ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ពេញ​ភូមិ​ ​ខណៈមនុស្ស​​ក្មេង​-ចាស់ បាន​​​កើត​ជំងឺចម្លែក​​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ៖ ​អ្នកស្រុក​ក្នុងភូមិ​ចំនួន​២​ នៅ​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ​កំពុង​មានការ​ភ្ញាក់ផ្អើល​ ពេល​ឃើញ​ក្មេង​-ចាស់​ បាន​ធ្លាក់ខ្លួន​ឈឺ​និង​ឡើងក​ម្តៅ​ខុសធម្មតា​ខ្លះ​រហូត​ប្រកាច់​។ ​ភូមិ​ទាំង​២​ខាងលើ ​គឺ​ភូមិ​ក្បាលកោះ ​និង​ភូមិ​ប៉ោយ​ប៉ែ​ត ​សង្កាត់​…

ខេត្ត​បន្ទាយ​មាន​ជ័យ៖ ​អ្នកស្រុក​ក្នុងភូមិ​ចំនួន​២​ នៅ​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ​កំពុង​មានការ​ភ្ញាក់ផ្អើល​ ពេល​ឃើញ​ក្មេង​-ចាស់​ បាន​ធ្លាក់ខ្លួន​ឈឺ​និង​ឡើងក​ម្តៅ​ខុសធម្មតា​ខ្លះ​រហូត​ប្រកាច់​។ ​ភូមិ​ទាំង​២​ខាងលើ ​គឺ​ភូមិ​ក្បាលកោះ ​និង​ភូមិ​ប៉ោយ​ប៉ែ​ត ​សង្កាត់​ ​ក្រុង​ប៉ោយ​ប៉ែ​ត​។​

អ្នកស្រុក​និយាយ​ថា ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​​ក្មេង​ចាស់​ក្នុងភូមិ​ទាំង​២​ខាងលើ ​បាន​ធ្លាក់ខ្លួន​ឈឺ ​ខ្លះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ និង​ភាគច្រើន​ទៅ​គ្លីនិក​ឯកជន​។​ យោង​សម្ភាសន៍​​ផ្ទាល់​ដល់​ចំណុច​កើតហេតុ ​អ្នកស្រុក​រៀបរាប់​ថា ​គ្រប់​គ្នា​មិនដឹង​កើតជំងឺ​អ្វី​ទេ​ប៉ុន្តែ​ប្រាប់​ពី​មី​ល​ហេតុ​ថា ​ដំបូង​មាន​អ​កា​រ ទន់ដៃទន់ជើង​ បន្ទាប់​មក​ក្តៅ​សន្ធំ​ ហើយ​ឡើង​កន្ទួល​លើ​ដងខ្លួន​ ឬ​សាច់​មាន​ព​ណ៏​ក្រហម​ ហើយ​ពេល​ទៅ​គ្លីនិក​ឈ្នួល​ពិនិត្យ​កំ​ដៅ​ខ្លះ​ឡើង​ដល់​៣៨,៣៩​ឬ​៤០​អង្សា​សេ​។

​មិនតែប៉ុណ្ណោះ​ គ្រួសា​ខ្លះ​អះអាង​ថា​ កូនចៅ​ពួក​គាត់​ប្រកាច់​ដោយសារ​ឡើងក​ម្តៅ​ខ្លាំង​ពេកក៏​មានដែរ​។​ ទោះជា​យ៉ាងណា​ ភ្លាម​ៗ​អាជ្ញាធរ​និង​ក្រុម​គ្រូពេទ្យ​មិន​ព្រងើយកន្តើយ​ទេ ​បាន​ចុះ​ទៅ​ភូមិ​កើតហេតុ​ធ្វើការ​សាកសួរ ​និង​ជួយ​សង្គ្រោះ​អ្នក​ភូមិ​ខ្លះ​ត្រូវ​ទទួល​ថ្នាំ​ទៅ​លេប​ឯ​អ្នក​ឡើងក​ម្តៅ​ខ្លាំង​ត្រូវ​ក្រុម​គ្រូពេទ្យ​ដឹក​តាម​រថយន្ត​សង្គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​និង​តាមដាន​ថា​តើ​អ្នកជម្ងឺ​កើតរោគ​អ្វី​ឲ្យ​ពិតប្រាកដ​។

សាកសួរ​ករណី​នេះ ​លោក​វេជ្ជ​បណ្ឌិត​ខេ ​ពិសិដ្ឋ ​ប្រធាន​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​១​ដែល ​ចុះ​ផ្ទាល់​ដល់​ចំណុច​កើតហេតុ​មិន​ប្រាប់​លម្អិត​ពី​អ​កា​រៈ​រោគ​ ឬ​អ្នកជំងឺ​មាន​ប៉ុន្មាន​នាក់​ឡើយ​ ដោយ​និយាយ​ថា​ លោក​មិនសូវ​ច្បាប់​ទេ​។ ​

ដោយឡែក ​មន្ត្រី​ការិយាល័យ​ស្រុក​ប្រ​ត្តិ​បត្ត​ក្រុង​ប៉ោយ​ប៉ែ​ត​ លោក​វិ​ជ្ជ​បណ្ឌិត​ សឹ​ង្ហ​សុភាព ​ប្រាប់​តាម​ទូរស័ព្ទ​ថា ​លោក​មិន​បានដឹង​ពី​ចំនួន​អ្នកជំងឺ​បញ្ជូន​ពី​ភូមិ​ទាំង​២​ខាងលើ​ទៅ​កាន់​មន្ទីរពេទ្យ​កាលពី​ម្សិលមិញ​ទេ​ព្រោះ​លោក​ទើប​ចុះ​ដ​លើ​កន្លែង​កើតហេតុ​ថ្ងៃនេះ​។

លោក​ថា ​អ្នកជំងឺ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​នៅថ្ងៃទី​២០ កក្កដា គឺមាន​៤​នាក់​ (ប្រុស​២​ស្រី​២) ​តែ​៣​នាក់​មាន​សញ្ញា​សង្ស័យ​ត្រូវ​តាមដាន​បន្ត​ ។ ដោយឡែក ​ម្នាក់​គ្រាន់​គ្រុន​ធម្មតា​។​

ចំណែក​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ​អ្នកជំងឺ​ដែល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​១៩​ កក្កដា​ មាន​ចំនួន​៧​នាក់​ ស្រី​៤​ភាគច្រើន​ជា​កុមារ​។​ សាកសួរ​ចង់​ដឹង​ពី​ជំងឺ​ចម្លែក​ដែល​បង្ក​ភ្ញាក់ផ្អើល​ពេញ​ភូមិ​នេះ​ លោក​វេជ្ជ​បណ្ឌិត​ឪ​ក ​ទី​ន​ណា ​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ​ប្រាប់​តាម​ទូរស័ព្ទ​ថា​ មិន​ទាន់​ដឹង​ទេ​ ដោយ​បញ្ជាក់​ថា​ ត្រូវ​ពិនិត្យ​មើល​ឈាម​ឬ​តាមដាន​អ​កា​រៈ​រោគ​អ្នកជម្ងឺ​សិន​ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ