ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Greenwood នឹង​​បានការ​​ដំឡើង​ប្រាក់​ឈ្នួល​គុណ​នឹង​ពីរ​ពី​ក្លិប Man United

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ​វ័យក្មេង​កំពុង​ឡើង​ជើង Mason Greenwood របស់​ក្រុម​បិសាច​ក្រហម Manchester United នឹង​ទទួល​បានការ​តម្លើង​ប្រាក់​ឈ្នួល​ប្រចាំ​ស​ប្តា​ហ៍​គុណ​នឹង​ពីរ សម្រាប់​ការ​បង្ហាញ​សមត្ថភាព​ដ៏​លេចធ្លោ​ក្នុង​រដូវ​កាល​នេះ​។…

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ​វ័យក្មេង​កំពុង​ឡើង​ជើង Mason Greenwood របស់​ក្រុម​បិសាច​ក្រហម Manchester United នឹង​ទទួល​បានការ​តម្លើង​ប្រាក់​ឈ្នួល​ប្រចាំ​ស​ប្តា​ហ៍​គុណ​នឹង​ពីរ សម្រាប់​ការ​បង្ហាញ​សមត្ថភាព​ដ៏​លេចធ្លោ​ក្នុង​រដូវ​កាល​នេះ​។

ខ្សែប្រយុទ្ធ​អង់គ្លេស​វ័យ ១៨​ឆ្នាំ​រូប​នេះ រក​គ្រាប់​បាល់​បាន ១៦​គ្រាប់​ក្នុង​រដូវ​កាល​ដ៏​លេចធ្លោ​របស់​គេ ហើយ​របាយការណ៍​ពី Mirror បានឱ្យ​ដឹង​ថា​ក្លិប Man United នឹង​ឈាន​ដល់​កិច្ចសន្យា​ថ្មី ដោយ​តម្លើង​ប្រាក់​ស​ប្តា​ហ៍រ​ហូត​ដល់ ៤​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ដែល​មាន​ចំនួន​គុណ​នឹង​ពីរ​លើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ២៥,០០០​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​។

សូម​រំលឹក​ថា Greenwood ដែល​កើត​ចេញពី​យុវជន​ថ្នាល​របស់ Man United បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​៥ ឆ្នាំ​កាលពី​ខែតុលា ឆ្នាំ​២០១៩​កន្លង​ទៅ ដែរ​ធ្វើ​ឱ្យ​រូបគេ​អាច​ទទួល​បាន ២៥,០០០​ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ប៉ុន្តែ​ក្នុង​កិច្ចសន្យា​នោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា នឹង​មានការ​តម្លើង ថ្លៃ​នឿយ​សម្រាប់​កីឡាករ​រូប​នេះ ប្រសិនបើ​គេ​បង្ហាញ​ទម្រង់​លេង​បាន​ល្អ និង​អាច​រក​គ្រាប់​បាល់​ជួយ​ក្រុម​ទទួល​បាន​ជ័យជម្នះ​។ ខណៈ​ដែល​រូបគេ​រកបាន ៤​គ្រាប់​នៅ ៦​ប្រកួត​ចុង​ក្រោយ​សម្រាប់ Man United ដែល​ជា​ផ្នែក​មួយ​ជួយ​ក្រុម​មិន​ស្គាល់​បរាជ័យ ១៩​ប្រកួត​ជាប់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ