ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! អ្នក​ប្រដាល់​គុន​ខ្មែរ​ប្រើ​សម្ភារ​​​អ្វីខ្លះ​ការពារ​ខ្លួន​ពេល​ឡើង​ប្រកួតនោះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបី​កីឡាប្រដាល់​គុន​ខ្មែរ​កំពុង​ទទួល​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ស្រទាប់​មហាជន ក៏​អ្នកគាំទ្រ​ភាគច្រើន​មិន​បានដឹង​ថា កីឡាករ​ប្រដាល់​ទាំងប្រុស​ទាំង​ស្រី​ប្រើ​សម្ភារ​អ្វីខ្លះ​សម្រាប់​ការពារ​ខ្លួន​រាល់ពេល​ឡើង​សង្វៀន​ប្រកួត​ម្ដង​ៗ ។ អ្នកខ្លះ​បាន​ត្រឹមតែ​ដឹង​ថា ពាក់​​ត្រឡោក​​ការពារ​ប្រដាប់​ភេទ​ដើម្បី​កុំឱ្យ​ភាគី​ម្ខាង​ទៀត​ទាត់​ត្រូវ​បណ្ដាល​ឱ្យ​ហួល​ឬ​ឈឺ​ចុកចាប់​ខ្លាំង​ប៉ុន្តែ​ពួក​គាត់​មិន​បាន​ដឹង​ថា ត្រឡោក​ការពារ​នោះ​មាន​រូបរាង​ដូច​ម្ដេច​និង​ធ្វើ​ពី​អ្វី​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ទោះបី​កីឡាប្រដាល់​គុន​ខ្មែរ​កំពុង​ទទួល​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ស្រទាប់​មហាជន ក៏​អ្នកគាំទ្រ​ភាគច្រើន​មិន​បានដឹង​ថា កីឡាករ​ប្រដាល់​ទាំងប្រុស​ទាំង​ស្រី​ប្រើ​សម្ភារ​អ្វីខ្លះ​សម្រាប់​ការពារ​ខ្លួន​រាល់ពេល​ឡើង​សង្វៀន​ប្រកួត​ម្ដង​ៗ ។ អ្នកខ្លះ​បាន​ត្រឹមតែ​ដឹង​ថា ពាក់​​ត្រឡោក​​ការពារ​ប្រដាប់​ភេទ​ដើម្បី​កុំឱ្យ​ភាគី​ម្ខាង​ទៀត​ទាត់​ត្រូវ​បណ្ដាល​ឱ្យ​ហួល​ឬ​ឈឺ​ចុកចាប់​ខ្លាំង​ប៉ុន្តែ​ពួក​គាត់​មិន​បាន​ដឹង​ថា ត្រឡោក​ការពារ​នោះ​មាន​រូបរាង​ដូច​ម្ដេច​និង​ធ្វើ​ពី​អ្វី​នោះ​ទេ ។

លោក មាស សុខ​គ្រី ដែល​ជា​គ្រូបង្ហាត់​គុន​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​រូប បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា អ្នក​ប្រដាល់​គ្រប់​រូប​ទាំងប្រុស​ទាំងស្រី​ពេល​ឡើង​សង្វៀន​ប្រកួត​ម្ដង​ៗ​ត្រូវ​តែ​ពាក់​ប្រដាប់​ការពារ​ប្រដាប់​ភេទ​បង្ការ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាយថាហេតុ ។

បើសិនជា​មិន​ពាក់​ទេ​នោះ នៅ​ពេល​ភាគី​ម្ខាង​ទៀត​ទាត់​ត្រូវ​ច្បាស់​ជា​ឈឺ​ឬ​ហួល​ខ្លាំង​រហូត​ដល់​បាត់​បង់ជីវិត​ក៏​មាន ។ គ្រាន់តែ​មនុស្ស​ស្រី​ពេល​ពាក់​ម្ដង​ៗ​គេ​មិន​ឱ្យ​អ្នក​ណា​ដឹង​ទេ​ដោយសារ​ការ​ខ្មាស​អៀន ហើយ​ពេល​ពាក់​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ​ធ្វើ​យ៉ាងណា​កុំឱ្យ​វារ​បូត​។

លោកគ្រូ មាស សុខ​គ្រី បាន​ពន្យល់​ថា​ប្រដាប់​ការពារ​ភេទ​ទាំងនោះ​ភាគច្រើន​គេ​ធ្វើ​អំពី​អាលុយ​មីញ៉ូម​ឬ​ជ័រ​រឹង​ស្វិត​ដែល​ធន់​នឹង​ការ​ទាត់​ត្រូវ​វា​មិន​ធ្វើ​ឱ្យ​អ្នក​ពាក់​ឈឺ​ខ្លាំង​នោះ​ទេ​ព្រោះ​ប្រដាប់​ការពារ​នោះ​មាន​ស៊ុំ​ព័ទ្ធ​ជុំវិញ​មាន​អេ​ប៉ុង​ខាងក្នុង​និង​ដេរ​រំ​ុ​ព័ទ្ធ​ជាមួយ​សាច់​ក្រណាត់​ក្រាស់​ៗ ។ រាល់ពេល​កីឡាករ​-​កីឡា​ការិនី​ឡើង​ប្រកួត​ម្ដង​ៗ គេ​យក​វា​មក​ពាក់​ដោយ​ចង​ជាមួយនឹង​ខ្សែ​ឱ្យ​បាន​តឹង​ជាប់​ល្អ​ខ្លាច​វា​របូត​នៅ​ពេល​ប្រកួត ។ ទោះបីជា​យ៉ាងណា​គេ​នៅ​តែ​ឃើញ​របូត​ម្ដងម្កាល​ដែរ ដោយសារ​តែ​ខ្សែ​ប្រើ​យូរ​ពេក​វា​បណ្ដាល​ឱ្យ​ផុយ​ទើប​ធ្វើ​ឱ្យ​វា​ដាច់​របូត​ចេញ​បាន​។

ក្រៅពី​ប្រដាប់​ការពារ​ប្រដាប់​ភេទ​ក៏​នៅ​មាន​ប្រដាប់​ការពារ​ធ្មេញ​ផង​ដែរ ។ លោក​បញ្ជាក់​ថា ប្រដាប់​ការពារ​ធ្មេញ​នេះ​ក៏​សំខាន់​ណាស់​ដែរ​សម្រាប់​អ្នក​ប្រដាល់ បើ​មិន​ពាក់​គេ​មិន​ឱ្យ​ប្រកួត​ឡើយ ។ លោក​ថា ប្រដាប់​ការពារ​ធ្មេញ​នេះ​ផលិត​ឡើង​អំពី​ជ័រ​ពិសេស​ម្យ៉ាង​។

មុន​ពេល​យក​មក​ពាក់ គេ​យក​វា​ទៅ​ត្រាំ​ជាមួយ​ទឹក​ក្ដៅ​ប្រហែល​ជាមួយ​នាទី​សិន​ដើម្បី​ឱ្យ​វា​ទន់ ហើយ​ស្រង់​យក​វា​ទៅ​ត្រាំ​ជាមួយ​ទឹកកក​មួយ​សន្ទុះ​ទៀត ដើម្បី​ឱ្យ​វា​ត្រជាក់​និង​រឹង​ល្មម​ទើប​ពាក់​ឱ្យ​អ្នក​ប្រដាល់ ។ ប្រដាប់​ការពារ​ធ្មេញ​ក្រៅពី​មាន​តួនាទី​ការពារ​ធ្មេញ​កុំឱ្យ​គេ​វាយ​ត្រូវ​បាក់​ហើយ វា​ក៏​ជា​សញ្ញា​សម្គាល់​ផង​ដែរ ។ បើសិនជា​កីឡាករ​-​កីឡាការិនី​រូប​ណា​ធ្វើ​ឱ្យ​របូត​ចេញ​មក​ខាង​ក្រៅ​ញឹកញាប់ បាន​ន័យ​ថា កីឡាករ​-​កីឡាការិនី​រូប​នោះ​អស់​ស៊ុ​ហ្វ​ប្រកួត​លែង​កើត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ