ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ប្រេ​ស៊ី​ល ទៅ​សួរសុខទុក្ខ​អ្នកគាំទ្រ ទាំង​ខ្លួន​កំពុង​កើត​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Jair Bolsonaro ប្រធានាធិបតី​នៃ​ប្រទេស​ប្រេ​ស៊ី​ល ដែល​កំពុង​តែ​ឈឺ​ជំងឺ​កូ​វី​ដ​១៩…

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Jair Bolsonaro ប្រធានាធិបតី​នៃ​ប្រទេស​ប្រេ​ស៊ី​ល ដែល​កំពុង​តែ​ឈឺ​ជំងឺ​កូ​វី​ដ​១៩ បាន​ដើរ​នៅ​លើ​ទីធ្លា​វិមាន​ប្រធានាធិបតី​របស់​លោក កាលពី​រសៀល​ថ្ងៃអាទិត្យ និង​បាន​ស្វាគមន៍​អ្នកគាំទ្រ​ជា​ច្រើន​។

ខណៈ​ពេល​ដែល លោក​ប្រធានាធិបតី Bolsonaro ពាក់​ម៉ាស លោក​ត្រូវ​បាន​គេ​ឃើញ​ថា មិន​បាន​រក្សា​គម្លាត​រវាង​លោក និង​អ្នក​ដើរ​ហែហម​នោះ​ទេ​។ ម្យ៉ាងទៀត លោក​បាន​ទម្លាក់​ម៉ាស​មក​ក្រោម​ច្រមុះ នៅ​ពេល​និយាយ​ជាមួយ​អ្នក​ដែល​នៅ​ជិត​នោះ​។

អ្នកគាំទ្រ​ត្រូវ​ឈរ​នៅ​ម្ខាង​ទៀត​ពី​កន្លែង​របស់​លោក​ប្រធានាធិបតី ដោយ​ប្រឡាយ​ទឹកតូច​មួយ ប៉ុន្តែ​មាន​មនុស្ស​ពីរ​នាក់ បាន​ឆ្លង​ទៅ​ឈរ​នៅ​ខាង​របស់​លោក​ប្រធានាធិបតី​។ បុរស​ម្នាក់​បាន​ជួយ​បុរស​ម្នាក់​ទៀត ដែល​ពិការ​រាង​កាយ ដើម្បី​សួរសុខទុក្ខ​លោក​ប្រធានាធិបតី ដែល​កំពុង​កើត​ជំងឺ​កូ​វី​ដ​១៩​។

លោក Bolsonaro បាន​ប្រាប់​អ្នក​ទាំង​ពីរ​ថា​៖ «​អរគុណ​សម្រាប់​ការ​ជឿ​ទុកចិត្ត​។ ខ្ញុំ​ចង់​បង្កើត​រដ្ឋាភិបាល​សម្រាប់​អ្នក​ទាំងអស់​គ្នា​»​។

ជាមួយ​គ្នា​នេះ​ដែរ លោក Bolsonaro ក៏​បាន​លើក​ឡើង​នូវ​អ្វី​ដែល​មើលទៅ​ដូច​ជា​ប្រអប់​ថ្នាំ​តូច​មួយ​។ ក្នុង​កំឡុង​ពេល​មាន​រោគរាតត្បាត​នេះ លោក Bolsonaro បាន​យល់ព្រម​ម្តង​ហើយ​ម្តងទៀត​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ Hydroxychloroquine ទោះបីជា​សមាគម​ជំងឺឆ្លង​របស់​ប្រេ​ស៊ី​ល​បាន​ចេញ​របាយការណ៍​កាលពី​ថ្ងៃ​សុក្រ​អំពាវនាវ​ឱ្យ​អ្នកជំនាញ​វេជ្ជសាស្ត្រ​បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំ​សម្រាប់​អ្នកជម្ងឺ​កូ​វី​ដ​ក៏​ដោយ​។ លោក Bolsonaro បាន​និយាយ​ថា គាត់​បាន​ប្រើ​ថ្នាំ​នេះ​ចាប់តាំងពី​ការ​ធ្វើតេស្ត​ឃើញ​ថា​វិជ្ជមាន​មក​ម្ល៉េះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ