ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

De Gea ក្លាយជា​ផ្ទាំង​ស៊ី​ប​ក្រោយ Man UTD ចាញ់ Chelsea នៅ FA Cup

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្រុម​តោ​ខៀវ Chelsea បាន​ទម្លាក់​ក្រុម​បិសាច​ក្រហម Manchester United បន្ត​ឡើង​ទៅ​ប៉ះ​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់…

ប្រទេស​អង់គ្លេស ៖ ក្រុម​តោ​ខៀវ Chelsea បាន​ទម្លាក់​ក្រុម​បិសាច​ក្រហម Manchester United បន្ត​ឡើង​ទៅ​ប៉ះ​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FA Cup ខណៈ​អ្នកចាំទី David de Gea រង​ការ​រិះគន់​យ៉ាង​ខ្លាំង​នៅ​ជំនួប​នេះ​។

Cheslea បាន​បើក​ការ​នាំមុខ​មុន​៣​គ្រាប់ ដែល​រកបាន​ដោយ​កីឡាករ Olivier Giroud នៅ​នាទី​៤៥+១១ និង​កីឡាករ Mason Mount នៅ​នាទី​៤៦ មុន​ពេល Harry Maguire ធ្វើ​ឱ្យ​ចូល​ទី​ខ្លួនឯង​នៅ​នាទី​៧៤ ខណៈ​១​គ្រាប់​របស់ Man United រកបាន​ពី​កីឡាករ Bruno Fernandes ពី​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​៨៥​។ ចប់​ការ​ប្រកួត Chelsea ៣-១ Man United​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ អ្នកចាំទី David de Gea បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​របស់​អ្នកគាំទ្រ និង​អ្នកវិភាគ​បាល់ទាត់​មួយ​ចំនួន បន្ទាប់​ពី​រូបគេ​បាន​បង្កើត​កំហុស​ចំនួន​២​លើក ដែល​បណ្តាល​ឱ្យ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Olivier Giroud និង Mason Mount​។ ស្រប​ពេល​ដែល​គ្រប់​គ្នា​បន្ត​រិះគន់​ពី​ការ​ធ្លាក់​ទម្រង់​លេង របស់​អ្នកចាំទី​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​។

សូម​បញ្ជាក់​ថា ជំនួប​រវាង​ក្រុម Chelsea និង Arsenal នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នឹង​ត្រូវធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន​ជាតិ Wembley នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ ខាង​មុខ​៕ (​ដកស្រង់​ចេញពី BBC)