដោយសារ​ក្រុម​ប្រជាពលរដ្ឋ​គប់​នឹង​ពូថៅ ខណៈ​ដែល​មន្ត្រី​របស់​លោក​កំពុង​នៅ​ក្នុង​រថយន្ត លោក​បន្ត​ថា​ចំពោះ​ករណី​ផ្ទុះអាវុធ​នេះ​គឺ​មន្ត្រី​របស់​លោក​បាញ់​ការពារ​ខ្លួន​បំបែក​ក្រុម​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​ចេញ​មក​ពី​ចំការ​ស្វាយចន្ទីរ​ប្រដាប់​ដោយ​កាំ​បិទ ពូថៅ និង​ដំបងច្រើន​ណាស់​ ក្នុង​ហេតុការណ៍​នេះ មិន​ធ្វើ​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​រង​បួស​ឡើយ ។ ព័ត៌មានពិស្តារ​នឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ