ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​យ៉ាងណា​ដើម្បី​ចៀស​ផុត​ពី​បំណុល​វ័ណ្ឌក ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន មិន​បាន​យល់​ច្បាស់​ពី​ការ​ខ្ចីបុល​គេ​នោះ​ទេ ពោល​គឺ​នៅ​ពេល​ដែល​មានការ​ផ្ដល់​កម្ចី​ពួក​គាត់​តែងតែ​សប្បាយចិត្ត​និង​យក​កម្ចី​មក​ប្រើប្រាស់​ដោយ​មិន​បាន​គិត​ពី​ហានិភ័យ​ឬ​ក៏​លទ្ធភាព​នៃ​ការ​សង ដែល​ជំរុញ​អោយ​ក្លាយជា​បំណុល​វ័ណ្ឌក​កាន់តែ​ច្រើន​នៅ​ក្នុង​សង្គម ។ តើ​ពលរដ្ឋ​ត្រូវធ្វើ​ដូច​ម្ដេច​ដើម្បី​គេច​ផុត​ពី​បំណុល​វ័ណ្ឌក​ដែល​នាំ​អោយ​មាន​មាន​រឹបអូស​ទ្រព្យសម្បត្តិ ? លោក​ង៉ែត…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន មិន​បាន​យល់​ច្បាស់​ពី​ការ​ខ្ចីបុល​គេ​នោះ​ទេ ពោល​គឺ​នៅ​ពេល​ដែល​មានការ​ផ្ដល់​កម្ចី​ពួក​គាត់​តែងតែ​សប្បាយចិត្ត​និង​យក​កម្ចី​មក​ប្រើប្រាស់​ដោយ​មិន​បាន​គិត​ពី​ហានិភ័យ​ឬ​ក៏​លទ្ធភាព​នៃ​ការ​សង ដែល​ជំរុញ​អោយ​ក្លាយជា​បំណុល​វ័ណ្ឌក​កាន់តែ​ច្រើន​នៅ​ក្នុង​សង្គម ។ តើ​ពលរដ្ឋ​ត្រូវធ្វើ​ដូច​ម្ដេច​ដើម្បី​គេច​ផុត​ពី​បំណុល​វ័ណ្ឌក​ដែល​នាំ​អោយ​មាន​មាន​រឹបអូស​ទ្រព្យសម្បត្តិ ?

លោក​ង៉ែត ជូ អ្នកជំនាញ​ខាង​វិស័យ​ហិរញ្ញវត្ថុ​មួយ​រូប​នៅ​កម្ពុជា បាន​បកស្រាយ​និង​បង្ហាញ​ពី​គន្លឹះ​មួយ​ចំនួន ដល់​អ្នក​ដែល​កំពុង​ប្រើប្រាស់​បំ​ណ​ណុ​ល​ឬ​ក៏​ត្រៀម​នឹង​យក​បំណុល​ពី​ប្រភព​នានា​មក​ប្រើប្រាស់​សម្រាប់​ជា​ទុន​ក្នុង​ការ​គិតពិចារណា ។

លោក​បានអោយ​និយម​ន័យ​នៃ​បំណុល​វ័ណ្ឌក​នេះ​ថា ជា​ទំហំ​នៃ​បំណុល​ដែល​កូនបំណុល​មិន​អាច​មាន​លទ្ធភាព​ក្នុង​ការ​សង​ត្រលប់​ទៅ​ម្ចាស់បំណុល ហើយ​មូលហេតុ​នៃ​ការ​មិន​អាច​សង​ត្រលប់​នោះ​ភាគច្រើន​ខ្ចី​លើស​ពី​ប្រាក់​ចំណូល​របស់​ពួក​គាត់ ។ ដើម្បី​គេច​ផុត​ពី​បំណុល​នេះ​អ្នក​ប្រើប្រាស់​បំណុល​ទាំងអស់​មិន​គួរ​ប្រើ​បំណុល​លើស​ពី​ពាក់កណ្ដាល​នៃ​ប្រាក់​ចំណូល​នោះ​ឡើយ ក៏​ប៉ុន្តែ​អ្នកខ្លះ បាន​ប្រើ​ប្រស់​បំណុល​លើស​ច្រើន​រហូត​ដល់​ជិត​១០០​ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​ខ្លួន​ទៅ​ហើយ ។

លោក​បន្ត​ថា អ្នកខ្លះ​បាន​យក​ប្រាក់​ពី​ធនាគារ មីក្រូហិរញ្ញវត្ថុ​ម្ដង​រួច​ហើយ​ដើម្បី​ធ្វើ​អាជីវកម្ម​អ្វីមួយ ហើយ​ក៏​ទៅ​បង់​រំលស់​ផ្ទះ​មួយ​ដំណាក់​ទៀត ដែល​ធ្វើ​អោយ​ការ​ចំណាយ​កាន់តែ​ច្រើន​ខណៈ​ចំណូល​នៅ​ដដែល ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​បំណុល​លើស​ពី​លទ្ធភាព​នៃ​ការ​សង​ត្រលប់​ទៅ​វិញ អ​ញ្ចឹ​ង​ហើយ​ក៏​ជំរុញ​អ្នក​ប្រើប្រាស់​បំណុល​នោះ​ក្លាយ​ខ្លួន​ជា​អ្នក​ជំពាក់​បំណុល​វ័ណ្ឌក ។

លោក​ង៉ែត ជូ បាន​បន្ថែម​ថា បំណុល​វ័ណ្ឌក​កើតឡើង​ដោយសារ​តែ​ខ្ចី​ច្រើន​ប្រភព និង​ទំហំ​ច្រើន​ហួស​ពី​លទ្ធភាព​សង​របស់​គាត់ ឬ​ក៏​ម្យ៉ាងទៀត​គឺ​យក​ទៅ​ប្រើ​ខុស​គោលដៅ ។ ក្នុង​ន័យ​នេះ បាន​ន័យ​អ្នក​យក​កម្ចី​ទៅ​ប្រើ​អ្វី​ដែល​មិន​ធ្វើ​អោយ​កើន​ប្រាក់​ចំណេញ ដែល​ជា​បញ្ហា​បង្ក​អោយ​មានការ​សង​យឺតយ៉ាវ​និង​រហូត​ដល់​មិន​មាន​លទ្ធភាព​សង​ត្រលប់​ទៅ​វិញ ។​លោក​ថា​៖« អ្នកខ្លះ​មិន​យល់​ពី​ការ​ប្រើប្រាស់​បំណុល ដោយ​យក​ទៅ​ទិញ​សម្ភារ​ប្រើប្រាស់ ឬ​ក៏​យក​ទៅ​ដើរ​លេង​ឡូយឆាយ​ហ៊ឺហារ និង​មួយទៀត​គឺ​ការ​ខ្ចីប្រាក់​ដោយ​កាលៈទេសៈ​បង្ខំ ដូច​ជា​មាន​សមាជិកគ្រួសារ​មាន​ជំងឺ​ជាដើម »​។

លោក​បញ្ជាក់​ថា បំណុល​វ័ណ្ឌក អ្នក​ណា​ក៏​អាច​កើត​មាន​បញ្ហា​នេះ​ដែរ​មិន​ថា​អ្នកជំនួញ អ្នកធ្វើការ​ទទួល​ប្រាក់ខែ​ឬ​សហគ្រិន​នោះ​ទេ បើសិនជា​ពួក​គាត់​យក​កម្ចី​មក​ប្រើប្រាស់​ខុស​និង​ធ្វើ​អាជីវកម្ម​មិន​រីក​ចម្រើន ។ ដូច្នេះ​ហើយ​ដើម្បី​ជៀសវាង​បាន គួរតែ​សិក្សា​អោយ​បាន​ច្បាស់​មុន​នឹង​ទទួល​កម្ចី​ពី​ប្រភព​ណាមួយ ។ លោក​ថា​៖« ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ ហានិភ័យ​នៃ​បំណុល​វ័ណ្ឌក​អាច​នឹង​កើនឡើង​ខ្លាំង​ដោយសារ​តែ​បណ្ដា​ក្រុមហ៊ុន​ជា​ច្រើន​រកស៊ី​ខាត បុគ្គលិក​កម្មករ​ជា​ច្រើន​បាត់បង់​ការងារ បាត់ប្រាក់​ចំណូល​ខណៈ​ពួក​គាត់​ក៏​ជា​អ្នក​ខ្ចីបុល​ដើម្បី​សង់ផ្ទះ ឬ​ទិញ​របស់របរ​ប្រើប្រាស់ ។

នៅ​ក្នុង​ដំណាក់កាល​នេះ អ្នក​ដែល​ជំពាក់​បំណុល​គេ ត្រូវ​កាត់​បន្ថយ​នូវ​ការ​ចំណាយ​ណា​ដែល​មិន​ចាំបាច់ និង​ត្រូវ​គិតគូរ​ជា​អាទិភាព​លើ​បំណុល​ដែល​បាន​ខ្ចី​គេ ។​ធ្វើ​ដូច្នេះ គឺ​អាច​កាត់​បន្ថយ​នូវ​បំណុល​វ័ណ្ឌក​មួយ​កម្រិត​ផង​ដែរ » ។

បើ​តាម​របាយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ ២០២០​នេះ ក្នុង​វិស័យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ បាន​រៀបចំ​ផ្ដល់​ឥណទាន​ឡើង​វិញ​ចំនួន​១៨៦​ពាន់​គណនី ដែល​មាន​ទឹកប្រាក់​ប្រមាណ ៣,១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ