មនុស្សយើងមានវាសនាខុសគ្នា អ្នកខ្លះមានវាសនាល្អ ឯខ្លះទៀតមានវាសនាមិនសូវល្អ តែយើងមិនត្រូវផ្តេកផ្តួលទៅតាមកម្មវាសនានោះទេ ត្រូវយកការខិតខំប្រឹងប្រែង យកការព្យាយាមជាចម្បងមកដាក់ទុកក្នុងដំណើរជីវិតទើបមានពន្លឺសុភមង្គល កុំរវល់តែសំពះបន់ស្រន់បួងសួងភ្លេចព្យាយាម ភ្លេចកម្លាំងខ្លួនឯងនោះ នឹងមិនជោគជ័យទេ ។
តាំងពីដើមមកព្រះពុទ្ធលោកមិនដែលផ្តេកផ្តួលទៅតាមកម្មវាសនានោះទេ គឺព្រះអង្គតែងតស៊ូ ព្យាយាមក្នុងដំណើរជីវិតរបស់ព្រះអង្គគ្រប់ៗជាតិ គឺប្រឹងប្រែងតស៊ូរហូតដល់ជាតិចុងក្រោយទើបជោគជ័យដល់ទីបរមសុខ ។
ហេតុនេះសូមសាធុជនកុំចេះតែរុញវាសនារបស់ខ្លួនឯងទៅឱ្យកម្មជាអ្នកចាត់ចែង ហើយបែរជាមិនប្រឹងប្រែងតស៊ូព្យាយាម នោះភាពជោគជ័យនឹងមានមកពីណា ។
ព្រះពុទ្ធលោកប្រដៅមនុស្សទាំងអស់ឱ្យខំព្យាយាមតស៊ូជាមុន លុះតស៊ូទៅលែងរួចចាំលើកដៃសំពះមេឃសំពះដី សំពះទេវតាឱ្យជួយ កុំរវល់តែសំពះបន់ស្រន់ភ្លេចកម្លាំងខ្លួនឯង ដាក់ចុះការតស៊ូព្យាយាម នោះពិតជាមិនប្រពៃឡើយ ។ សាន សារិន
ចែករំលែកព័តមាននេះ