ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្សារ​ក្រមួន​កើតលើផែ​​មាត់​ទន្លេ​ខេត្ត​​​​​ក្រចេះ​ តាំង​​លក់​​រាល់​ទៀប​​ភ្លឺ

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បងប្អូន​ប្រជា​កសិករ​តាម​កោះ​ភូមិ-ឃុំ​-ស្រុក​នៅ​ខេត្តក្រចេះ ពួក​គាត់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដោះ​ដូរ​បន្លែ ត្រី ​សាច់​ ដែល​ពួក​គាត់​ដាំ​ដុះ និង​នេសាទ​បាន ដោយ​​មាន​ទីផ្សារ​ក្រមួន​ផែ​លើ​មាត់ទន្លេរ សម្រាប់​តាំង​លក់​ចេញ​ជា​រៀង​រាល់​ទៀប​​ភ្លឺ…

ខេត្តក្រចេះ ៖ បងប្អូន​ប្រជា​កសិករ​តាម​កោះ​ភូមិ-ឃុំ​-ស្រុក​នៅ​ខេត្តក្រចេះ ពួក​គាត់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដោះ​ដូរ​បន្លែ ត្រី ​សាច់​ ដែល​ពួក​គាត់​ដាំ​ដុះ និង​នេសាទ​បាន ដោយ​​មាន​ទីផ្សារ​ក្រមួន​ផែ​លើ​មាត់ទន្លេរ សម្រាប់​តាំង​លក់​ចេញ​ជា​រៀង​រាល់​ទៀប​​ភ្លឺ ដើម្បី​ដោះស្រាយ​ជីវភាព​របស់​ពួក​គាត់​ប្រចាំ​ថ្ងៃ ។

បងប្អូន​ប្រជា​កសិករ​បាន​ប្រាប់​ថា​៖ ពួក​គាត់​លក់ដូរ​នៅ​ផ្សារ​ក្រមួន​នេះ គឺ​ងើប​តាំងពី​ម៉ោង​១១​យប់ ដើម្បី​រៀបចំ​យក​បន្លែ ​ត្រី ​សាច់​យកមក​លក់ ដោយ​បងប្អូន​ខ្លះ​មាន​បន្លែ ចម្រុះ​ដាំ​ដុះ​ខ្លួនឯង ហើយ​ប្អូន​ខ្លះ​ទៀត​​ក៏​យក​មក​ពី​ភ្នំពេញ ​ដើម្បី​បោះ​បន្ត​ជូន​បងប្អូន​ដែល​ដឹក​តាម​ម៉ូតូ​យក​ទៅ​លក់​តាម​និគម​ន៌​ជនបទ ។

លោក ក្លិន ដែល​ជា​អ្នកលក់​តាម​ម៉ូតូ គាត់​បាន​លើក​ឡើង​ថា​៖ រៀង​រាល់​ទៀប​ភ្លឺ​ មាន​អ្នក​ដឹក​តាម​ម៉ូតូ រ៉ុ​ម៉ក​មិន​តិច​ជាង​៣០០​គ្រឿង​ទេ​ក្នុង​មួយ​យប់​ៗ​ ដែល​ទៅ​ដើរ​ទិញ​បន្លែ ត្រី សាច់​គ្រប់មុខ​ពី​បងប្អូន​ប្រជា​កសិករ ​ដែល​យក​មក​លក់​នៅ​ផ្សារ​ក្រមួន​ផែ​លើ​មាត់ទន្លេ​នេះ ដើម្បី​យក​ទៅ​លក់​បន្ត​ជូន​បងប្អូន​តាម​ស្រែ ចំការ ឆ្ងាយ​ៗ​ក្នុង​គោល​តាម​មូលដ្ឋាន​ដៅ​រៀង​ៗ​ខ្លួន​ក្នុង​ខេត្តក្រចេះ គ្រាន់​បាន​ចំណេញ​បន្តិចបន្តួច​ដើម្បី​ដោះស្រាយ​ការ​ចាយវាយ​ច្រ​ចាំ​ថ្ងៃ ។

ពាក់ព័ន្ធ​នឹង​សណ្ដាប់ធ្នាប់​ផ្សារ​ក្រមួន​ផែ​លើ​មាត់ទន្លេខាងលើ​នេះ កន្លង​មក​ ខាង​អាជ្ញាធរ​ខេត្ត​បាន​ចុះ​ធ្វើការ​ណែនាំ​ដល់​ប្រជា​អ្នកលក់ និង​អ្នកទិញ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​អោយ​បាន​ត្រឹមត្រូវ ចៀសវាង​កាត់​បន្ថយ​នៅ​ការ​រាំង​ស្ទះចរាចរណ៍​ ពេល​យប់​ដោយសារ​រថយន្ត ម៉ូតូ សន្ដោង​រ៉ុ​ម៉ក​ដឹក​ទំនិញ មក​ទទួល​បន្លែរ​យក​ទៅ​លក់​បន្ត​ធ្វើ​អោយ​ប៉ះពាល់​សណ្ដាប់​ផ្លូវ​សាធារណៈ ដោយសារ​កន្លង​មក​ហៀរ​ចេញ​មក​ផ្លូវ​រហូត​ដល់​ផ្លូវភ្លោះ​មុខ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ។

សព្វ​ថ្ងៃនេះ ដោយសារ​ទទួល​បានការ​ណែនាំ​ពី​អាជ្ញាធរ ពួក​គាត់​បាន​លក់ដូរ​មាន​សណ្ដាប់​ធ្នាប់​វិញ ដោយ​អាជ្ញាធរ​ខេត្តក្រចេះ​បានអោយ​ពួក​គាត់​លក់​ចូល​ក្នុង​ខាងលិច​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ​ មិន​មានការ​ហៀ​ចេញ​មក​ក្រៅ​ទៀត ។ ​

អត្ថបទសរសេរ ដោយ