ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអ្នកមាន​រំលោ.ភយកដីចម្ការ ស្រល់ ម្ចាស់ស្រុកកំពុងវ័ណ្ឌ.ក

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​ចេញ​លិខិត​ប​ដិ​សេ​ធលើ​លិខិត​កាន់កាប់​ដីធ្លី​ ដែល​ចេញ​ដោយ​មេ​ភូមិ មេឃុំ ចំនួន​៤៧៣​ហិច​តា ក្នុងស្រុក​អូរ​រាំង ក្រោយ​រក​ឃើញ​ថា ដី​ទាំងនោះ​ ជាប់​ពាក់​ព័ន្ធ​​​ដី​ស្រល់ក​ម្មសិទ្ធិ​​របស់​រដ្ឋ…

ខេត្តមណ្ឌលគិរី៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​ចេញ​លិខិត​ប​ដិ​សេ​ធលើ​លិខិត​កាន់កាប់​ដីធ្លី​ ដែល​ចេញ​ដោយ​មេ​ភូមិ មេឃុំ ចំនួន​៤៧៣​ហិច​តា ក្នុងស្រុក​អូរ​រាំង ក្រោយ​រក​ឃើញ​ថា ដី​ទាំងនោះ​ ជាប់​ពាក់​ព័ន្ធ​​​ដី​ស្រល់ក​ម្មសិទ្ធិ​​របស់​រដ្ឋ និង​ដី​ក្រុមហ៊ុន​ដែល​ទទួល​សិ​ទ្ឋ​វិនិយោគ​ពី​រដ្ឋ​។

សេចក្តី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា ដីចំការ​ស្រល់​រដ្ឋ និង​ស្រល់​របស់​ក្រុមហ៊ុន​រាប់រយ​ហិច​តា ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ខិលខូច និង​មន្ត្រី​គ្រាក់​ៗ​ដែល​ចូល​ចិត្ត​រកស៊ី​លួច​បន្លំ​របស់​រដ្ឋ ប្រើ​យុ​ទ្ធ​សាស្ត្រ​ខ្ចីដៃ​ប្រជាពលរដ្ឋ កាប់​ឆ្ការ​ដើម​ស្រល់​រាប់​ម៉ឺន​ដើម​សម្អាត​ដី រួច​ឃុ​ប​ឃិត​ជា​មួយ​អាជ្ញាធរ​មូល​រដ្ឋ​ធ្វើ​លិខិត​កាន់កាប់ ទុក​លក់​ឲ្យ​ថៅកែ​ៗ​ឧកញ៉ា​ដែល​សម្បូរ​លុយ សំបូរអំណាច ។ល។ ​

សេចក្តី​រាយ​ការ​ណ៍​បន្ត​ថា ក្រោយ​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​នៅ​ស្រុក​អូរ​រាំង ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ និង​ព័ត៌មាន​ពី​ជនជាតិ​ចិន ចូល​ទៅ​រកស៊ី​នៅ​ទឹកដី​ខេត្តមណ្ឌលគិរី តម្លៃ​ដី​ចាប់ផ្តើម​ឡើងថ្លៃ​កប់​ពពក ហើយ​ដី​រដ្ឋ​ដែល​កាល​កន្លង​មក​ស្ទើរ​គ្មាន​អ្នក​យក​ភ្នែក​មើល ស្រាប់តែ​មាន​បង្គោលរបង​ហោះ​ទៅ​ហ៊ុំ​ព័​ទ្ឋ​ដី​ទាំងនោះ​ព្រោង​ព្រាត​តែ​ម្តង​។

មិន​ត្រឹមតែ​ដី​រដ្ឋ​នោះ​ទេ សូ​ម្បី​ដី​ដែល​ព្រះមហាក្សត្រ​យាង​ដាំ​កូន​ឈើ​នា​ឆ្នាំ​២០០៤ ក៏​មាន​គេ​លួច​យក​របង​ទៅ​បោះ​ដែរ តែ​ត្រូវ​អាជ្ញាធរ​ខេត្ត​ចុះ​ចាត់វិធានការ​ភ្លាម​ៗ​។ ជុំវិញ​ករណី​ខាងលើ​នេះ កន្លង​មក​គេ​បាន​សង្កេត​ឃើញ​ថា មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​និង​ដកហូត​ដី​ទាំងនោះ​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ជា​ច្រើន​ករណី​ផង​ដែរ ប៉ុន្តែ​អ្នក​ពាក់​ព័​ន្ឋ​ហាក់​មិន​ត្រូវ​បាន​បញ្ជូន​សំនុំរឿង​ដល់​ដៃ​ស្ថាប័ន​តុលាការ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឡើយ​។

ដោយឡែក​កាលពី​អំឡុង​ខែមិថុនា ២០២០ ផ្ទះ​កុងតឺណ័រ​ចំនួន​៧​ខ្នង​ត្រូវ​បាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចាប់​រឹបអូស​ក្រោយ​មាន​អ្នក​យក​ទៅ​សាងសង់​ក្នុង​ព្រៃ​ចំការ​ស្រល់​មួយ​កន្លែង​ក្នុងភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង​។ កន្លង​មក​ ដី​ដែល​គេ​បម្រុង​សង់ផ្ទះ​កុងតឺណ័រ​នេះ ធ្លាប់​ត្រូវ​បាន​អតីត​អភិបាលស្រុក​អូរ​រាំង ដែល​បច្ចុប្បន្ន​គាត់​ គឺជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​អូរ​រាំង​លោក ន​ង ទុ​ណ្ណា​រី ជា​អ្នក​អះអាង​ថា ដី​ស្របច្បាប់​ម្ចាស់​ដី​មាន​លិខិត​ស្នាម​កាន់កាប់​ត្រឹមត្រូវ​ទើប​គាត់​ស៊ី​ញ៉េ​បោះត្រា​លើ​ការ​ផ្ទេរ​លក់​ដី​នោះ​ប្រមាណ​៥០​ហិច​តា​ឯណោះ​។​តែ​បច្ចុប្បន្ន​លោក ន​ង ទុ​ណ្ណា​រី កំពុង​ផុងខ្លួន​ក្នុង​សំនុំរឿង​ដីធ្លី​នៅ​តុលាការ ដែល​ក្នុង​រជ្ជកាល​លោក​នៅ​ជា​អភិបាលស្រុក​ស៊ី​ញ៉េ​លក់​ជា​ច្រើន​កន្លែង​។

ព័ត៌មានពិស្តារ​មានផ្សាយជូននៅកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ