ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩ឆក់យកជីវិតប្រធាន​សហព័ន្ធ​បាល់ទាត់​បូ​លី​វី

3 ឆ្នាំ មុន

អន្តរជាតិ ៖ ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រទេស​បូ​លី​វី (FBF) លោក Cesar Salinas ត្រូវ​បាន​រាយការណ៍​ថា បានទទួលមរណភាព​កាលពី​ថ្ងៃអាទិត្យ​ក្នុង​វ័យ ៥៨​ឆ្នាំ…

អន្តរជាតិ ៖ ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រទេស​បូ​លី​វី (FBF) លោក Cesar Salinas ត្រូវ​បាន​រាយការណ៍​ថា បានទទួលមរណភាព​កាលពី​ថ្ងៃអាទិត្យ​ក្នុង​វ័យ ៥៨​ឆ្នាំ បន្ទាប់​ឆ្លង​កូ​វី​ដ​១៩​កាលពី​២​ស​ប្តា​ហ៍​មុន​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា លោក Cesar Salinas ត្រូវ​បានយកចិត្តទុកដាក់​ខ្ពស់​ពី​ក្រុម​គ្រូពេទ្យ បន្ទាប់​ពី​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​ មាន​សញ្ញា​វិជ្ជមាន​កូ​វី​ដ​១៩ ប៉ុន្តែនៅតែមិនអាចជួយស្រោចស្រង់អាយុជីវិតរបស់លោកបាន​។

សេចក្តីថ្លែងការណ៍​មួយ​របស់ FBF បាន​សរសេរ​ថា «​ដោយ​​ភាព​សោកសៅ​ក្រៃ​លែង សហព័ន្ធ​កីឡាបាល់ទាត់​បូ​លី​វី មានការ​សោកស្តាយ​ដើម្បី​ប្រកាស​ពី​ដំណឹង​មរណភាព​របស់​ប្រធាន​សហព័ន្ធ​របស់​យើង​។ ការ​លះបង់​របស់​លោក ចំពោះ​កីឡាបាល់ទាត់​បូ​លី​វី នឹង​ត្រូវបានចង​ចាំ​ជា​រៀង​រហូត​»​។

សូម​បញ្ជាក់​ថា​លោក Cesar Salinas បានក្លាយជា​ប្រធាន FBF ចាប់តាំងពី​ឆ្នាំ​២០១៨ បន្ទាប់​ពី​ទទួល​បានការ​បោះ​ឆ្នោត​គាំទ្រ ឡើងមកជំនួស​តំណែងរបស់​លោក Carlos Chávez ដែល​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុក​រលួយ និងបាន​ស្លាប់កាលពី​ឆ្នាំ​២០១៨ ៕ (​ដកស្រង់​ចេញពី infobae)