ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ជុង​អ៊ុ​ន ផ្ដោត​តែ​លើ​ការ​ពង្រឹង​​កងទ័ព

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​នា​ថ្ងៃ​ទី​១៩ កក្កដា​ថា មេដឹកនាំ​ប្រទេស​នោះ​លោក​គី​ម​ជុង​អ៊ុ​ន បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​របស់​គណៈកម្មាធិការ​យោធា​កណ្ដាល​របស់​បក្ស​ពលករ​កូរ៉េ និង​ពិភាក្សា​ពី​បណ្ដា​បញ្ហា ដែល​សំដៅ​ពង្រឹងកម្លាំង​ទ័ព​របស់​ប្រទេស…

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​នា​ថ្ងៃ​ទី​១៩ កក្កដា​ថា មេដឹកនាំ​ប្រទេស​នោះ​លោក​គី​ម​ជុង​អ៊ុ​ន បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​របស់​គណៈកម្មាធិការ​យោធា​កណ្ដាល​របស់​បក្ស​ពលករ​កូរ៉េ និង​ពិភាក្សា​ពី​បណ្ដា​បញ្ហា ដែល​សំដៅ​ពង្រឹងកម្លាំង​ទ័ព​របស់​ប្រទេស ។

តាម KCNA ថា​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​១៨ កក្កដា​នោះ ក៏​ផ្ដោត​ផង​ដែរ​លើ​បេសកកម្ម​យុទ្ធសាស្ត្រ របស់​បណ្ដា​កងឯកភាព​យោធា​សំខាន់​ៗ ដើម្បីប្រឈម​មុខ​នឹង​សភាពការណ៍​យោធា នៅ​ជុំវិញ​ឧបទ្វីប​កូរ៉េ និង​អនុម័ត​ផែនការ​ផលិតកម្ម​គ្រាប់​ពិសេស​នានា ។ កិច្ចប្រជុំ​បើក​ទូលាយ​នោះ​ពិភាក្សា​ពី​បញ្ហា​បង្កើន​ការ​អប់រំ​របស់​បក្ស និង​ទិស​ដៅ​របស់​បណ្ដា​មេបញ្ជាការ ព្រមទាំង​បណ្ដា​អ្នក​ទទួល
ខុស​ត្រូវ​នយោបាយ​របស់​កងទ័ព ព្រមទាំង​គូស​បញ្ជាក់​លើ​ភាព​ចាំបាច់​ដែល​កងទ័ព​ត្រូវ​បំពេញ
បន្ថែម​បណ្ដា​មេបញ្ជាការ​មាន​វ័យក្មេង​ៗ ។

បន្ទាប់​មក​មាន​កិច្ចប្រជុំ​ជា​សម្ងាត់​មួយ ដើម្បី​ពិនិត្យ​បេសកកម្ម​យុទ្ធសាស្ត្រ​នៃ​បណ្ដា​កងឯកភាព​ពិសេស ដើម្បី​ប្រឈម​មុខ​នឹង​សភាពការណ៍​យោធា​នៅ​ជុំវិញ​ឧបទ្វីប​កូរ៉េ ការ​គំរាមកំហែង​យោធា​ជា​សក្ដានុពល ព្រមទាំង​ពិភាក្សា​ពី​បញ្ហា​គន្លឹះ​នានា​នៃ​ការ​ពង្រឹង​ថែម​ទៀត​កងឯកភាព​ទាំងនេះ​ជា​មធ្យោបាយ​ពង្រីក​ភាព​ជឿជាក់​នៃ​សង្គ្រាម​របស់​ប្រទេស ។

ភាព​ជឿជាក់​នៃ​សង្គ្រាម​ជា​ពាក្យ​ដែល​ជា​ទូទៅ​សំដៅលើ​អាវុធ​នុយក្លេអ៊ែ​៊​រ និង​បណ្ដា​មី​ស៊ី​ល​បាលី​ស្ទិ​ក ។ ពុំ​មាន​វិធានការ​ណាមួយ​ទាក់​ទិន​នឹង​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​លើក​មក​និយាយ​ឡើយ ៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ