ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ប្រកួតកីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២២​​ក្នុង​ក្រុង​ប៉េ​កាំ​ង​នឹង​រួចរាល់​ចុងឆ្នាំ​នេះ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ការិយាល័យ​ទីក្រុង​ប៉េ​កាំ​ង​សម្រាប់​គម្រោង​ព្រឹត្តិការណ៍​ធំ​ៗ (MPC) បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា តំបន់​ប្រកួតប្រជែង​នៅ​ទីក្រុង​ប៉េ​កាំ​ង សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងារ​ឆ្នាំ​២០២២ នឹង​ត្រូវ​បាន​រៀបចំ​រួចរាល់​នៅ​ចុងឆ្នាំ​២០២០ ។ MPC…

ប្រទេស​ចិន ៖ ការិយាល័យ​ទីក្រុង​ប៉េ​កាំ​ង​សម្រាប់​គម្រោង​ព្រឹត្តិការណ៍​ធំ​ៗ (MPC) បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា តំបន់​ប្រកួតប្រជែង​នៅ​ទីក្រុង​ប៉េ​កាំ​ង សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងារ​ឆ្នាំ​២០២២ នឹង​ត្រូវ​បាន​រៀបចំ​រួចរាល់​នៅ​ចុងឆ្នាំ​២០២០ ។

MPC បាន​បញ្ជាក់​ថា​គម្រោង​សាងសង់​សរុប​ចំនួន ២២​តំបន់​សម្រាប់​ការ​ប្រកួតប្រជែង​ក្នុង​ទីក្រុង​ប៉េ​កាំ​ង នឹង​រៀបចំ​សម្រាប់​ការ​ប្រកួត​លើ​ទឹកកក​ទាំងអស់ អំឡុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវរងារ​ឆ្នាំ​២០២២ ដែល​ចិន​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

កីឡដ្ឋាន​ជាតិ​សំបុកចាប

ដោយឡែក​គម្រោង​ចំនួន ១៦​តំបន់​ផ្សេង​ទៀត កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ស្ថាបនា​។ ក្នុង​នោះ​សាល​ជិះ​ស្គី​ល្បឿន​លឿន​ថ្នាក់​ជាតិ ដែល​ទើប​សាងសង់​ថ្មី រួម​និង​អគារ Wukesong Gymnasium ដែល​ត្រូវ​បាន​ជួសជុល​កែ​លម្អ​បន្ថែម ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ខែតុលា​ឆ្នាំ​នេះ​។

សាល​ជិះ​ស្គី​ល្បឿន​លឿន​ថ្នាក់​ជាតិ

ចំណែកឯ​កីឡដ្ឋាន​ជាតិ​ដែល​មាន​រហស្សនាម​ថា «​សំបុកចាប​» ដែល​នឹង​ត្រៀម​រៀបចំ​ពិធី​បើក និង​បិទ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ​២០២២ នឹង​ត្រូវ​ជួសជុល​ឡើង​វិញ​នៅ​ដើមឆ្នាំ​ក្រោយ​។​ហើយ​គម្រោង​លើ​ការ​ជួសជុល ឬ​កែ​លម្អ​សម្រាប់​មជ្ឈមណ្ឌល​ធំ​ៗ​ផ្សេង​ទៀត​របស់​ចិន ដែល​មានការ​ពាក់ព័ន្ធ នឹង​ត្រូវ​កំណត់​ឱ្យ​បញ្ចប់​ទាំងអស់​នៅ​ឆ្នាំ​ក្រោយ​។

កីឡដ្ឋាន​ជាតិ​សំបុកចាប

សូម​បញ្ជាក់​ថា​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងារ​ឆ្នាំ​២០២២ នឹង​ធ្វើ​ពិធី​បើក​នៅ​ថ្ងៃ​ទី​៤ ខែ​កុ​ម្ភះ នឹង​ពិធី​បិទ​នៅ​ថ្ងៃ​ទី​២០ ខែ​កុ​ម្ភះ ឆ្នាំ​២០២២ ដោយ​មានការ​ប្រកួត ១៥​វិញ្ញាសា​ក្នុង​ប្រភេទ​កីឡា​ចំនួន​៧ ៕ (​ដកស្រង់​ចេញពី Chinadaily)

សាល​ជិះ​ស្គី​ល្បឿន​លឿន​ថ្នាក់​ជាតិ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ