ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភម៉ាស៊ីនទំនើប និងឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់ក្រសួងសុខាភិបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែល ជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើការឧបត្ថម្ភបរិក្ខារ…

រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែល ជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើការឧបត្ថម្ភបរិក្ខារ បន្ថែមទៀតជាលើកទី ២ ដល់ក្រសួងសុខាភិបាលដើម្បីប្រឆាំងនឹងរោគរាតត្បាត កូវីដ-១៩ ក្នុងប្រទេសកម្ពុជា ។ បរិក្ខារទាំងនោះរួមមាន ៖ ម៉ាស៊ីនធ្វើតេស្តរកមេរោគ កូវីដ-១៩ ចំនួន ១ គ្រឿង និងឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន ៦.៤០០ឈុត ។

ការឧបត្ថម្ភលើកនេះ គឺជាលើកទី ២ បន្ថែមទៅលើការឧបត្ថម្ភលើកទី ១ ដែលមានកុំព្យូទ័រ យួរដៃ ៥គ្រឿង និងជែលលាងដៃ ៥០០ដបដែលសរុបទាំងពីរលើកនេះ មានទឹកប្រាក់ សរុបប្រមាណ ៤៧.៤០០ដុល្លារអាមេរិក ។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បាននិយាយថា «ម៉ាស៊ីនធ្វើតេស្តរកមេ រោគកូវីដ-១៩ នេះ គឺជាម៉ាស៊ីនបច្ចេកវិទ្យាទំនើបមួយដែលអាចឲ្យក្រសួងសុខាភិបាលប្រើ ប្រាស់ដើម្បីចម្រាញ់ និងពង្រីកសំណាក DNA តូចៗដើម្បីងាយធ្វើតេស្តរកមេរោគកូវីដ-១៩ ឲ្យបានលឿន ។ ជាមួយនឹងគ្រឿងបរិក្ខារធ្វើតេស្តទាំងនេះ វានឹងជួយឲ្យគ្រូពេទ្យជួរមុខ របស់យើងអាចធ្វើតេស្តរកមេរោគបានយ៉ាងឆាប់រហ័ស ។ យើងសូមវាយតម្លៃខ្ពស់ចំពោះ ប្តេជ្ញាចិត្តរបស់ពួកគេដែលបាន និងកំពុងខិតខំរក្សាប្រជាជន និងប្រទេស កម្ពុជាឲ្យមាន សុវត្ថិភាព» ។

ក្នុងខណៈពេលមកទទួលបរិក្ខារដោយផ្ទាល់ពីលោក Pern Chen លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា «ក្នុងកំឡុងពេលនៃការ ឧបត្ថម្ភលើកទី ១ ដែលមានឧបករណ៍បង្ការមេរោគកូវីដ-១៩ និងកុំព្យូទ័រយួរដៃរបស់ ណាហ្គាវើលដ៍បេះដូងសប្បុរស យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដោយបាន ឮថា ណាហ្គាវើលដ៍សន្យាផ្តល់ម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ថ្មី ១គ្រឿង និង ឧបករណ៍ធ្វើតេស្តរកមេរោគរាប់ពាន់ឈុតមកដល់ក្រសួង ។ ការធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតែជាការងារដ៏មានសារសំខាន់បំផុតរបស់យើងក្នុងការទប់ស្កាត់រោគរាតត្បាត ហើយម៉ាស៊ីនទំនើបថ្មី និងឧបករណ៍ធ្វើតេស្តទាំងនេះ នឹងជួយដល់ការងារប្រចាំថ្ងៃរបស់ យើងបន្ថែមទៀត ។ តាងនាមឲ្យប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះទឹកចិត្តសប្បុរសនេះ» ។

អំពីផ្នែកទំនូលខុសត្រូវការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ៖ ណាហ្គាវើលដ៍ បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការ គាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្ត សម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការ ផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន ។ មកដល់ បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ២៣០.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំង នេះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ