ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធយំជំនួស ព្រោះរំភើបចិត្តពេកជាមួយលាភធំរង្វាន់ ៥០លានរៀល ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា !

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោមម្លប់ស្វាយកណ្តាលវាលស្រែថ្ងៃត្រង់ម៉ោងប្រហែលជិត ១២ ក្រុមគ្រួសារលោក អ៊ឹម មី បានទិញស្រាបៀរ កម្ពុជា ៣កំប៉ុងសម្រាប់មនុស្ស ៣នាក់ ដើម្បីពិសាគូជាមួយម្ហូបអាហារថ្ងៃត្រង់បែបអ្នកស្រែចម្ការ…

ក្រោមម្លប់ស្វាយកណ្តាលវាលស្រែថ្ងៃត្រង់ម៉ោងប្រហែលជិត ១២ ក្រុមគ្រួសារលោក អ៊ឹម មី បានទិញស្រាបៀរ កម្ពុជា ៣កំប៉ុងសម្រាប់មនុស្ស ៣នាក់ ដើម្បីពិសាគូជាមួយម្ហូបអាហារថ្ងៃត្រង់បែបអ្នកស្រែចម្ការ ។

លោក អ៊ឹម មី រៀបរាប់យ៉ាងដូច្នេះថា៖ «គ្រាន់តែដាក់គូទអង្គុយជុំគ្នាភ្លាម ខ្ញុំគាស់ប៊ីយែភ្លែត អ៊ុតមើលក្រវិលកំប៉ុងក្រែងលោមានរង្វាន់អី ស្រាប់តែលាភធំដែលគួរអោយភ្ញាក់ផ្អើលនោះគឺ លេខ ៥០លានរៀល នៅលើក្រវិលកំប៉ុងនោះតែម្តង ហើយខ្ញុំក៏បានហៅប្រពន្ធខ្ញុំដែលអង្គុយក្បែរមកមើល ស្រាប់តែគាត់ស្ទុះងើបយ៉ាងលឿនស្ទើរធ្លាក់ពីលើគ្រែ ហើយគាត់ក៏ស្រែកអរសប្បាយជាងខ្ញុំទៅទៀត គាត់រំភើបចិត្តខ្លាំងរហូតដល់យំជំនួសខ្ញុំទៀត ផង» ។

បានប្រាក់ ៥០លានរៀលនេះ ខ្ញុំនឹងយកប្រាក់ទៅទិញដីមួយកន្លែងទំហំតូចល្មមដើម្បីជីកស្រះ ចិញ្ចឹមត្រី និងពង្រីកមុខរបរធ្វើទ្រុងចិញ្ចឹមមាន់ស្រែរកប្រាក់ចំណូលបន្ថែម ព្រោះធ្វើស្រែប៉ុន្មានឆ្នាំចុងក្រោយនេះខាតដើមរហូត ។

លោក អ៊ឹម មី មិនបានមកបើករង្វាន់ដោយខ្លួនលោកផ្ទាល់នោះទេព្រោះជាប់រវល់ជាមួយស្រែរបស់គាត់ ដូច្នេះកូនប្រុសរបស់លោកឈ្មោះ ហុងស៊ី តុលា បានមកប្តូររង្វាន់នេះជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជំនួសលោករួចរាល់ហើយ ។ ពិសាស្រាបៀរ កម្ពុជាដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ