នគរបាល​ឃាត់ខ្លួន​ជនជាតិ​ចិន​បែក​ថ្នាំ ដកហូត​បាន​អាវុធ​ខ្លី​មួយ​ដើម


រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​បុ​ស្តិ៍ អូរ​បែក​ក្អម សហ​ការណ៍​ជាមួយ សន្តិសុខ បុរី​អ័​រ​គី​ដេ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​បែក​ថ្នាំ​កាន់កាប់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត​។ ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​តាម​ផ្លូវ​២០០៤ ក្នុង​បុរី​អ័​រ​គី​ដេ ភូមិ​អ័​រ​គី​ដេ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ LY HONG ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មាន​ផ្ទុក​សារធាតុ​ញៀន ជា​បុគ្គលិក​ក្រុមហ៊ុន​ធ្វើ​ម៉ាស និង​ស្រោមដៃ ស្នាក់​នៅ​បន្ទប់​លេ​១២១១ ខុន​ដូ​ស្កា​យ​លេ​ន ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជនជាតិ​ចិន​រូប​នោះ ស្ថិត​នៅ​ក្នុង​សតិ មិន​ប្រក្រតី (​បែក​ថ្នាំ​) បាន​ធ្វើ​ដំណើរ ទៅ​ក្នុង​បុរី​អរ​គី​ដេ ដោយ​មាន​អាវុធ​ខ្លី​មួយ​ដើម​។

ភ្លាម​ៗ​នោះ សន្តិសុខ​ក៏​បាន​រាយការណ៍ មក​សមត្ថកិច្ច​ចុះ​ទៅ​សហការ​ឃាត់ខ្លួន​តែ​ម្តង​។ ទោះបីជា​យ៉ាង​គេ​ពុំ​ដឹង​ថា ជនជាតិ​ចិន​រូប​នោះ​បាន​កាំភ្លើងខ្លី​មកពីណា​នោះ​ទេ​។ បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច ដកហូត​បាន កាំភ្លើងខ្លី​០១​ដើម ម៉ាក Z0RAKI លេខ​៩០៦TD គ្រាប់​១៣​គ្រាប់ បង់​០១​។ ជនសង្ស័យ​ត្រូវ បាន​សមត្ថកិច្ច​ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕ ដោយ ៖ ម៉េ​ង ធា

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ