ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម

3 ឆ្នាំ មុន

ចាប់តាំងពី​ព្រះពុទ្ធ​ត្រាស់​ដឹង​ធម៌​ក្នុង​លោក​រហូត​ដល់​ទ្រង់​ចូល​កាន់​ព្រះ​និព្វាន បំណង​ធំ​រ​ប​​​ស់​ព្រះ​អង្គ​ចង់​ឃើញ​ពិភពលោក​បាន​សេចក្តីសុខ សន្តិសុខ សាមគ្គីភាព កម្ចាត់​ទុក្ខ​ភ័យ​ឱ្យ​មនុស្ស​ទាំងអស់​រស់នៅ​ជាមួយ​គ្នា​បាន​សុខក្សេមក្សាន្ត ។ ហេតុនេះ​ទើប​ព្រះ​អង្គ​បាន​ប្រ​កា​ស​ឱ្យ​សាសនា​របស់​ព្រះ​អង្គ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ការពារ និង​កំណត់​សីលធម៌​សង្គម​បី​គោលការណ៍​គឺ​: ១-​ព្រះពុទ្ធ​សាសនា​ជួយ​ចាត់ចែង​របៀប​វិន័យ និង​សីលធម៌​សង្គម​ដោយ​សមាជិក​របស់​សង្គ​ម​ជា​អ្នក​បដិបត្តិ​តាម​គោល​ធម៌…

ចាប់តាំងពី​ព្រះពុទ្ធ​ត្រាស់​ដឹង​ធម៌​ក្នុង​លោក​រហូត​ដល់​ទ្រង់​ចូល​កាន់​ព្រះ​និព្វាន បំណង​ធំ​រ​ប​​​ស់​ព្រះ​អង្គ​ចង់​ឃើញ​ពិភពលោក​បាន​សេចក្តីសុខ សន្តិសុខ សាមគ្គីភាព កម្ចាត់​ទុក្ខ​ភ័យ​ឱ្យ​មនុស្ស​ទាំងអស់​រស់នៅ​ជាមួយ​គ្នា​បាន​សុខក្សេមក្សាន្ត ។ ហេតុនេះ​ទើប​ព្រះ​អង្គ​បាន​ប្រ​កា​ស​ឱ្យ​សាសនា​របស់​ព្រះ​អង្គ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ការពារ និង​កំណត់​សីលធម៌​សង្គម​បី​គោលការណ៍​គឺ​:

១-​ព្រះពុទ្ធ​សាសនា​ជួយ​ចាត់ចែង​របៀប​វិន័យ និង​សីលធម៌​សង្គម​ដោយ​សមាជិក​របស់​សង្គ​ម​ជា​អ្នក​បដិបត្តិ​តាម​គោល​ធម៌ គឺ​តាម​ឱវាទ​ការ​អប់រំ​របស់​សាសនា​ដែល​បាន​ណែនាំ​ឱ្យ​ប្រតិបត្តិ​ត្រឹមត្រូវ ។

២-​ពុទ្ធសាសនា​បាន​សាង​តម្លៃសង្គម​និង​ជួយ​ឱ្យ​ស្ថាប័ន​គ្រួសារ និង​ស្ថាប័ន​គ្រប់គ្រង​ទូទៅ​បំពេញ​តួនាទី​រួម​គ្នា​យ៉ាង​រឹង​មាំ​ថែម​ទៀត ។

៣-​ពុទ្ធសាសនា​មាន​តួនាទី​ក្នុង​ការ​ចង​ភ្ជាប់​សង្គម​ឱ្យ​ក្លាយជា​ធ្លុង​មួយ មាន​ភាព​សាមគ្គី​ដោយ​សមាជិក​ប្រកាន់​យក ឬ​បដិបត្តិ​តាម​គោល​ធម៌ គឺ​ឱវាទ​របស់​សាសនា​ដែល​មាន​ទិស​ដៅ​ដូច​គ្នា ។

កាលបើ​ពលរដ្ឋ​ក្នុង​សង្គម​អនុវត្ត​តាម​គោលការណ៍​ទាំង​បី​នេះ​បាន​ល្អ​ហើយ នឹង​នាំ​ឱ្យ​ការ​រស់នៅ​ក្នុង​សង្គម​រួម​គ្នា​បាន​សុខ​ជា​នឹង​គ្នា សង្គម​ក៏​មាន​សន្តិភាព ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ