ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​ថែវ​ទាំងអស់​នៃ​ប្រាសាទបាយ័ន​ត្រូវ​បាន​ថត​រក្សា​ទុក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​លោក​បណ្ឌិត​ផុ​ន កសិកា ប្រធាន​ស្ដីទី​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម និង​ជា​ប្រធាន​គម្រោង «​អត្តសញ្ញាណ​បដិមា​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧» បាន​ទទួល​ឯកសារ​រូបថត​ចម្លាក់​លើ​ថែវ​ទាំងអស់ (​ថែវ​ខាងក្នុង និង​ខាងក្រៅ​)…

រាជធានី​ភ្នំពេញ ៖​លោក​បណ្ឌិត​ផុ​ន កសិកា ប្រធាន​ស្ដីទី​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម និង​ជា​ប្រធាន​គម្រោង «​អត្តសញ្ញាណ​បដិមា​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧» បាន​ទទួល​ឯកសារ​រូបថត​ចម្លាក់​លើ​ថែវ​ទាំងអស់ (​ថែវ​ខាងក្នុង និង​ខាងក្រៅ​) នៅ​ប្រាសាទបាយ័ន​ដែល​បាន​ថត​ដោយ​​អ្នកជំនាញ​ជប៉ុន និង​អាជ្ញាធរ​ជាតិ​អប្សរា ។ ការ​ទទួល​នេះ​ពី​លោក​បណ្ឌិត​ទិន ទីណា អនុ​ប្រធាន​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃ​សុក្រ ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ។

ការ​ផ្សាយ​ដោយ​រាជបណ្ឌិត្យសភា​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​ទទួល​បានការ​ឯកភាព​ពី​ឯកឧត្តម​បណ្ឌិត​ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការ​ផ្ដល់​ឯកសារ​រូបថត​ចម្លាក់​លើ​ថែវ​ទាំងអស់​នៅ​ប្រាសាទបាយ័ន លោក​បណ្ឌិត​ទិន ទីណា បាន​រៀបចំ​ឯកសារ​រូបថត​ដាក់​ជា​បណ្ដុំ​តាម​ថែវ​ខាង​ក្នុង និង​ថែវ​ខាងក្រៅ ។ ចំណែក​នៅ​តាម​ថែវ នីមួយ​ៗ លោក​បណ្ឌិត​ទិន ទីណា ក៏​បាន​រៀបចំ​ជា​បណ្ដុំ​តាម​ទិស និង​ស្លាប​នៃ​ថែវ ។ ការ​រៀបចំ​បែប​នេះ​ជួយ​សម្រួល​ដល់​ការ​បែង​ចែង និង​សិក្សា​តាម​ផ្នែក នីមួយ​ៗ ។

លោក​បណ្ឌិត​ផុ​ន កសិកា ក៏​បាន​ជម្រាប​ដល់​លោក​បណ្ឌិត​ទិន ទីណា ដែរ​ថា បន្ទាប់​ពី​ទទួល​បាន​រូបថត​ទាំង​អស់នេះ​ហើយ ហើយ​នៅ​ពេល​រាជបណ្ឌិត្យសភាកម្ពុជា​យក​រូបថត​ទៅ​ប្រើប្រាស់​ជា​ឯកសារ​បោះពុម្ពផ្សាយ រាជបណ្ឌិត្យសភាកម្ពុជា​នឹង​រក្សា​សិទ្ធិ​ជូន​ដល់​អាជ្ញាធរ​ជាតិ​អប្សរា និង Japan-Apsara for Safeguarding Angkor​។

បន្ទាប់​ពី​ចុះហត្ថលេខា​ទទួល​រូបថត លោក​បណ្ឌិត​ផុ​ន កសិកា បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ជា​ពិសេស​ឯកឧត្តម​បណ្ឌិត ហង់ ពៅ ដែល​បាន​ជួយ​សម្របសម្រួល​អនុញ្ញាត​ឱ្យ​ក្រុមការងារ​ស្រាវជ្រាវ​គម្រោង​ស្តី​ពី «​អត្តសញ្ញាណ​បដិមា​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧» នៅ​ក្នុង​តំបន់​អង្គរ ខេត្តសៀមរាប និង​បាន​អនុញ្ញាត​ឱ្យ​ក្រុម​ស្រាវជ្រាវ​ផលិត​បទ​យកការណ៍ តាម​រយៈ​ទូរទស្សន៍ PNN ព្រមទាំង​ផ្ដល់​រូបថត​នៅ​តាម​ថែវ​ប្រាសាទបាយ័ន​ថែម​ទៀត ។

នេះ​ស្ដែង​ឱ្យ​ឃើញ​អំពី​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្ដម​បណ្ឌិត​អគ្គនាយក ក្នុង​កិច្ចសហការ​ជាមួយ​រាជបណ្ឌិត្យ​សភាកម្ពុជា ដែល​ជា​ការ​ចូលរួម​ចំណែក​ការពារ ថែរក្សា អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ។

ជាមួយ​គ្នា​នេះ​ដែរ​លោក​បណ្ឌិត ផុ​ន កសិកា ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​បណ្ឌិត​ទិន ទីណា​, លោក​អ៊ឹម សុខ​រិ​ទ្ធី និង លោក​ឡេ​ង សត្យា ដែល​បាន​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ស្រាវជ្រាវ​គម្រោង «​អត្តសញ្ញាណ​បដិមា​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧» នៃ​រាជបណ្ឌិត្យសភាកម្ពុជា ។

លោក​បណ្ឌិត​ទិន ទីណា បាន​បង្ហាញ​សមុច្ច័យ​បុរាណវត្ថុ​ដែល​ប្រមូល​បាន​ពី​កំណាយ​ស្រាវជ្រាវ​នៅ​ស្ថានីយ​បុរាណ​នានា​ក្នុង​តំបន់​អង្គរ មាន​ដូច​ជា កុលាលភាជន៍ បុរាណវត្ថុ​ធ្វើ​ពី​ថ្ម វត្ថុ​ធ្វើ​ពី​ដែក​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ