ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ស​ប្តា​ហ៍​ដើមខែ​កក្កដា​នេះ មាន​ភ្ញៀវ​ទេសចរ​ដើរ​ទស្សនា​ជាង​៣១​ម៉ឺន​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​រយៈពេល​២​ស​ប្ដា​ហ៍ ខែកក្កដា ឆ្នាំ​២០២០ ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ដែល​បាន ធ្វើ​ដំណើរ​កម្សាន្ត នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប ៣១៣,៣០០​នាក់ កើនឡើង…

រាជធានី​ភ្នំពេញ ៖ សម្រាប់​រយៈពេល​២​ស​ប្ដា​ហ៍ ខែកក្កដា ឆ្នាំ​២០២០ ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ដែល​បាន ធ្វើ​ដំណើរ​កម្សាន្ត នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប ៣១៣,៣០០​នាក់ កើនឡើង ១.៦៧% បើ​ធៀប​នឹង​រយៈពេល​២​ស​ប្តា​ហ៍​ចុងខែ​មិថុនា ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៣០៧,៨០៩​នាក់ កើនឡើង ២.៥៤% និង​ភ្ញៀវ​បរទេស​មាន​ចំនួន ៥,៤៩១​នាក់ ថយ​ចុះ ៣០.៨៩%​។ នេះ​បើ​តាម ឯកឧត្ដម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

តាម​រយៈ​បម្រែបម្រួល​ភ្ញៀវ​ទេសចរតាម​ស​ប្តា​ហ៍ ក្រសួងទេសចរណ៍​សង្កេត​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ហាក់​ស្ថិត​ក្នុង​ចំណុច ថេរ​មួយ ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​ក៏​ស្ថិត​ក្នុង​រង្វង់ ៦០-៦៥​ម៉ឺន​នាក់ ក្នុង​មួយ​ខែ ថយ​ចុះ ៣៥-៤០% បើ​ប្រៀបធៀប​នឹង​មុន​វិបត្តិ​កូ​វី​ដ​-១៩​។ ស្ថិរភាព​នៃ​ចំនួន​ខាងលើ អាច​បណ្តាល​មក​ពី រដូវ​នេះ​ជា​រដូវវស្សា​។ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បន្ត​ថា ទេសចរ​ជា​យុវជន​ចូល​ចិត្ត​ធ្វើ​ដំណើរ កម្សាន្ត​បែប​ផ្សងព្រេង ទៅ​កាន់​តំបន់​អេកូ​ទេសចរណ៍​។

ចំណែក​នៅ​ខេត្តសៀមរាប ដែល​ធ្លាប់តែ​ជា​គោលដៅ​ទេសចរណ៍​សំខាន់ នៅ​មិន​ទាន់​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដូច​មុន​កូ​វី​ដ​បាន​នៅឡើយ​ដែរ ដោយ​កម្ពុជា​នៅ​មិន​ទាន់​អនុញ្ញាត​ឱ្យ​មានកា​រៀបចំ​ព្រឹត្តិការណ៍ ទេសចរណ៍​នានា ដើម្បី​ជួយ​ទាក់ទាញ​ភ្ញៀវ ក្រៅពី​ទស្សនា​ប្រាសាទ ហើយ​សេវា​កម្សាន្ត​មួយ​ចំនួន ពិសេស​នៅ Pub Street មិន​ទាន់​មានការ​អនុញ្ញាត​ឲ្យ​មានដំណើរ​ការ​ឡើង​វិញ ខណៈ​គោលដៅ​ខេត្តសៀមរាប​ជា​គោលដៅ​ដែល​ភ្ញៀវ​ត្រូវ​តែ​សម្រាក​មួយ​យប់​យ៉ាងតិច ខុស​ពី​ខេត្ត​គោលដៅ​មួយ​ចំនួន​ទៀត ដែល​ភ្ញៀវ​អាច​ទៅ​មក​វិល​ល្ងាច​បាន​។

ក្នុង​ករណី​ខេត្តសៀមរាប ងើបឡើង​ប្រហាក់ប្រហែល​នឹង​ខេត្ត​ផ្សេង​នោះ ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​អាច​នឹង​ហក់​ឡើង​ដល់​ចំណុច ៨០-៨៥% ថយ​ចុះ ២០-២៥% ប៉ុណ្ណោះ បើ​ប្រៀបធៀប​នៅ​មុន​ពេល​មាន កូ​វី​ដ​-១៩​។ កម្ពុជា​សង្ឃឹមថា ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​នេះ​នឹង​ហក់​ឡើង​ខ្ពស់​មក​វិញ​នៅ​ខែសីហា ដោយសារ​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​យូរ និង​នៅ​ខែកញ្ញា​ក៏​ដល់ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ចំណែកឯ​ខែ​បន្តបន្ទាប់​ទៀត​ក៏​សម្បូរ​ថ្ងៃ​ឈប់​សម្រាក ហើយ​ស្ថានភាព​កូ​វី​ដ​-១៩ ក៏​អាច​នឹង​កាន់តែ​ធូរស្រាល​ជាង​នេះ​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ក្នុង​ដំណើរ​កម្សាន្ត​ទេសចរ បុគ្គលិក​បម្រើ​ការ និង​អ្នកគ្រប់គ្រង​មានការ​យកចិត្តទុកដាក់​អនុវត្ត​វិធាន​សុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរ​បាន​ល្អ​ប្រសើរ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ