ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​នៃ​ប្រទេស​អូស្ត្រាលី តម្រូវ​ឱ្យ​ប្រជាជន​ពាក់​ម៉ាស​ជា​ចាំបាច់

3 ឆ្នាំ មុន

អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា អាជ្ញាធរ​របស់​អូស្ត្រាលី បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ទីក្រុង​ធំ​បំផុត​ទី​២ របស់​អូស្ត្រាលី…

អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា អាជ្ញាធរ​របស់​អូស្ត្រាលី បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ទីក្រុង​ធំ​បំផុត​ទី​២ របស់​អូស្ត្រាលី នឹង​តម្រូវ​ឱ្យ​ប្រជាជន​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ​ជា​ចាំបាច់ ដោយសារ​តែ​ទីក្រុង​មែ​ល​ប៊​ន កំពុង​តែ​បង្កើន​កិច្ច​ប្រឹងប្រែង ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩​។

រដ្ឋ Victoria ដែល​រួម​បញ្ចូល​ទាំង​ទីក្រុង Melbourne ឥឡូវនេះ មាន​ជិត ៣,០០០​ករណី​នៃ​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​មានការ​ឆ្លង ៣៦៣​ករណី​ផ្សេង​ទៀត ត្រូវ​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ ទោះបីជា​មានការ​ចាក់សោ​រយៈពេល ១០​ថ្ងៃ​ក៏​ដោយ​។

នាយក​រដ្ឋមន្ត្រី Daniel Andrews បាន​មាន​ប្រសាសន៍​ថា ប្រជាជន​ជាង ៥​លាន​នាក់ នៅ​ទី​ក្រុង​មែ​ល​ប៊​ន និង នៅ Mitchell Shire នឹង​ត្រូវ​តម្រូវ​ឱ្យ​ពាក់​ម៉ាស ឬ​បាំង​មុខ​ផ្សេង​ទៀត នៅ​ទី​សាធារណៈ ចាប់ពី​រំលង​អធ្រាត្រ​ថ្ងៃ​ពុធ​ចូល​ថ្ងៃ​ព្រហស្បតិ៍​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​៖ «​យើង​ភាគច្រើន​នឹង​មិន​ចាក​ចេញ​ពីផ្ទះ ដោយ​គ្មាន​កូនសោរ​របស់​យើង​ទេ ហើយ​យើង​ក៏​នឹង​មិន​ចាក​ចេញពីផ្ទះ​ដោយ​គ្មាន​ទូរស័ព្ទ​ដែរ​។ ពេល​នេះ អ្នក​នឹង​មិន​អាច​ចាក​ចេញពីផ្ទះ ដោយ​គ្មាន​ម៉ាស​ការពារ ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​ឡើយ​»​។

កា​រខក​ខានមិនបាន​អនុវត្ត​តាម​ច្បាប់​ថ្មី នឹង​ត្រូវ​ទទួល​ការ​ពិន័យ​ជា​ប្រាក់ ២០០​ដុល្លារ​អូស្ត្រាលី (១៤០ ដុល្លារ​អា​មេ​រិ​ក​)​។ លោក Andrews បាន​និយាយ​ថា គេ​អាច​នឹង​លើកលែង ចំពោះ​សកម្មភាព​ដូច​ជា​ការ​រត់ ឬ ការ​ចូល​ក្នុង​ធនាគារ​។

ការ​សម្រេចចិត្ត​នេះ ធ្វើ​ឱ្យ​ទីក្រុង​មែ​ល​ប៊​ន ក្លាយជា​កន្លែង​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​ដែល​បាន​តម្រូវ​ឱ្យ​ប្រើ​ម៉ាស​ជា​ចាំបាច់​។ ប្រទេស​អូស្ត្រាលី​បាន​រាយការណ៍​ថា មាន​ករណី​កូ​វី​ដ​ជិត ១២,០០០​ករណី​​នៅ​ទូ​ទាំង​ប្រទេស និង ១២២​នាក់ បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ចំនួន​ប្រជាជន​ប្រមាណ ២៥​លាន​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ