ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​បន្លែ​សុវត្ថិភាព​សម្រាប់​ម្ហូបអាហារ​នៅ​ខេត្តសៀមរាប កំពុងតែទទួលការ​ចាប់អារម្មណ៍

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្សារ​បន្លែ​សុវត្ថិភាព​គ្មាន​ជាតិ​គីមី សម្រាប់​ម្ហូបអាហារ​នៅ​ខេត្តសៀមរាប កំពុង​តែ​មានការ​ចាប់អារម្មណ​ណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត​ផង​ដែរ​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​នាំ​គ្នា​មក…

ខេត្តសៀមរាប ៖ ផ្សារ​បន្លែ​សុវត្ថិភាព​គ្មាន​ជាតិ​គីមី សម្រាប់​ម្ហូបអាហារ​នៅ​ខេត្តសៀមរាប កំពុង​តែ​មានការ​ចាប់អារម្មណ​ណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត​ផង​ដែរ​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​នាំ​គ្នា​មក ទិញ​បន្លែ​ធម្មជាតិ​របស់​បងប្អូន​ប្រជា​សហគមន៍​ជា​ច្រើន​ស្រុក ដែល​បាន​ដាក់​តាំង​លក់​នៅ​ខាង​មុខ ឆៀង​ខាងកើត​នែ​សួនច្បារ​មហាសណ្ឋាគារ​ក្រុង​សៀមរាប​។

ជាមួយ​គ្នា​នេះ លោក ភឿន គឹ​ម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយ​មានការ​ឯកភាព និង​គាំទ្រ​ពី​អាជ្ញាធរ​ខេត្ត មន្ទីរ​កសិកម្ម និង​រុក្ខា​ប្រមាញ់​ខេត្ត មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ក្រសួងកសិកម្ម និង​រុក្ខា​ប្រមាញ់ ក្នុង​គោលបំណង ដើម្បី​ជួយ​ជំរុញ​ទីផ្សារ​បន្លែ​សុវត្ថិភាព​របស់​សហគមន៍ បងប្អូន​នៅ​តាម​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តសៀមរាប​នេះ ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែម​ទៀត​។

លោក បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​ខាង​សហគមន៍​បន្លែ​សុវត្ថិភាព​មក​ពី​ស្រុក​ចំនួន​៦ គឺ​ស្រុក​ស្វាយ​លើ ស្រុក​បន្ទាយស្រី ស្រុក​សូទ្រនិគម ស្រុក​ប្រាសាទបាគង ក្រុង​សៀមរាប ស្រុក​ពួក ដែល​មាន​បន្លែ​ធម្មជាតិ​ជា​ច្រើន​មុខ និង​ស្តង់​សម្រាប់​ដាក់​លក់​នៅ​ទីលាន​ហាត់ប្រាណ ក្នុង​សួនច្បារ​នៃ​មហាសណ្ឋាគារ​នេះ ជា​រួម​សរុប​ចំនួន​ស្តង់​មាន​១១​ស្តង់​ហើយ​ៗ ខែ​ក្រោយ​ៗ អាច​បន្ថែមចំនួន​៥​ស្តង់​ទៀត​សម្រាប់​ការ​ដាក់​លក់​បន្លែ​ទាំងនោះ រហូត​ដល់​ឆ្នាំ​ក្រោយ​អាជ្ញាធរ ពាក់ព័ន្ធ​គ្រោង​នឹង​បង្កើត​ស្តង់​សម្រាប់​បងប្អូន​សហគមន៍​លក់​នៅ​ពេល​ល្ងាច​ៗ ដូច​ជា​លក់​ផ្លែ​ឈើ គ្រប់​ប្រភេទ​ជាដើម បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​-១៩ បាន​ស្ងប់ស្ងាត់​ទៅ​វិញ​។

ឥឡូវ​យើង​លក់​បន្លែ​សុវត្ថិភាព បាន​តែ​ពេល​ព្រឹក​ប៉ុណ្ណោះ គឺ​ចាប់ពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​១១​ថ្ងៃត្រង់​។ តាម​ប្រជាពលរដ្ឋ និង​អាជីវករ​នៅ​ទីនោះ បាន​ឲ្យ​ដឹង​ថា ផ្សារ​បន្លែ​សុវត្ថិភាព​នេះ ខាង​សគម​ន៍​បន្លែ​បើក​លក់​បាន​តែ ២​ថ្ងៃ​ក្នុង​មួយ​អាទិត្យ គឺ​យើង​លក់​នៅ​ថ្ងៃ​សៅ​រ៏ និង​ថ្ងៃអាទិត្យ ក្រៅពី​នោះ​គឺ​យើង​លក់​នៅ​តាម​ផ្សារ នានា​ផង​ដែរ​។ ចំពោះ​បន្លែ​ធម្មជាតិ​នេះ នៅ​ពេល​ដែល​យើង​បាន​ដាំ​ដុះ​វា​ដោយ​គ្រាន់តែ​ប្រើ​ជី​ធ្វើ​ពី ធម្មជាតិ ដែល​គេ​ហៅ​ថា ជី​កំ​ប៉ុស្តិ៍​ធ្វើ​ពី​រុក្ខជាតិ​តូច​ៗ និង​អាច​ម៌​គោ អាច​ម៌​មាន់​។​ល​។ យើង​មិន​បាន ប្រើប្រាស់​ជី​សារធាតុ​គីមី​ឡើយ​។

អា​ជីក​រលក់​បន្លែ​ធម្មជាតិ​ម្នាក់ បាន​បញ្ជាក់​ទៀត​ថា ចំពោះ​តម្លៃ​បន្លែ​សុវត្ថិភាព​សម្រាប់​លក់​នា​ពេល​នេះ​វា​មិន​ថ្លៃ​ជាង​តម្លៃ​លក់​នៅ​តាម​ទីផ្សារ​នានា​នោះ​ទេ គឺ​តម្លៃ​សមរម្យ​បំផុត​សម្រាប់​បងប្អូន​ប្រជាប​ពលរដ្ឋ​យើង​។ គួរ​រំលឹក​ថា រយៈកាល​កន្លង​មក គេ​សង្កេត​ឃើញ​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង លោក​ជំទាវ ដែល​លោក​តែងតែ​អញ្ជើញ​ចុះ​ជួប​ជាមួយ​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ផ្សារ​បន្លែ​សុវត្ថិភាព នឹង​ជួយ​គាំទ្រ​ផ​លិទ្ធ​ផល​ក្នុងស្រុក​ស្ទើរតែ​ជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍​ទៀត​ផង​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ