ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍​មួយ​អំពាវនាវ​ឱ្យ​ភ្ញៀវ​ដែល​មិន​អាច​ពាក់​ម៉ាស​នៅផ្ទះ​វិញ​ល្អ​ជាង

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍ Delta កំពុង​ពង្រឹង​គោលនយោបាយ​របស់​ខ្លួន​ស្តី​ពី​ការ​ពាក់​ម៉ាស ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ច័ន្ទ ដោយ​ប្រាប់​អ្នកដំណើរ​ដែល​មិន​អាច​ពាក់​ម៉ាស​បាន…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍ Delta កំពុង​ពង្រឹង​គោលនយោបាយ​របស់​ខ្លួន​ស្តី​ពី​ការ​ពាក់​ម៉ាស ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ច័ន្ទ ដោយ​ប្រាប់​អ្នកដំណើរ​ដែល​មិន​អាច​ពាក់​ម៉ាស​បាន ដោយសារ​តែ​ស្ថានភាព​សុខភាព ត្រូវ​ពិចារណា​នៅផ្ទះ​វិញ​។

ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយ​ថា បើ​មិន​ដូច្នោះ​ទេ អ្នកដំណើរ​ត្រូវ​តែ​បំពេញ​ការ​ត្រួតពិនិត្យ​សុខភាព មុន​ពេល​អនុញ្ញាត​ឱ្យ​ហោះហើរ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ក្រុមហ៊ុន​អាកាសចរណ៍ Delta បាន​ប្រាប់ CNN ថា​៖ «​យើង​លើកទឹកចិត្ត​អតិថិជន​ដែល​មិន​អាច​ពាក់​ម៉ាស​បាន ដោយសារ​តែ​ស្ថានភាព​សុខភាព ដើម្បី​ពិចារណា​ឡើង​វិញ​នូវ​ការ​ធ្វើ​ដំណើរ​។ ប្រសិនបើ​ពួក​គេ​សម្រេចចិត្ត​ធ្វើ​ដំណើរ ពួក​គេ​នឹង​ត្រូវ​ធ្វើការ​ពិនិត្យ​សុខភាព​ជា​មុន​សិន នៅ​អាកាសយានដ្ឋាន ដើម្បី​ធានា​សុវត្ថិភាព​របស់​មនុស្ស​គ្រប់​គ្នា​ពីព្រោះ​គ្មាន​អ្វី​សំខាន់​ជាង​នេះ​ទេ​»​។

ការពិគ្រោះ​យោបល់​នឹង​ត្រូវធ្វើ​ឡើងជា​លក្ខណៈ​ឯកជន​តាម​ទូរស័ព្ទ​។ ដោយ​ផ្អែក​លើ​លទ្ធផល ក្រុមហ៊ុន Delta នឹង​សម្រេចចិត្ត​ថា តើ​អ្នកដំណើរ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ដោយ​មិន​ពាក់​ម៉ាស់​ឬ​ក៏​អត់​។

ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ នឹង​ធ្វើ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន STAT-MD សម្រាប់​ការពិគ្រោះ​យោបល់​សុខភាព​របស់​អ្នកដំណើរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ