ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ជាង​៥៣ ម៉ឺន​គ្រួ​សារបាន​ទទួល​ប្រាក់​ឧបត្ថម្ភ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ ការ​បើកប្រាក់​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​-១៩ របស់​រាជរដ្ឋាភិបាល​ក​ម្ព​ជា បាន​ចំនួន​ប្រមាណ​ជា​៥៣​ម៉ឺន​គ្រួសារ…

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ ការ​បើកប្រាក់​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​-១៩ របស់​រាជរដ្ឋាភិបាល​ក​ម្ព​ជា បាន​ចំនួន​ប្រមាណ​ជា​៥៣​ម៉ឺន​គ្រួសារ លើ​ប្រមាណ​៥៦​ម៉ឺន​គ្រួសារ ។

យោង​តាម​ប្រសាសន៍​របស់ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ក្នុង​អង្គ​សិក្ខាសាលា ស្តី​ពី​នីតិវិធី និង​ដំណើរការ​នៃ​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា អាជ្ញាធរ​មូលដ្ឋាន សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន នៅ​សេសសល់​ដែល​មិន​ទាន់​បាន​បើកប្រាក់ សូម​អញ្ជើញ​រួសរាន់​មក​បើក​ឲ្យ​បាន​មុន​ថ្ងៃ​កំណត់​សម្រាប់​ជុំ​ទី​១​នេះ ដែល​បាន​អនុវត្ដ​ពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​។

លោក វង សូត បាន​បន្ត​ថា «​ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ ដែល​ធ្លាប់​បាន​បើក​រួច​ហើយ​នៅ​ខែមិថុនា​(​ជុំ​ទី​១) សូម​អញ្ជើញ​ទៅ​បើក​ជុំ​ទី​២ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ ដែល​នេះ​ជា​ការ​បើក​ក្នុង​ខែ​ទី​២ (​ជុំ​ទី​២) របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​តាម​បណ្តា​ភ្ងា​ក់​ងារ​វី​ង​តែ​ម្តង មិន​ចាំបាច់​ទៅ​ឃុំ សង្កាត់​ទៀត​ទេ​»​។

សូម​បញ្ជាក់​ថា ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ត្រូវ​មាន​ប័ណ្ណ​សមធម៌ ដែល​មាន​សុពលភាព ដោយ​ឈរ​លើ​កម្រិត​ភាព​ក្រីក្រ​៖ ក្រ កម្រិត​១ (​ទីទ័ល​ក្រ​) ឬ ក្រ​កម្រិត​២ (​ក្រ​) និង​បាន​ទៅ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ នៃ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ក្នុង​កំលុង​ពេល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ នៅ​សាលាឃុំ សង្កាត់​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ