ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ថៃ​៩៥% មិន​ចង់ឱ្យ​ជន​បរទេស​​ចូល​ក្នុង​ប្រទេស​ខ្លួន​ឡើយ

3 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ប្រជាជន​ថៃ​ភាគច្រើន រហូត​ដល់​ទៅ ៩៤.៥១% និយាយ​ថា…

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ប្រជាជន​ថៃ​ភាគច្រើន រហូត​ដល់​ទៅ ៩៤.៥១% និយាយ​ថា ជនបរទេស​គួរតែ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស ដើម្បី​ការពារ​រលក​ទី​២ នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​គំនិត​របស់​សាកល​វិទ្យាល័យ Suan Dusit Rajabhat ឬ ក៏​ហៅ​បាន​ថា ការ​ស្ទង់​មតិ Suan Dusit​។

ការ​ស្ទង់​មតិ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​អ៊ី​ន​ធើ​រ​ណេ​ត នៅ​ថ្ងៃ​ទី​១៤​ដល់ទី​១៨ ខែកក្កដា លើ​មនុស្ស ១,៤៥៩​នាក់ នៅ​ទូ​ទាំង​ប្រទេស ដើម្បី​វាស់​ស្ទង់​ប្រតិកម្ម​របស់​ពួក​គេ​ចំពោះ​ករណី​ទាហាន​អេ​ហ្ស៊ី​ប និង​ក្មេង​ស្រី​ជនជាតិ​ស៊ូ​ដង់​ម្នាក់ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ប្រទេស​។

នៅ​ពេល​សួរ​ថា តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាងណា? បន្ទាប់​ពី​បានដឹង​អំពី​ករណី​ទាំង​ពីរ​នោះ អ្នកឆ្លើយ​សំណួរ ៥២.២៣% បាន​និយាយ​ថា ពួក​គេ​មានការ​ព្រួយបារម្ភ​ខ្លាំង​។ ៣៩.៦៨% មានការ​ព្រួយបារម្ភ​ល្មម​ៗ ខណៈ​ដែល ៦.៥៨% មានការ​ព្រួយបារម្ភ​តិចតួច​។ ១.៥១% មិន​មានការ​ព្រួយបារម្ភ​អ្វី​ទាំងអស់​។

នៅ​ពេល​ស្នើ​ឱ្យ ណែនាំ​វិធី​នៃ​ការ​ទប់ស្កាត់​រលក​រាតត្បាត​ថ្មី ៩៤.៥១% បាន​និយាយ​ថា ជន​បរទេស​​ពិតជា​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ប្រទេស​ថៃ​ទេ​។ ៨៦.៤១% បាន​និយាយ​ថា ដំណើរការ​នៃ​ការ​ត្រួតពិនិត្យ និង​ការ​ដាក់​ឱ្យ​នៅ​ដាច់​ឆ្ងាយ​ពី​ប្រជាជន ដែល​ត្រឡប់​មក​ពី​បរទេស​ត្រូវ​តែ​តឹងរ៉ឹង​។ ៨៣.៨០% និយាយ​ថា មនុស្ស​ត្រូវ​ពាក់​ម៉ាស​ពេល​នៅ​ខាងក្រៅ និង​លាងដៃ​ញឹកញាប់​។ ៨១.៤០% បាន​និយាយ​ថា មនុស្ស​ត្រូវ​តែ​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ និង​ច្បាស់​អំពី​វីរុស​។ ៧៦.៧៣% បាន​និយាយ​ថា មនុស្ស​គួរតែ​ត្រូវ​បាន​ផ្តល់​ការ​ធ្វើតេស្ត ដោយ​ឥត​គិតថ្លៃ​សម្រាប់​ជំ​ងឹ​កូ​វី​ដ​១៩៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ